ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត ដឹកនាំ​ប្រតិភូ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​សហគមន៍​តំបន់ការពារធម្មជាតិ ដើម្បី​បន្ត​ពង្រឹង​ការ​អភិរក្ស​ធនធានធម្មជាតិ​

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត ដឹកនាំ​ប្រតិភូ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​សហគមន៍​តំបន់ការពារធម្មជាតិ ដើម្បី​បន្ត​ពង្រឹង​ការ​អភិរក្ស​ធនធានធម្មជាតិ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត ដឹកនាំ​ប្រតិភូ​ក្រសួង​បរិស្ថាន អញ្ជើញ​ចុះ​ពិនិត្យ និង​ជួប​សំណេះសំណាល​ជាមួយ ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​ភ្នំ​ត្នោត និង​គ្រួសារ​លោក បេន ដេវីស ដែល​បាន​ចូលរួម​សកម្ម​ជាមួយ​សហគមន៍ ដេ​ី​ម្បី​បន្ត​ការការពា​រធន​ធនធានធម្មជាតិ​បន្តទៀត និង​ជួយ​រៀបចំ​បង្កើត​អេកូ​ទេសចរណ៍ នៅក្នុង​តំបន់​សហគមន៍ ដែល​ជា​ផ្នែក​មួយ​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤ ។

​នា​ឱកាស​ដឹកនាំ​ប្រតិភូ​ក្រសួង​បរិស្ថាន ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​មានប្រសាសន៍ថា ក្រសួង​បរិស្ថាន បាន​រៀបចំ​គម្រោង​ទេសចរណ៍​លំហែរ​បៃតង ដែល​ជា​យុទ្ធសាស្ត្រ​ចម្បង ជួយ​ពង្រឹង​លើ​ការអភិរក្ស​បរិស្ថាន វប្បធម៌ ជំនឿ​សាសនា និង​ធនធានធម្មជាតិ ព្រមទាំង​ជួយ​លើកកម្ពស់​សោភ័ណភាព​តំបន់​ធម្មជាតិ ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ។

​គូសបញ្ជាក់​ផងដែរ​ថា ក្រសួង​បរិស្ថាន បាន​អនុវត្ត​តាម​រយៈ​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​អាណា​តិ្ត​ទី​៧ ក្រោម​ការដឹកនាំ​ដ៍​ឈ្លាសវៃ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​ចេញ​វិធានការ​ម៉ឺងម៉ាត់​បំផុត ក្នុង​ការទប់ស្កាត់​បទ​ល្មើស​ធនធានធម្មជាតិ ក្រសួង​បរិស្ថាន បាន​ដាក់​ចេញ​វិធានការ​ច្បាប់​ចំនួន​៤ ក្នុង​ការទប់ស្កាត់​បទ​ល្មើស​ធនធានធម្មជាតិ ក៏​ដូចជា​ទប់ស្កាត់​ការទន្ទ្រាន​ដីព្រៃ​សហគមន៍ គ្រប់គ្រង​តំបន់ការពារធម្មជាតិ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្ដ​លើកឡើង​ពី​គម្រោង​គោលដៅ​ផ្តល់​ជូន​ការអភិវឌ្ឍ​សហគមន៍ ជាពិសេស​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ការធានា​សន្តិសុខ សុវត្ថិភាព និង​អនាម័យ​បរិស្ថាន ជុំវិញ​តំបន់​សហគមន៍​ភ្នំ​ត្នោត​ផងដែរ​។​

​ជាថ្មី​ម្តងទៀត ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ប្រជា​សហគមន៍ ក្នុងនោះ​ក៏​មាន​គ្រួសារ​លោក បេន ដេវីស ដែល​រស់នៅ​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា ជួយ​ថែរក្សា​ការពារ​ព្រៃឈើ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ ។

​ជា​ចុងក្រោយ លោក បេន ដេវីស ក៏​បាន​ថ្លែងអំណរគុណ ចំពោះ ឯកឧត្តម​រដ្ឋមន្ត្រី ដែល​គាំទ្រ​ដល់​សកម្មភាព​របស់​ស​កម្ម​របស់លោក និង​យកចិត្តទុកដាក់​ចំពោះ​ការការពារ​ព្រៃ កន្លងមក​ដោយ​មានកា​រ​ជួយ​ជ្រុំ​ជ្រែង​ពី​រាជរដ្ឋាភិបាល ក្រសួង​បរិស្ថាន ភ្ញៀវ​ទេសចរណ៍ និង​អង្គការ​អន្តរជាតិ​ផង​ដែរ ជាពិសេស​លោក បេន ដេវីស បានបញ្ជាក់​ថា គ្រួសារ​លោក​ផ្ទាល់ ព្រមទាំង​ប្រជា​សហគមន៍​នឹង​បន្ត ការពង្រឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​ការអភិរក្ស​ជីវៈចម្រុះ ដូចជា​សត្វព្រៃ ព្រៃឈើ និង​រុក្ខជាតិ​កម្រៗ​ជាច្រើន​ប្រភេទ​ទៀត នៅក្នុង​តំបន់​អភិរក្ស​នេះ នឹង​រក្សា​បាន​យូរអង្វែង​ត​កូនចៅ​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល