ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ អញ្ជើញ​ជា​អធិបតី ពិធី​បើក​សិក្ខាសាលា​ត្រួតពិនិត្យ​ចុង​ក្រោយ​លើ​សេចក្ដីព្រាង​បទដ្ឋាន​បច្ចេកទេស​ផ្លូវ​ជនបទ​

ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ អញ្ជើញ​ជា​អធិបតី ពិធី​បើក​សិក្ខាសាលា​ត្រួតពិនិត្យ​ចុង​ក្រោយ​លើ​សេចក្ដីព្រាង​បទដ្ឋាន​បច្ចេកទេស​ផ្លូវ​ជនបទ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​ពុធ ៤​កើត ខែ​មិគសិរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​ទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី បើក​សិក្ខាសាលា​ត្រួតពិនិត្យ​ចុងក្រោយ​លើ​សេចក្ដីព្រាង​បទដ្ឋាន​បច្ចេកទេស​ផ្លូវ​ជនបទ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង តំណាង​ក្រសួង ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ ក្រុមហ៊ុន​ឯកជន ចំនួន ៣៣ សរុប​អ្នកចូលរួម​ប្រមាណ ២០០​នាក់​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការស្វាគមន៍ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​វត្តមាន​ដោយផ្ទាល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ដ៏​មាន​សារសំខាន់​នេះ ដែល​បញ្ជាក់​ពី​ការយកចិត្តទុកដាក់​ខ្ពស់​លើ​វិស័យ​អភិវឌ្ឍន៍ជនបទ ជា​ពិសេស​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​ជនបទ​កម្ពុជា​។​  ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្ត​មាន​ប្រសាសន៍​លើកឡើងថា ការរៀបចំ​សិក្ខាសាលា​ស្ដីពី បទដ្ឋាន​បច្ចេកទេស​ផ្លូវ​ជនបទ​នាពេលនេះ ស្ថិត​ក្នុង​ពេល​ដែល​ប្រទេសជាតិ​កំពុង​ទទួលបាន​នូវ​សុខ​សន្តិភាព​ពេញលេញ ដែល​កើតចេញ​ពី​ការធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង និង​ពី​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេជោ ហ៊ុន សែន អគ្គ​ស្ថាបនិក​សន្តិភាព​នៃ​កម្ពុជា ។ សិក្ខាសាលា​នេះ ពិតជា​មាន​សារៈសំខាន់​ចាំបាច់​សម្រាប់​យកមក​អនុវត្ត​ក្នុង​កម្មវិធី​អាទិភាព​ទីមួយ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ដែល​ជា​បុរេ​លក្ខខណ្ឌ​មិន​អាច​ខ្វះ​បាន នៅក្នុង​ការអភិវឌ្ឍ​ជនបទ​នៅ​កម្ពុជា តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​ដែល​បាន​ដាក់ចេញ​នូវ​គោលការណ៍​ពង្រឹង ៧០% និង ពង្រីក ៣០%​។ បច្ចុប្បន្ន ក្រសួង បាន​និង​កំពុង​បំពេញ​តួនាទី​របស់​ខ្លួន​យ៉ាង​សកម្ម​ក្នុង​ការស្ថាបនា កែលម្អ ស្តារឡើងវិញ ជួសជុល និង​ថែទាំ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ជនបទ និង​សំណង់​សិល្បការ្យនៅ​ទូទាំង​ប្រទេស សរុប​ប្រមាណ​ជង​១៦ ០០០​ខ្សែ​ផ្លូវ មាន​ប្រវែង​សរុប​ស្មើនឹង​ប្រមាណ​ជាង ៥០ ០០០​គីឡូម៉ែត្រ ដើម្បី​ត​ភ្ជាប់​ការដឹកជញ្ជូន​កសិផល ការធ្វើ​ធុរកិច្ច ការធ្វើដំណើរ ទៅ​ទទួល​សេវាកម្ម​ផ្សេងៗ ទាំង​សេវា​សាធារណៈ និង​សេវា​ឯកជន ក្នុង​គោលដៅ​ចូលរួម​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាជន​នៅ​ជនបទ ទីក្រុង និង​ទីប្រជុំជន ឱ្យបាន​ល្អ​ប្រសើរ​ឡើង​។

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ដល់​អង្គ​សិក្ខាសាលា​ទាំងមូល មេត្តា​ចូលរួម​ផ្តល់​មតិ​យោបល់ និង​ធាតុ​ចូល​បន្ថែម ដែល​នឹង​ធ្វើឱ្យ​បទដ្ឋាន​បច្ចេកទេស​នេះ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​កាន់តែ​មាន​ភាពល្អប្រសើរ ក្នុង​គោលដៅ​បម្រើ​ដល់​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​គមនាគមន៍​ជនបទ មាន​គុណភាព និង​មាន​ភាព​ធន់ ឆ្លើយតប​ទៅ​នឹង​កត្តា​ប្រែប្រួល​អាកាសធាតុ និង​មាន​សង្គតិភាព​ទៅ​នឹង​ការរីកចម្រើន​នៃ​សង្គម សេដ្ឋកិច្ច និង បច្ចេកវិទ្យា ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល