ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

​ពេទ្យឆ្មប​មធ្យម​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន ខណ​:​ធ្វើការ​រំលូតកូន បណ្តាលឲ្យ​ស្ត្រី​រងគ្រោះ ដែល​មានគភ៌ រងរបួស​និង​រហូត​បាត់បង់​ជីវិត

​ពេទ្យឆ្មប​មធ្យម​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន ខណ​:​ធ្វើការ​រំលូតកូន បណ្តាលឲ្យ​ស្ត្រី​រងគ្រោះ ដែល​មានគភ៌ រងរបួស​និង​រហូត​បាត់បង់​ជីវិត

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​បាត់ដំបង​) កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន​ធ្វើការ​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ ដោយសារ​តែ​ពេទ្យឆ្មប​រូបនេះ បានធ្វើការ​រំលូតកូន​អោយ​ស្ត្រី​ម្នាក់​បណ្តាល​អោយ​នាង​ស្លាប់​។​

​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល ៣ និង ១០ នាទី រសៀល មាន​ករណី​ការ រំលូត​កូន បណ្តាលឲ្យ​ស្ត្រី​ដែល​មានគភ៌ រង​របួស​និង​រហូត​មាន​គ្រោះថ្នាក់​ដល់​ស្លាប់ កើតឡើង ចំនួន ០១ ករណី នៅ​ចំណុច​ក្រុមទី​០៧ ភូមិ​តា​ស្តា ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ។​

​ជនរងគ្រោះ​ឈ្មោះ ស៊ូ ម៉ាឡៃ ភេទ​ស្រី អាយុ ៣៦ ឆ្នាំ មាន​ទីលំនៅ​ស្នាក់​បណ្តោះអាសន្ន ភូមិ​អូរ​ប្រើ​ស សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ប្រព្រឹត្ត​ដោយ​ជនសង្ស័យ​ឈ្មោះ ធឿន នឿន ហៅ ណាក់ ភេទ​ស្រី អាយុ ៥២ ឆ្នាំ មាន​ទីលំនៅ ភូមិ​តា​ស្តា ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង មុខរបរ​ពេទ្យឆ្មប​មធ្យម បានធ្វើ​សកម្មភាព រំលូតកូន​ជនរងគ្រោះ​ក្នុង​ផ្ទៃ​ដែល​មាន​អាយុ ៥ សប្តាហ៍ (​ដោយ​ការប្រើ​ទុយោ​បូ​បយក​កូន​ចេញ​) រហូត​ជនរងគ្រោះ មាន​សភាព ជម្ងឺ​ឈឺ​ធ្ងន់ បាន​បញ្ចូនទៅ​ព្យាបាល​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៣ និង​បញ្ជូន​ព្យាបាល​ជម្ងឺ​បន្ត​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង ដោយ​ជនរងគ្រោះ​មាន​សភាព​យ៉ាប់យ៉ឺន​ខ្លាំង​រហូត​ដល់​ថ្ងៃ​ទី ២៩ ខែតុលា ឆ្នាំ​២០២៣ វេលា​ម៉ោង ១៣:៥០​នាទី ជនរងគ្រោះ​ក៏​បាន​ដាច់ខ្យល់​ស្លាប់​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង​តែម្តង ។​

​បន្ទាប់ពី​ទទួល​បណ្ដឹង​ពី​សាច់ញាតិ​ដែល​ត្រូវ​ជា​បង​បង្កើត​ជនរងគ្រោះ​រួច​មក នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៣ វេលា​ម៉ោង ១០:៣២​នាទី កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តា​ស្តា បាន​ចុះ​ទៅ​ដល់​ទីតាំង​កន្លែង​កើតហេតុ និង​បាន​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ ធឿន នឿន ហៅ ណាក់ ភេទ​ស្រី អាយុ ៥២ ឆ្នាំ មុខរបរ​ពេទ្យឆ្មប​មធ្យម បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន ដើម្បី​ធ្វើ​ការសាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ដោយ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ លោក ទឹម វិឆ័យ អធិការនគរបាល​ស្រុក​សំពៅ​លូន​បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា ពេល​នេះ​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តហើយ ដើម្បី​អនុវត្ត​បន្ត​តាម​ផ្លវច្បាប់ .៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល