ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ឯកឧត្តម ង៉ូវ បូរី​ណា តំណាង​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អញ្ជើញ​បើក​សិក្ខាសាលា​ស្តីពី «​ការងារ​អធិការកិច្ច​របស់​ក្រសួង​បរិស្ថាន​»

ឯកឧត្តម ង៉ូវ បូរី​ណា តំណាង​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អញ្ជើញ​បើក​សិក្ខាសាលា​ស្តីពី «​ការងារ​អធិការកិច្ច​របស់​ក្រសួង​បរិស្ថាន​»

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ ៖ ឯកឧត្តម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង​ជា​តំណាង​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អញ្ជើញ​បើក​សិក្ខាសាលា​ស្តីពី «​ការងារ​អធិការកិច្ច​របស់​ក្រសួង​បរិស្ថាន​» និង​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម កែវ សុភគ៌ អគ្គាធិការ នៃ​អគ្គាធិការដ្ឋាន​ក្រសួង​បរិស្ថាន ព្រមទាំង​វត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន​អង្គភាព​ចំណុះ​ទីស្តីការ​ក្រសួង​បរិស្ថាន​ជាច្រើន​រូប​ចូលរួម នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ស្ថិតនៅ​ទីស្តីការ​ក្រសួង​បរិស្ថាន ។​

​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ​បាន​មានប្រសាសន៍​លើកឡើង​ថា ការងារ​អធិការកិច្ច​និង​អភិបាលកិច្ច​ល្អ គឺជា​មុខងារ​ដ៏​សំខាន់​មួយ​នៃ​ការគ្រប់គ្រង​រដ្ឋ ស្ថាប័ន អង្គភាព ហើយក៏​ជា​ការត្រួតពិនិត្យ​តាមដាន​អង្កេត​ស្រាវជ្រាវ​ដោះស្រាយ និង​វាយតម្លៃ​លើ​ការអនុវត្ត​លិខិតបទដ្ឋាន និង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ឬ​ស្ថាប័នរ​ដ្ឋ​ដែល​បានដាក់ចេញ​ដើម្បី​ត្រួតពិនិត្យ​វាយតម្លៃ និង​ចាត់វិធានការ​ម៉ឺងម៉ាត់ លើ​បុគ្គល​ឬ​ស្ថាប័ន​រដ្ឋ​ឱ្យ​ប្រើប្រាស់​សិទ្ធិ​អំណាច​របស់​ខ្លួន​តាម​ច្បាប់​កំណត់ សំដៅលើ​ការការពារ​ផលប្រយោជន៍​របស់​រដ្ឋ​និង​ប្រជាពលរដ្ឋ​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​បន្តរ​ទៀតថា ដើម្បី​ចូលរួម​ជំរុញ​ការអនុវត្ត​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ២០២៣-២០២៨ ពិសេស​ការចូលរួម និង​ជំរុញ​ការលើកកម្ពស់​កិច្ច​គាំពារ​បរិស្ថាន ការការពារ​ធនធាន​ធម្មជាតិ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព ដែល​មាន​យុទ្ធសាស្ត្រ​ស្នូល និង​យុទ្ធសាស្ត្រ​បី​ទៀត​រួមមាន «​ភាព​ស្អាត​»«​ភាព​បៃតង​»​និង​«​ចីរភាព​» ដើម្បី​អនុវត្ត​ឱ្យ​ចំ​គោលដៅ​សម្រាប់​បំពេញ​សេចក្តីត្រូវការ​របស់​ប្រជាជន និង​ប្រែក្លាយ​សក្តានុពល​វិស័យ​បរិស្ថាន ឱ្យទៅ​ជា​ផលប្រយោជន៍​បម្រើ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ជំនាន់​ព្រមទាំង​ចូលរួម​ក្នុង​ការឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​សកល​។ ឆ្លើយតប​នឹង​ទិដ្ឋភាព​ខាងលើនេះ អគ្គាធិការដ្ឋាន​ត្រូវ​រៀបចំ​ផែនការ​សកម្មភាព​ផែនការ​យុទ្ធសាស្ត្រ​និង​ធ្វើ​បុរេ​សកម្ម ដើម្បី​ចុះ​ធ្វើ​អធិការកិច្ច​និង​ចុះ​ស្រាវជ្រាវ​បាតុភាព​ផ្សេងៗ ឬ​ភាព​អសកម្ម​នានា​ដែល​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ដឹកនាំ​របស់​ប្រធាន​អង្គភាព​និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​វិស័យ​បរិស្ថាន​សំដៅ​ឆ្ពោះ​ទៅ​ចូលរួម​អនុវត្ត​សកម្មភាព​នានា​ដែល​មាន​នៅក្នុង​យុទ្ធសាស្ត្រ​ស្នូល​ដែល​ផ្តោត​សំខាន់​លើ​មុំ​ចំនួន​៣ គឺ​ការពង្រឹង​គោលនយោបាយ​, ការកសាង រដ្ឋបាល​ឌីជីថល និង​ការពង្រីក​ការផ្សព្វផ្សាយ​៕​

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល