ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

​ល្បែង​គ្រប់​ប្រភេទ​(​ដូចជា​ហ្គេម​បាញ់​ត្រី​)​ដែល​មាន​យឺហោ វេទមន្ត អ៉ិ​ច​ធើ​ធេន​ម៉ិន វើយ​ដ៍ កំពុង​បើក​ឱ្យ​ក្រុម​អ្នក​ញៀន​ល្បែង​ចូល​លេង យ៉ាង​ពពា​ក់ព​ពួន នៅក្នុង​ផ្សារ​ទំនើប ស៊ី​ធី​ម៉ល សង្ស័យ​សមត្ថកិច្ច​មិន​ដឹង ឬ​មើល​មិនឃើញ​ទេ​ដឹង ?

​ល្បែង​គ្រប់​ប្រភេទ​(​ដូចជា​ហ្គេម​បាញ់​ត្រី​)​ដែល​មាន​យឺហោ វេទមន្ត អ៉ិ​ច​ធើ​ធេន​ម៉ិន វើយ​ដ៍ កំពុង​បើក​ឱ្យ​ក្រុម​អ្នក​ញៀន​ល្បែង​ចូល​លេង យ៉ាង​ពពា​ក់ព​ពួន នៅក្នុង​ផ្សារ​ទំនើប ស៊ី​ធី​ម៉ល សង្ស័យ​សមត្ថកិច្ច​មិន​ដឹង ឬ​មើល​មិនឃើញ​ទេ​ដឹង ?

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ ៖ មហាជន​ក៏ដូចជា​អាជីវករ​ដែល​លក់ដូរ​នៅក្នុង​ផ្សារ​ទំនើប ស៊ី​ធី​ម៉ល ដែល​ស្ថិត​នៅក្នុង​សង្កាត់​វាល​វង្ស ខណ្ឌ ៧​មករា រាជធានី​ភ្នំពេញ គាត់​មាន​ចម្ងល់​ថា ចុះ​ហេតុអ្វី​ផ្សារ​ទំនើប​មួយ​នេះ​បាន​ខ្លាយជា​កន្លែង​លេងល្បែង​គ្រប់​ប្រភេទ ដូចជា​ហ្គេម​បាញ់​ត្រី​ទៅវិញ សង្ស័យ​សមត្ថកិច្ច​មិន​ដឹង ឬ​មើល​មិនឃើញ​ទេ​ដឹង​?

​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០២៤ ផ្សារ​ទំនើប​ខាងលើ​នេះ​កំពង់បើក​ល្បែង​គ្រប់​ប្រភេទ​(​ដូចជា​ហ្គេម​បាញ់​ត្រី​) ដែល​មាន​យឺហោ វេទមន្ត អ៉ិ​ច​ធើ​ធេន​ម៉ិន វើយ​ដ៍ ដោយ​ឃើញ​មាន បុរស ជា​មេការ​ម្នាក់​ឈរ​ចាំ​សម្របសម្រួល​ឲ្យ​ក្រុម​អ្នក​ញៀន​ល្បែង ក្មេង ចាស់ ប្រុស ស្រី ចូល​ទៅ​លេង​ភ្នាល់​ដាក់​លុយ​ដោយ​សុវត្ថិភាព​គ្មាន​ការព្រួយបារម្ភ​ពី​ចាប់​ការបង្ក្រាប ខណៈ​កន្លងទៅ​ប្រមុខ​ថ្នាក់ដឹកនាំ បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​បង្ក្រាប​បទល្មើស​ល្បែង​ខុសច្បាប់​គ្រប់​ទម្រង់​ទូទាំង​ប្រទេស​កម្ពុជា ឱ្យ​អស់​ដោយ​គ្មាន​ការយោគយល់​។​

​ដោយ​ទ្បែក សមត្ថកិច្ច និង​អាជ្ញាធរ​នៅ​ខណ្ឌ​៧​មករា កន្លង​ទៅ​ក៏​ឃើញ​មាន​សកម្មភាព​ចុះ​បង្ក្រាប​ដូចគ្នា ។ ក៏ប៉ុន្តែ​ផ្សារ​ទំនើប​មួយ​កន្លែង​នេះ​ប្រហែល​មាន​យីអ៊ុន​ខ្ពស់​ហើយ ទើប​ហ៊ាន​បើក​ល្បែង​គ្រប់​ប្រភេទ ដូចជា​(​ហ្គេម​បាញ់​ត្រី​)​លេង​ជា​ធម្មតា ឬមួយ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ចុះបង្ក្រាប​កន្លង​មក​គ្រាន់តែ​ជា​ឈុត​ឆាក​សំដែង​ប៉ា​ហ៊ី​ឲ្យ​ថ្នាក់ដឹកនាំ​ខាង​លើ​មើល ឬ មួយ​យ៉ាងណា​.? ឬ​មួយ​ទុក្ខ​ដើម្បី​បង្អួត​ភ្នែក​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ដែល​ចូលមក​ដើរ​កំសាន្ត​ឬ​ទិញ​អីវ៉ាន់​នៅក្នុង​ផ្សារ​ទំនើប​ខាងលើនេះ ជា​ពិសេស​កំពុង​តែ​បង្វក់​ស្មារតី​ក្មេងៗ​ដែល​ជា​យុវវ័យ​ឲ្យចូល​លេង​យ៉ាង​អាណាធិបតេយ្យ​ដែល​កំពុង​ធ្វើអោយប៉ះពាល់​ដល់​សន្តិសុខ​សង្គម ឬ​មួយ​កន្លែង​បើក​ល្បែង​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​នេះ សង្ស័យ​នៅ​ខ្ពស់​ពេក​សមត្ថកិច្ច​ឡើងទៅ​មិន​ដល់ ឬ​មើល​មិនឃើញ​ទេ​ដឹង​បាន​មិន​បង្ក្រាប ។​

​បើ​តាម​ប្រភព​បាន​បង្ហើប​ថា មូលហេតុ​នៃ​ការ​មិន​ហ៊ាន​បង្ក្រាប​នេះ​ដោយសារ​កន្លែង​បើក​ល្បែង​នេះ​សង្ស័យ មាន​ខ្នងបង្អែក​គ្រា​ក់ៗ​ប្រគល់​ស្មា​ឲ្យ​ផ្អែក​ពីក្រោយ និង​អាច​ថា​មាន​ការ​ត្រូវ​រូ​វ​គ្នា​ផងដែរ ទើប​គ្មាន​អ្នក​ណា​ហ៊ាន​បង្ក្រាប​នោះឡើយ ។​

​ក្ដីបារម្ភ​ខ្លាំង​បំផុត​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​មូលដ្ឋាន ក៏ដូចជា​ជី​វករ​លក់ដូរ​នៅក្នុង​ផ្សារ​ទំនើប​មួយ​នេះ គឺ​ខ្លាច​មាន​អំពើ លួច ឆក់ ប្លន់ ហិង្សា​ដោយ ចេតនា ពីព្រោះ​មូលដ្ឋាន​ណា​ដែល​មាន​ល្បែងស៊ីសង​ហើយ មូលដ្ឋាន​នោះ​គឺ​គ្មាន​សុវត្ថិភាព​នោះទេ ល្បែង​តែង​វិនាស ល្បែង​នាំ​មក​នៅ​ចោរកម្ម ល្បែង​នាំ​មក​នៅ​ខាត​ទ្រព្យសម្បត្តិ បាត់បង់​ការងារ វក់​នឹង​ល្បែង​លែង​ភ្លេច​ការងារ​អ្វីៗ​ទាំងអស់​។​

​ទោះជា​យ៉ាងនេះ​ក្តី​បងប្អូន​ប្រជា​ពលរដ្ឋ ដែល​រស់នៅ​ក្នុង​មូលដ្ឋាន ក៏ដូចជា​ជី​វករ​លក់ដូរ​នៅក្នុង​ផ្សារ​ទំនើប​មួយ​នេះ សង្ឃឹមថា​អាជ្ញាធរ​ខណ្ឌ ៧​មករា ជាពិសេស​ឯកឩត្តម ឃួន ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ជួន ណារិន ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នឹងមាន​ចំណាត់ការ​ពាក់ព័ន្ធ​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅក្នុង​ផ្សារ​ទំនើប ស៊ី​ធី​ម៉ល ខាងលើ​នេះ​ឲ្យមាន​ប្រសិទ្ធិភាព ផ្តល់​ភាព​កក់ក្តៅ​ជូន​ពូក​គាត់​។​

​ដើម្បី​ឲ្យស្រប​តាម​គោលយោបាយ​ភូមិ​/​ឃុំ​/​សង្កាត់ មាន​សុវត្ថិភាព​ទាំង​៧ ចំណុច​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​អោយ​អនុ​វ​នោះ​ផង​ទាន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល