ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

មក​ស្គាល់មុខ​ជន​ឆបោក ថន ប៊ុនហេង ហៅ ហេង ដែល​តែងតែ​ឆបោក​អ្នក​ដ៏​ទៃ​ក្រោមរូបភាព​ជួសជុល​ផេក និង​ទិញ​លក់​ផេក​

មក​ស្គាល់មុខ​ជន​ឆបោក ថន ប៊ុនហេង ហៅ ហេង ដែល​តែងតែ​ឆបោក​អ្នក​ដ៏​ទៃ​ក្រោមរូបភាព​ជួសជុល​ផេក និង​ទិញ​លក់​ផេក​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា តែងតែ​ប្រកប​របរ​អាជីវកម្ម​ផ្សេងៗ ជាពិសេស​ភាគច្រើន​មុខរបរ​ខ្លះ​ត្រូវបាន​ប្រ​ម៉ូត​តាម​បណ្ដាញ​សង្គម ជា​ពិ​សេ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក គឺ​ពេញនិយម​ជាង​គេ​នៅ​កម្ពុជា​យើង ដូច្នេះ​ការប្រើ​ហ្វេ​សប៊ុក​មាន​សារៈសំខាន់​ក្នុង​ការធ្វើ​ទីផ្សារ ក្នុងនោះ​ក៏​មាន​ហានិភ័យ​ផងដែរ ដោយ​មាន​ជន​ឆ្លៀត​ឪ​កាស​បាន​ប្រព្រឹត្ដ​នូវ​ការ​ឆបោក តាមរយៈ​ការទិញ​លក់​ផេក ឬ​ការ​ជួសជុលផេក​តែម្ដង​។​

​បញ្ហា​ខាងលើ​នេះ​ផងដែរ បុគ្គល​ដែល​សកម្ម​ក្នុងការ​ឆបោក​ជាងគេ​តាម​បណ្ដាញ​សង្គម ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ថា ថន ប៊ុនហេង ហៅ ហេង ដែល​បាន​ឆបោក​នូវ​ផេ​ក​របស់​អ្នកដ៏ទៃ និង​ឆបោក​ទឹកប្រាក់​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​អស់​ជាច្រើន​ផងដែរ ប៉ុន្ដែ​កម្លាំង​សមត្ថកិច្ច​ហាក់​មិនទាន់មាន​ចំណាត់ការ​លើ​បុគ្គល​នេះ​ទាល់តែសោះ​។ តាម​ការ​បង្ហើប​របស់​ប្រជាពលរដ្ឋ និង​អ្នករកស៊ី​មួយចំនួន​បាន​បង្ហើប​ថា បុគ្គល​ឈ្មោះ ថន ប៊ុនហេង រហ័ស​នាម ហេង បច្ចុប្បន្ន​ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នកភ្លេង​ផង អ្នកចម្រៀង​ផង និង​ជា​អ្នក​បោកប្រាស់​ផង ដោយ គេ​បាន​ឆាត​ទំនាក់ទំនង​ជាមួយ​បុគ្គល​ដែល​មាន​បញ្ហា​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​។

​ថន ប៊ុនហេង ហៅ ហេង ត្រូវបាន​គេ​បង្ហើប​ថា មាន​អាសយដ្ឋាន​អត្ដ​សញ្ញាណ​ប័ណ្ណ​ស្ថិតនៅ​ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បច្ចុប្បន្ន​ស្នាក់នៅ​រាជធានី​ភ្នំពេញ ប៉ុន្ដែ​មិនដឹង​ស្ថិត​នៅ​ខណ្ឌ​មួយ​ណា​នោះ​ទេ​។ កាលពីដើម​ខែ​សីហា ឆ្នាំ​២០២៣ ជន​ឆបោក ថន ប៊ុនហេង បាន​លួច​យក​ផេក របស់​អង្គភាព​សារព័ត៌មាន អ​អេ​ហ្វ​អិន ត្រូវ​នាយក​ប្រតិបត្តិ​អង្គភាព​សារព័ត៌មាន​មួយ​នេះ ប្ដឹងទៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ដែល​បច្ចុប្បន្ន​នេះ​បុគ្គល​នេះ កំពុង​គេចខ្លួន​នៅឡើយ​ទេ​។​

​សូម​ជម្រាប​ជូន​ថា ប្រសិន​បើ​បងប្អូន​បានឃើញ​បុគ្គល ដែល​មាន​ភិនភាគ​ដូច​ខាងលើ​នេះ សូម​ទំនាក់ទំនង​មកកាន់​លេខ​ទូរស័ព្ទ 077675510 ជាបន្ទាន់ នោះ​ក្រុម​ការងារ​អង្គភាព​សារព័ត៌មាន អ​អេ​ហ្វ​អិន នឹង​ជូន​សារ​គុណ​ជាទី​គាប់ចិត្ត​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល