ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

តើ​ហេតុអ្វី បាន​ជា​មន្ត្រី​បរិស្ថាន និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ប្រចាំការ​ច្រក​តោ​ល នៅតែ​បន្ត​ឱ្យ​មាន​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​កាប់​រុករាន ដុត​បំផ្លាញ​ព្រៃ ហើយ​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​ឡង់​ទៅបាន​..?

តើ​ហេតុអ្វី បាន​ជា​មន្ត្រី​បរិស្ថាន និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ប្រចាំការ​ច្រក​តោ​ល នៅតែ​បន្ត​ឱ្យ​មាន​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​កាប់​រុករាន ដុត​បំផ្លាញ​ព្រៃ ហើយ​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​ឡង់​ទៅបាន​..?

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ផ្ទុះ​រឿង​ពុករលួយ​នៅ​ចំណុច​ច្រក​តោ​ល​ក្នុង​ឃុំ​មាន​ឫទ្ធិ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ មាន​ឈ្មួញ​ដ៏​មហិមា​១​ក្រុម រួមមាន​ឈ្មោះ លោកស្រី ញ៉ែម ខេន និង​ឈ្មោះ អ៊ឹម ហុង មាន​មុខរបរ​ជា​គ្រូបង្រៀន ព្រមទាំង​ប្រពន្ធ​ឈ្មោះ យឹម ហ៊ីម បាន​កំពុង​ដឹកនាំ​ក្រុម​បក្សពួក​របស់​ខ្លួន ឲ្យ​លាតត្រដាង​ពី​ទង្វើ​ខុសឆ្គង​របស់​មន្ត្រី​បរិស្ថាន និង​រដ្ឋបាល​ព្រៃឈើ​ដែល​ប្រចាំការ​នៅ​ច្រក​តោ​ល​។​

​មិនតែប៉ុណ្ណោះ ក្រុម​ឈ្មួញ​ដ៏​មហិមា​មួយ​ក្រុម​នេះ បាន​បង្ហាញ​ពី​របៀប​សូកប៉ាន់ ដើម្បី​បិទបាំង​រឿងអាស្រូវ​របស់​ក្រុម​ខ្លួន​ហើយ​លាប​ពណ៌ ប្តឹង​ដាក់បន្ទុក​ទៅលើ​ក្រុម​អ្នកសារព័ត៌មាន ដែល​កំពុង​បំពេញ​ភារកិច្ច​ជា​ច្រើន​អង្គភាព​នៅ​ទីនោះ ថា​បាន​រាយការណ៍​ឲ្យកម្លាំងក​ង​រាជ​អាវុ​ហត្ថ​ចុះទៅ​ចាប់​យក​ឈើ​របស់​ក្រុម​ខ្លួន​។​

?​ក្រៅពី​សេចក្តីរាយការណ៍ តាម​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន ក៏​មាន​របាយការណ៍​ស៊ើបអង្កេត​នានា ក៏ដូចជា​សក្ខីកម្ម​របស់​ប្រជា​សហគមន៍​ដែរ ដែល​បង្ហាញ​ថា​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ ខេត្ត​កំពង់ធំ នៅតែ​រង​ការបំផ្លិចបំផ្លាញ​ជា​រៀងរាល់ថ្ងៃ ។​✴️ តើ​ហេតុអ្វី​បាន​ជា​ក្រុម​ឈ្មួញ​ឈើ​ដ៏​មហិមា​មួយ​ក្រុម​នេះ មាន​ឥទ្ធិពល​ខ្លាំង​ជាង​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​យ៉ាង​ដូច្នេះ​ទៅ​វិញ ⁉️​។​

?​ឈើ​ប្រណីតៗ ដែល​ប្រភព​អះអាងថា ត្រូវបាន​ឈ្មោះ អ៊ឹម ហុង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ (​ត្រូវជា​ប្តី​) នឹង​ឈ្មោះ យឹម ហ៊ីម អាយុ​៥០​ឆ្នាំ​(​ជា​ប្រពន្ធ​) បុរស​ជា​ប្ដី​មាន​មុខរបរ​ជា​គ្រូបង្រៀន បច្ចុប្បន្ន​ទាំង​២​នាក់​រស់នៅ​តំបន់​ច្រក​តោ​ល ឃុំ​មាន​រិទ្ធ ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ​។
?​មេខ្លោង ២​នាក់​ប្ដី​ប្រពន្ធ​ខាងលើនេះ សកម្ម​ខាង​កាប់​ឈើ​ក្នុងព្រៃ​ឡង់​ដោយ​ខុសច្បាប់ ហើយ​ដឹក​ចេញ​តាម​គោយន្ត​កន្ត្រៃ មក​ដាក់​លាក់​តាម​ផ្ទះ​រៀងៗ​ខ្លួន ។ ការដឹក​លួចលាក់ ដោយ​ប្រើប្រាស់​គ្រប់​មធ្យោបាយ ដើម្បី​បាំង​ភ្នែក​សមត្ថកិច្ច គឺជា​រឿង​មួយ ប៉ុន្តែ ការដឹក​ជា​ចំហ ដោយ​មាន​ការរៀបចំ​ជា​បណ្តាញ គឺជា​រឿង​មួយទៀត ។​

?​ជារឿយៗ គេ​ឃើញ​សមត្ថកិច្ច​ចាប់បាន​ឈើ ដែល​ដឹក​បន្លំ​តាម​រថយន្ត​ទំនើបៗ ឬ​រថយន្ត​បែក​កង់ ឬ​ក្រឡាប់​ទៅ​ឃើញ​ឈើ​ជា​ដើម ។ ប៉ុន្តែ ឈើ ដែល​សមត្ថកិច្ច​ចាប់បាន តែ​ប្រភេទ​ឈើ ដែល​ដឹក​តាម​មធ្យោបាយ​តូចៗ​ប៉ុណ្ណោះ​។

?​រី​ឯ​ការចាប់​នេះ​ទៀត គឺ​ចាប់បាន​តែ​ឈើ​ប៉ុណ្ណោះ រី​ឯ​ឈ្មួញ​រកស៊ី​ឈើ​ធំៗ ដូចជា​លោក​ស្រី​ញ៉ែម ខេន ឈ្មោះ អ៊ឹម ហុង មាន​មុខរបរ​ជា​គ្រូបង្រៀន និង​ប្រពន្ធ​ឈ្មោះ យឹម ហ៊ីម មិន​ដែល​ចាប់បាន​យក​មក​ផ្ដន្ទាទោស​ម្ដងណា​នោះទេ​។​

✴️​ម្យ៉ាង​ទៀត​មិនដឹង​ថា មាន​ឈើ​ប៉ុន្មាន​ទៀត ដែល​ពួក​ឈ្មួញ​ដឹក​ទៅ​លក់​ជា​រៀងរាល់​ថ្ងៃ​នោះ​❓ ។​

?​ជា​ការពិត​ណាស់ ! មាន​ហេតុផល​គ្រប់គ្រាន់ ដែល​បញ្ជាក់ថា​: ការទប់ស្កាត់​ជំនួញ​ឈើ​ខុសច្បាប់​មិន​ជា​ការពិបាក​រហូតដល់​គ្រប់គ្រង​មិន​បាន​នោះទេ​។​✅

?​សំណួរ​សួរថា​៖ តើ​ហេតុអ្វី​បាន​ជា​ឈ្មួញ​អាច​ចូល​ទៅ​កាប់​ឈើ​បាន​? តើ​ហេតុអ្វី​បានជា​ឈើ​អាច​ចេញ​ពី​ព្រៃ​ឡង់​រួច​? និង​តើ​ហេតុអ្វី​បានជា​ឈើ​អាច​ចរាចរណ៍​ដោយ​ខុសច្បាប់​ឆ្លងកាត់​ស្នាក់ការ​បរិស្ថាន ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ និង​ស្នាក់​ការ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​មាន​ភារកិច្ច​ទប់​ស្កាត់ និង​បង្ក្រាប​បទល្មើស​បាន​យ៉ាង​ងាយ​បែបនេះ​? បើ​សូម្បីតែ​គ្រឿងញៀន ដែល​គេ​អាច​លាក់​រហូតដល់​ក្នុង​ពោះ ក៏​គង់តែ​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​ចាប់បាន ។ ចុះ​ការកាប់ និង​ដឹកជញ្ជូន​ឈើ ដែល​គេ​ត្រូវការ​មធ្យោបាយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​ត្រូវ​ដឹក​តាម​ឡាន និង​តាម​ផ្លូវថ្នល់​សោះ ហេតុអ្វី​មិន​អាច​ចាប់បាន​..? ?​បើ​និយាយ​ថា សមត្ថកិច្ច​មិន​អាច​ចូល​ដល់​ព្រៃ​ជ្រៅ​ដើម្បី​ពិនិត្យមើល​ការកាប់​ព្រៃឈើ​របស់​ឈ្មួញ​បាន​ទេ​នោះ វា​រឹតតែ​ជា​រឿង​មិន​អាច​ជឿ​បាន​ទៅទៀត​។ មិន​អាច​ជឿ​បាន ដោយហេតុ​ថា សូម្បី​ប្រជា​សហគមន៍​ក៏​អាច​ចូល​ដល់​ទីតាំង​កាប់​ឈើ​បានដែរ​។ បើទោះជា​មិនបាច់​ចូល​ព្រៃ​ក៏​គេ​អាច​ទប់ស្កាត់​ឈើ ដែល​ចរចា​ចរណ៍​តាម​ដងផ្លូវ​បាន​យ៉ាង​ងាយ​ដែរ​។​

?​តាមពិត ការកាប់​ឈើ​មិនមែន​ជា​រឿង​ពិបាក​នឹង​ដឹង​នោះ​ទេ កុំឱ្យ​តែ​មន្ត្រី​យើង រួមគំនិត​ជាមួយ​ចោរលួច​បំផ្លាញ​ធនធានធម្មជាតិ​របស់​រដ្ឋ​ទៅ វា​ចប់​ហើយ ។ សូម្បី​តែ​ប្រជា​សហគមន៍​ក៏​អាច​មើល​ឃើញ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​ច្បាស់​ដែរ ហើយ​ពួកគេ​តែងតែ​នាំ​គ្នា​ចូល​ព្រៃ​ដើម្បី​បង្អាក់​សកម្មភាព​នេះ​ទៀត​ផង​។ ប៉ុន្តែ អ្វី​ដែល​គួរឲ្យ​កត់សម្គាល់​នោះគឺ មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ អាជ្ញាធរ​ពាក់ព័ន្ធ​។ បែរជា​មិន​អើពើ និង​ជួនកាល​ថែមទាំង​បាន​រារាំង​សកម្មភាព​របស់​ប្រជា​សហគមន៍ និង​ក្រុម​អ្នកសារព័ត៌មាន​ទៅវិញ ។ ទាំងនេះ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង បាន​អំពី​អ្វី​ដែល​នៅ​ពីក្រោយ​វាំងនន​នៃ​ជំនួញ​ឈើ​ខុសច្បាប់ នៅក្នុង​ខេត្ត​ព្រះវិហារ និង​ខេត្ត​កំពង់ធំ ។​

?​មាន​មូលហេតុ​ច្រើនយ៉ាង ដែល​នាំ​ឲ្យ​ជំនួញ​ឈើ​ក្លាយជា​បញ្ហា​មិន​អាច​គ្រប់គ្រង​បាន​។ មូលហេតុ​សំខាន់បំផុត​គឺ ការឃុបឃិត គ្នា​ជា​ខ្សែបណ្តាញ រវាង​ឈ្មួញ​រកស៊ី​ឈើ​ជា​មួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខិលខូច​មួយចំនួន ។ ?​មូលហេតុ​សំខាន់​មួយទៀត​គឺ ឈ្មួញ​អ្នករកស៊ី​ឈើ ច្រើនតែ​ជា​អ្នក​មាន​ឥទ្ធិពល ឬ មាន​ខ្នងបង្អែក​រឹងមាំ ។ ក្នុងករណីនេះ សមត្ថកិច្ច​ដែនដី គ្មាន​ជម្រើស​អ្វី​ក្រៅពី ធ្វើ​គ ធ្វើ​ថ្លង់ នោះឡើយ ពីព្រោះ​តែ ពួកគេ​ខ្លាច​អំណាច​របស់​មន្ត្រី អ្នក​មាន​បុណ្យស័ក្តិ​ធំ​ជាង​ខ្លួន ។​

?​នៅ​មាន​ករណី​កាប់​ឈើ​ម្យ៉ាងទៀត ដែល​គេ​មិន​អាច​គ្រប់គ្រង​បាន​ដែរ​នោះ​គឺ ការកាប់​ឈើ​ដោយ​ស្របច្បាប់​តាមរយៈ​ដី​សម្បទាន​សេដ្ឋកិច្ច ។ សេដ្ឋកិច្ច​ជា​ច្រើន ដែល​ឈ្មួញ​បាន​ចំណេញ​យ៉ាងច្រើន​ក្រាស់ក្រែល ដោយ​គ្រាន់តែ​កាប់​ឈើ​លក់​ក្រោម​ស្លាក កាប់​ឈើ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច ។ ក្រុមហ៊ុន​ខ្លះ ថែម​ទាំង​អាច​ប្រមូល​ឈើ​ពី​កន្លែង​ផ្សេង​ដឹក​ចេញ​ទៀត​ផង ។ ទាំងអស់នេះ គឺជា​មូលហេតុ​សំខាន់ៗ​ដែល​ធ្វើ​ឲ្យ​ឈ្មួញ​ឈើ​មាន​ឥទ្ធិពល​ជាង​បទបញ្ជា​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ទៅ​វិញ​។​

?​សម្រាប់​ក្រុមអ្នកតាមដាន និង​វិភាគ​បញ្ហា​សង្គម​កម្ពុជា គេ​មិន​អាច​បណ្តោយ​ឲ្យ​បញ្ហា​នេះ ស្ថិតក្នុង​ស្ថានភាព​មិន​អាច​គ្រប់គ្រង​បាន​ដូច្នេះ​ទៀត​ទេ​។ មិន​បាន​ដោយហេតុ​ថា :
✴️​ទី​១. វា​នឹង​ធ្វើឲ្យ​បទបញ្ជា​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​សាបរលាប​កាន់តែខ្លាំង​នៅ​ចំពោះមុខ​មហាជន​ទូទៅ​។
✴️​ទី​២. វា​នឹង​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង ដល់​រដ្ឋាភិបាល ពី​ព្រោះ​បញ្ហា​នេះ បាន​និង​កំពុង​ក្លាយជា​ប្រធានបទ​ក្តៅ​មួយ ដែល​រដ្ឋាភិបាល​រង​ការរិះគន់​ជា​យូរណាស់​មកហើយ​។​
✴️​និង​ទី​៣.​ការកាប់បំផ្លាញ​ព្រៃឈើ​នឹង​បង្កើតឲ្យមាន​វិបត្តិ​សង្គម​ធំធេង​មួយ នៅ​ថ្ងៃ​អនាគត ពោល​គឺ​ព្រៃឈើ​ក៏​អស់​ចំណូល រដ្ឋ​ក៏​គ្មាន រីឯ​ប្រជា​សហគមន៍ ក៏​គ្មាន​ទីពឹង​សម្រាប់​អា​ស្រយ័ផ​លទៀត​ដែរ​។ ផលវិបាក​ទាំងនេះ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​គ្រប់គ្រាន់ ដែល​រដ្ឋាភិបាល​គួរ​ពិចារណា​ឡើងវិញ ជា​ចាំបាច់​អំពី​គោលនយោបាយ​គ្រប់គ្រង​ព្រៃឈើ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល