ទាន់ហេតុការណ៍
លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ​ឯកឧត្ដម ឃួ​ង ស្រេង ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ ជូន បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ - ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ចក​ចុះ​ជួប​សំណេះសំណាល និង​ពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចក រួម​ទាំង​ជួប​សំណះសំណាល​ពលករ និង​ជនភៀសសឹក និង ឧបត្ថម្ភ​ដល់​ជនភៀសសឹក​ - ​លោកស្រី ហ៊ាន​ពៅ លក់​ដី​ជា​ច្រើន​ហិកតា ឲ្យ​ជនរងគ្រោះ ដោយ​សន្យា​និង​ធានា​អះអាង​ធ្វើ​ប័ណ្ណ​(​ប្លង់រឹង​) តែ​ខុស​ការ​ពិត​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ជា សុ​ផា​កន្នី ចូលរួម​ពិធី​បួងសួង​ដល់​វត្ថុ​សក្តិ​សិទ្ធ បារមី​មាន​ឬ​ទ្ធិ​ទាំងឡាយ ទាំងពួង ជួយ​ឃុំគ្រង​ការពារ​វីរៈ​កងទ័ព​និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ជួបតែ​សេចក្តីសុខ សុវត្ថិភាព - សូម​បងប្អូន​ប្រជាពលរដ្ឋ តាមដាន​ព័ត៌មាន​ផ្លូវការ ដើម្បី​ចៀសវាង​ព័ត៌មាន​ក្លែងក្លាយ​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្នុង​ស្មារតី​ស្នេហា​ជាតិ និង​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​កងទ័ព ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត សម្ដែង​នូវ​សេចក្ដី​ក្ដុកក្ដួល​អួ​ល និង​សោកស្ដាយ​ជាទីបំផុត នៅពេល​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​ពលី​ក្នុង​សមរភូមិ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្ដេច​ក្រឡាហោម ស ខេង ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​
0

​ល្បែង​ប្រជល់មាន់​តាម​អន​ឡាញកំពុងពេញនិយម​​ក្នុង​ទឹកដី​ស្រុក​គងពិសី អាជ្ញាធរ​គួរ​មាន​វិធានការ​ទប់ស្កាត់​នៃ​ល្បែងស៊ីសង​ផង​ទាន !

​ល្បែង​ប្រជល់មាន់​តាម​អន​ឡាញកំពុងពេញនិយម​​ក្នុង​ទឹកដី​ស្រុក​គងពិសី អាជ្ញាធរ​គួរ​មាន​វិធានការ​ទប់ស្កាត់​នៃ​ល្បែងស៊ីសង​ផង​ទាន !

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

«​ចូលរួម​រិះគន់​និង​ន័យ​ស្ថាបនា​រួម​គ្នា​ទប់ស្កាត់​នៃ​បទល្មើស​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​ដើម្បី​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​.!»

​ខេត្ត​កំពង់ស្ពឺ​៖ ប្រភព​ព័ត៌មាន​រាយការណ៍​មក​ថា ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​«​ភ្នាល់មាន់​ជល់ តាម​ប្រព័ន្ធ​អន​ឡាញ​» នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤១ ស្ថិត​នៅ​ផ្សារ គ​គ្រួស ឃុំ​ពេជ្រ​ន្នី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ បើក​លេង​យ៉ាង​អនាធិបតេយ្យ ពោរពេញ​ដោយ​អ្នកញៀន​ល្បែង​ប្រមូលផ្ដុំ​គ្នា​អង្គុយ​ចាក់​ស្រែក​ហ៊ោរ​ឡើង​ទ្រ​ហ៊ឹង មិន​ខ្លាចរញើត​អាជ្ញាធរ​សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន​បន្តិច​សោះឡើយ​!

​ពលរដ្ឋ​ដាក់​ការសង្ស័យ​ប្រហែល​អាជ្ញាធរ​នៅក្នុង​មូលដ្ឋាន​ត្រូវ​ថ្នាំ​សណ្តំ​អ្វីមួយ បាន​ស្រវាំងភ្នែក​មើលមិនឃើញ ទើប​នាំគ្នា​ដើរ​បញ្ច្រាសទិស ផ្ទុយ​ពី​គោលនយោបាយ ភូមិ ឃុំ ឲ្យមាន​សុវត្ថិភាព ទាំង​៧​ចំណុច របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​។​

​សង្ឃឹមថា អាជ្ញាធរ​និង​មាន​ប្រធាន​ការ​និង​ទប់ស្កាត់​បង្ក្រាប​នៃ​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​ទាល់តែ​អស់​តាម​ប្រសាសន៍​ថ្នាក់ដឹកនាំ​ផងដែរ ។​

​អង្គភាព​សារព័ត៌មាន​រង់ចាំ​ការបំភ្លឺ​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​ដល់​ម៉ោង​ធ្វើការ ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល