ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

ទីតាំង​ល្បែង​ហ្គេម​បាញ់​ត្រី ខុសច្បាប់​ខ្នាត​យក្ស ១​កន្លែង និង​ល្បែង​ជាច្រើន​ទៀត កំពុងបើក​លែង​ក្នុង ផ្សារ​ចិន ខណៈ​សមត្ថកិច្ច​ខណ្ឌ​ចំការមន​រក្សា​ភាព​ស្ងៀមស្ងាត់​

ទីតាំង​ល្បែង​ហ្គេម​បាញ់​ត្រី ខុសច្បាប់​ខ្នាត​យក្ស ១​កន្លែង និង​ល្បែង​ជាច្រើន​ទៀត កំពុងបើក​លែង​ក្នុង ផ្សារ​ចិន ខណៈ​សមត្ថកិច្ច​ខណ្ឌ​ចំការមន​រក្សា​ភាព​ស្ងៀមស្ងាត់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖ សេចក្តីរាយការណ៍​បានឲ្យដឹង​ថា​មាន​ទីតាំង​បើក​ហ្គេម​បាញ់​ត្រី​ខ្នាត​យក្ស ១​មួយកន្លែង និង​ល្បែង​ជាច្រើន​ទៀត នៅក្នុង​ផ្សារ​ចិន ស្ថិតនៅ​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កំពុងតែ​លួចលាក់​បើក​លេង ផ្គើន​និង​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ ស្តីពី​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង នៅ​ទូទាំង​រាជធានី​ខេត្ត (​ពោល​) មិន​អនុវត្តន៌​នូវ​គោលនយោបាយ​ភូមិ​,​សង្កាត់ មាន​សុ​វត្ថ​ភាព​ទាំង​៩​ចំណុច របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

​មហាជន​នៅ​រស់​នៅក្នុង សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន បាន​លើកឡើង​ថា ជាទូទៅ​ក្រុម​អ្នកញៀន​ល្បែង​តែងតែ​ពពាក់ ព​ពូន ជួបជុំ​ប្រមូលផ្ដុំ​គ្នា​សុទ្ធតែ​ជនជាតិ​ចិន ចូល​ទៅ​លេង​ល្បែងស៊ីសង ហ្គេម​បាញ់​ត្រី​ខ្នាត​យក្ស​មួយ​កន្លែង​នេះ គ្មាន​ញញើត​និង​ទោសទណ្ឌ បន្តិច​ណា​ទាល់តែសោះ ខណៈ អាជ្ញា​ធរមាន​សមត្ថកិច្ច មិន​អនុវត្តន៌ តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ស្តីពី​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស ល្បែងស៊ីសង​នៅ​ទូទាំង​រាជធានី ខេត្ត​។ តើ​មក​ហេតុអ្វី​បានជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​បង្ក្រាប​ទីតាំង​បើក​លេង​ល្បែង​ហ្គេម​បាញ់​ត្រី​ខ្នាត​យក្ស​មួយកន្លែង​នេះ​.?​។

​ករណី​នេះ​មហាជន​បាន​សំណូមពរ​ដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង ឯកឧត្តម​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ សូម​មាន​វិធានការណ៌ តាម​ផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​ទីតាំង​បើក​ហ្គេម​បាញ់​ត្រី​ខ្នាត​យក្ស ១​មួយកន្លែង និង​ល្បែង​ជាច្រើន​ទៀត នៅក្នុង ផ្សារ​ចិន សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ នេះ​ផង​ទាន​។

​អង្គភាព​សារព័ត៌មាន​យើង រង់ចាំ​ការឆ្លើយបំភ្លឺ គ្រប់​ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោង​ធ្វើការ តាម​របប​អ្នកសារព័ត៌មាន សូម​អរគុណ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល