ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ និង​វាយតម្លៃ​វឌ្ឍនភាព​ការងារ​គោលនយោបាយ យុទ្ធសាស្ត្រ និង​លិខិត​បទដ្ឋាន​គតិយុត្ត ដែល​បាន​នឹង​កំពុង​អនុវត្ត ដើម្បី​កំណត់​ទិសដៅ​ត្រូវអនុវត្ត​បន្ត​

ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ និង​វាយតម្លៃ​វឌ្ឍនភាព​ការងារ​គោលនយោបាយ យុទ្ធសាស្ត្រ និង​លិខិត​បទដ្ឋាន​គតិយុត្ត ដែល​បាន​នឹង​កំពុង​អនុវត្ត ដើម្បី​កំណត់​ទិសដៅ​ត្រូវអនុវត្ត​បន្ត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២៣​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ជីវភាព​ដើម្បី​ពិនិត្យ និង​វាយតម្លៃ​វឌ្ឍនភាព​ការងា​រលើ​វិស័យ​គោលនយោបាយ យុទ្ធសាស្ត្រ និង​លិខិត​បទដ្ឋាន​គតិយុត្តិ ដែល​បាន​នឹង​កំពុង​អនុវត្ត និង​សម្រាប់​កំណត់​ទិសដៅ​ត្រូវ​អនុវត្ត​បន្ត​។​

​នា​ឱកាស​នោះ​ដែរ ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ បាន​ជំរុញ​ដល់​ថ្នាក់ដឹកនាំ​ទាំងអស់​របស់​ក្រសួង​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ឱ្យ​បាន​យល់ដឹង​អំពី​សមត្ថកិច្ច​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រួម​ទាំង​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​នានា​ឱ្យបាន​ទូលំទូលាយ និង​ជំរុញ​ការអប់រំ​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅក្នុង​ក្រសួង​ឱ្យ​ពោរពេញ​ដោយ​សមត្ថភាព​បាន​កាន់​តែ​ច្រើន​ថែមទៀត​។​

​ពាក់ព័ន្ធ​នឹង​ការងារ​ឆ្នេរសមុទ្រ​កម្ពុជា​, ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ បាន​គូសបញ្ជាក់ថា​៖ «​យើង​ក៏​មាន​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តិ​សំរាប់​គ្រប់គ្រង​រួចហើយ​ដែរ ហើយ​យើង​ក៏​បាន​ពង្រឹង និង​ធ្វើ​សវនកម្ម​បន្ថែម​ដើម្បី​ឱ្យ​សមស្រប​ទៅតាម​ពេលវេលា និង​កិច្ច​ការពារ​បរិស្ថាន​។ រីឯ​បញ្ហា​កាកសំណល់​សំណង់​ដែល​នឹង​មាន​ច្រើន​នៅ​ពេល​ខាង​មុខ​នោះ យើង​ក៏​ត្រូវ​ត្រៀម​រៀបចំ​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ ឬ​បម្លែង​កាកសំណល់​ទាំងនោះ​ទៅ​ជា​គ្រឹះ​សំរាប់​ស្ថាបនា​ផ្លូវ​ក្នុង​ក្រុង និង​ខេត្ត​ដែល​មិន​ទាន់​មាន​ការស្ថាបនា និង​ជួសជុល​រួចរាល់​»​។​

​អង្គប្រជុំ​ក៏បាន​លើកឡើង​អំពី​ច្បាប់​សំណង់​ដែល​ក្រសួង​បាន​អនុវត្ត​កន្លង​មក និង​ការងា​រ​ពន្លឿន​ការអនុវត្ត​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ពាក់ព័ន្ធ​ដទៃទៀត​ដើម្បីឱ្យ​សមស្រប​តាម​កាលៈទេសៈ​នា​សម័យ​សាកលភាវូបនីយកម្ម​នា​ពេលបច្ចុប្បន្ន ក៏ដូចជា​ស្របទៅនឹង​បញ្ហា​បំរែបំរួល​អាកាសធាតុ​ផងដែរ​។​

​ចំពោះ​បញ្ហា​ទំនាស់​ដីធ្លី ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ បាន​ចាត់​ឱ្យ​មាន​ការសម្របសម្រួល បែងចែក​តួនាទី​ភារកិច្ច​ការងារ​ជូន​ដល់​ថ្នាក់ដឹកនាំ​ក្រសួង ដើម្បី​ដឹកនាំ​ដោះស្រាយ​តាម​ចក្ខុវិស័យ​ដីធ្លី​។ រីឯ​បញ្ហា​ទឹក​កខ្វក់ គឺ​ត្រូវ​ដោះស្រាយ​ឱ្យ​ស្រប​ទៅតាម​តំបន់​ដោយ​ត្រូវ​កាត់បន្ថយ​ការចំណាយ​លើ​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ផងដែរ​។ ដោយឡែក​ពាក់ព័ន្ធ​នឹង​ច្បាប់​សំណង់ ក៏​ត្រូវ​ពន្លឿន​ឱ្យ​មាន​កិច្ចសហការ​ជា​មួយ​ដៃគូ ឬ​មជ្ឈដ្ឋាន​ដែលមាន​ចំណាប់អារម្មណ៍ ឬ​សិស្ស​និស្សិត​ដែល​មាន​បំណង​ចង់​ចូលរួម​ដើម្បី​កសាង​ធាតុ​ចូល​ឱ្យបាន​ច្រើន​ថែម​ទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល