ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

អ្នកលេង​កាំបិតផ្គាក់​៣​នាក់ ត្រូវបាន អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​បាន​ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​!

អ្នកលេង​កាំបិតផ្គាក់​៣​នាក់ ត្រូវបាន អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​បាន​ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កាលពី​វេលា​ម៉ោង​១៨:៣០​នាទី ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​មូលដ្ឋាន អាវុធហត្ថ​កំបូល បាន​ទទួល​បណ្ដឹង​ផ្ទាល់​មាត់​ពី​ជនរងគ្រោះ ថា​មាន​ករណី​ក្មេងស្ទាវ​មួយក្រុម​បាន​យក​កាំបិត​កាប់ និង​យក​ដុំថ្ម​គប់​មក​លើ​ជនរងគ្រោះ តែ​មិន​បណ្តាលឲ្យ​រងរបួស​នោះទេ រីឯ​ម៉ូតូ ០១​គ្រឿង​ម៉ាក​សង់​ស៊េរី​២០២២ ស្លាក​លេខ ភ្នំពេញ 1DG-1728 ខូចខាត​យ៉ាង​ដំណំ ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ផ្លូវលំ ភូមិ​លិច​វត្ត សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។ ភ្លាមៗ​នោះ កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌ​កំបូល បាន​ធ្វើ​ការចុះ​អន្តរាគមន៍ ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​បាន​ចំនួន​០៣​នាក់ និង​ចាប់យក​វត្ថុតាង​កាំបិតផ្គាក់​ចំនួន​០១​ដើម​ផង​ដែរ​។ ជន​ទាំង​០៣​នាក់ រួមមាន ៖ ១/ ឈ្មោះ សន ពិសិដ្ឋ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ​។​, ២/ ឈ្មោះ យុិន ពិសិដ្ឋ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ​។​, ៣/ ឈ្មោះ ឡុង សំណាង ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​។​

​ក្រោយពេល​ស្តាប់​ចម្លើយ​ជនសង្ស័យ​ទាំង​០៣​នាក់ បាន​សារភាព​ឲ្យដឹង​ដូចគ្នាថា នៅ​ថ្ងៃកើតហេតុ​ខាងលើ ពួកខ្លួន និង​បក្ខពួក​ឈ្មោះ អា​សេង អា​ណាក់ អាពៅ អា​សំណាង អាសិដ្ឋ និង​អ្នក​ផ្សេង​ទៀត​មិន​ចាំ​ឈ្មោះ ពិតជា​បាន​ប្រើ​អំពើហិង្សា​ទៅលើ​ជនរងគ្រោះ ពិតប្រាកដ​មែន ដោយសារ​កន្លងមក​ពួក​ខ្លួន​ធ្លាប់​មាន​ទំនាស់​ជាមួយ​ក្មេង​ស្ទាវ​មួយ​ក្រុម​ផ្សេង​ទៀត ហើយ​ស្មានតែ​ជនរងគ្រោះ​ជា​ភាគី​សត្រូវ​ដែល​មាន​ទំនាស់​ជាមួយ​ពួកខ្លួន ក៏​បាន​យក​កាំបិតផ្គាក់​កាប់ និង​ដុំថ្ម​គុប​ទៅលើ​ជនរងគ្រោះ តែដោយសារ​ជនរងគ្រោះ​រត់​គេច ពួក​ខ្លួន​ក៏​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ម៉ូតូ​របស់​ជនរងគ្រោះ​តែម្ដងទៅ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៣​នាក់ ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ចំណែកឯ​បក្ខពួក​ដែល​រត់គេចខ្លួន សមត្ថកិច្ច​ជំនាញ អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត​៕a

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល