ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ ៖ “​ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់​ជាន់ថ្នាក់ ដែល​បាន​បំពេញ​ភារកិច្ច​កន្លងមក និង​សូម​លើកទឹកចិត្ត​ឱ្យ​បន្ត​និរន្តរភាព និង​បង្កើន​ប្រសិទ្ធភាព​ត​ទៅ​មុខ​ទៀត​”

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់  ៖ “​ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់​ជាន់ថ្នាក់ ដែល​បាន​បំពេញ​ភារកិច្ច​កន្លងមក និង​សូម​លើកទឹកចិត្ត​ឱ្យ​បន្ត​និរន្តរភាព និង​បង្កើន​ប្រសិទ្ធភាព​ត​ទៅ​មុខ​ទៀត​”

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ប្រសាសន៍​លើក​ឡើង​របស់ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់ នៅក្នុង​កិច្ចប្រជុំ​ជីវភាព​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ពិនិត្យ និង​វាយតម្លៃ​វឌ្ឍនភាព​ការងារ​អគ្គាធិការ​កិច្ច និង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​អនុវត្ត និង​កំណត់​ទិសដៅ​ការងារ​អនុវត្ត​បន្ត នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ​កញ្ញា ឆ្នាំ​២០២៣​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍​បន្ថែម​ថា ការពង្រឹង​មុខងារសាធារណៈ គឺជា​ការងារ​អាទិភាព​ដើម្បី​បន្ត​និរន្ត​ភាព​រដ្ឋបាល​ទំនើប​។ អគ្គាធិការដ្ឋាន ត្រូវ​សម្របសម្រួល​ជាមួយ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​អគ្គនាយកដ្ឋាន​ជំនាញ​ទាំងអស់ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ដំណើការ​ក្រសួង ដោយ​ឈរ​លើ​ស្មារតី​សាមគ្គីភាព និង​ការលើកទឹកចិត្ត​បន្ថែម តាមរយៈ​ការប្រលងប្រណាំង​ពី​ប្រសិទ្ធភាព​ការងារ​នៅក្នុង​នាយកដ្ឋាន និង​អគ្គនាយកដ្ឋាន​ទាំងអស់​។ តាមរយៈ​កម្មវិធី​នេះ នឹង​ក្លាយជា​ទម្លាប់​ថ្មី ក្នុង​ការពត់​ទម្លាប់​ការងារ​របស់​មន្ត្រី និង​ស្ថាប័ន​របស់​យើង​ឱ្យ​កាន់តែ​មាន​ភាពកក់ក្តៅ និង​ទំនុកចិត្ត តាមរយៈ​ពាក្យស្លោក “​ទូក​ទៅ​កំពង់​នៅ​”​។

​បន្ថែម​ពី​នេះ ឯកឧត្តម បាន​ជំរុញ​ឱ្យ​គ្រប់​អគ្គនាយកដ្ឋាន​ទាំងអស់​រួម​គ្នា រៀបចំ​ការងារ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ទំនើប និង​បន្ត​ពង្រឹង​សមត្ថភាព​មន្ត្រី​ជំនាញ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​រួម​ទាំង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ តាមរយៈ​ការបណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​បន្ថែម ទាំង​ជំនាញ​បច្ចេកទេស និង​ភាព​ជំនាញ ភាពជា​អ្នកដឹកនាំ ដោយ​សហការ​ជាមួយ​សាលា​ភូមិន្ទ​រដ្ឋបាល និង​សាលា​បណ្តុះបណ្តាល​ដែល​មាន​ស្រាប់​។
#​ប្រជុំ​ជីវភាព #​អគ្គាធិការដ្ឋាន #​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ #​ដំណេីរ​ការ​រដ្ឋបាល #​របៀបរបប​ការងារ #​ការបណ្តុះបណ្តាល #​ការអប់រំ​ផ្សព្វផ្សាយ #​លិខិត​បទដ្ឋាន​គតិយុត្ត #​គោលនយោបាយ​
#​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​
#MLMUPC

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល