ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

បទល្មើស​នេសាទ​(​លប​)​ស្ទាក់​ចាប់​ត្រី​នៅតែ​មាន​វត្តមាន​ក្នុង​ចំណុច​ភូមិ​ថ្កូល​.​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ មិនទាន់​ឃើញ​មន្ត្រី​ជំនាញ​ចុះ​ទៅ​បង្ក្រាប​

បទល្មើស​នេសាទ​(​លប​)​ស្ទាក់​ចាប់​ត្រី​នៅតែ​មាន​វត្តមាន​ក្នុង​ចំណុច​ភូមិ​ថ្កូល​.​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ មិនទាន់​ឃើញ​មន្ត្រី​ជំនាញ​ចុះ​ទៅ​បង្ក្រាប​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ពោធិសាត់​៖ កាលពី​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០២៤ នេះ អង្គភាព​សារព័ត៌មាន​យើង​បាន​ចុះ​ទៅ​ផ្ដិត​រូបភាព​នូវ​បទល្មើស​នេសាទ​របាំង​(​លប​)​ស្ថិត​នៅក្នុង​ចំណុច​ភូមិ​ថ្កូល​.​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។​ឃើញ​ថា​ការ​រាយ​ដាក់​បទល្មើស​(​លប​)​ស្ទាក់​ចាប់​ត្រី​មិន​ថា​ក្នុង​ដូវ​បិទ ដែល​ជា​រដូវ​ត្រី​កំពង់​ពង​កូន ក៏​ដូច​រដូវ​បើក​នេសាទ​នោះទេ នៅតែ​ឃើញ​បន្ត​មាន​វគ្គ​មាន​មិនចេះ​អស់ ធ្វើឱ្យ​ចរាចរ​ត្រី​តាម​ព្រែក​ត្រូវ​ក្រុម​ល្មើស​ធ្វើ​សកម្មភាព​សំរុក​ដាក់​(​លប​)​យ៉ាង​អនាធិបតេយ្យ ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​មានដូចជារ​បាំងសាច់​អួន​ក្រឡា​ញឹក​ទំនើបៗ សាច់​ក្រហម​ខៀវ​ជាច្រើន​កន្លែង​ដែល​មាន​ចាប់ពី​ចំណុច​(​ថ្កោល និង​ផ្លូវ​ថ្មី​) (​ជ្រោយ​ឃ្នាស​)(​កំអួត​ភេ​)​និង​តំបន់​អភិរក្ស​{​តា​អួរ​ឆ័ត្រ​}​ស្ថិតក្នុង​តំបន់​អភិរក្ស​រហូត​ជាប់​ព្រំប្រទល់​ខេត្ត​សៀមរាប​ស្ថិត​ក្នុងស្រុក​កណ្ដៀង​ដែលជា​តំបន់​ត្រី​កំពង់​ចរាច​តាម​ព្រែក​ស្ថិតក្នុង​.​ខេត្ត​ពោធិសាត់​។​

​ប្រភព​ពី​ប្រជា​នេសាទ​តាមបែប​គ្រួសារ​បាន​បង្ហើប​ឲ្យដឹងថា​ក្រុម​ឈ្មួញ​ធ្វើ​ការនេសាទ​ដោយ​ប្រើ​ឧបករណ៍​ល្មើសច្បាប់​ទាំងនោះ​គឺ​ត្រូវបាន​ចំណាយ​លុយ​ជាច្រើន​លាន​រៀល ឲ្យទៅ​ក្រុម​ជំនាញ​សមត្ថកិច្ច​ដែល​ជាប់​ពាក់ព័ន្ធ​ទើប​អាចដាក់​(​លប​)​បាន​ដោយ​រលូន​មកទល់ពេលនេះ ហើយ​ក្រុម​ឈ្មួញ​ដែល​ពូកែ​ខាង​រត់ការ​នោះ​ត្រូវ​គេ​ស្គាល់​ឈ្មោះ​យ៉ាង​ច្បាស​ថា​ជា​មេ​ឈ្មួញ​នៅ​តំបន់​នោះ​ហើយរ​បាំងសាច់​អួន​ទំនើប​ដែល​ក្រុម​ល្មើស​ដាក់​ស្ទាក់​ចាប់​ត្រី​ដែរ​ធ្វើ​ឲ្យ​ស្ទះ​ចរាច​រណ៍ត្រី​កំពង់​ពង​កូន​និង​ធ្វើ​ចរាចរ​ក្នុង​ព្រែក​មាន​ប្រវែង​ចាប់ពី​500​ម៉ែត្រ ទៅ​1000​ម៉ែត្រ​ក្នុង​មួយ​ម្ចាស់ៗ​។​

​តាម​ប្រភព​ដ​ដែរ​ខាងលើ​បាន​បន្ត​ឲ្យដឹង​ទៀត​ថា​កន្លងមកឃើញ​មន្ត្រីជំ​នាញ​ជា​ច្រើន​ស្ថាប័ន​បាន​មកដល់​ចំណុច​ទីតាំងរ​បាំងសាច់​អួន​ទំនើប​ខាងលើ​ជា​ញឹកញាប់ និង​បាន​បង្ក្រាប​បាន​ច្រើន​ដង​ដែរ តែ​ភាគច្រើន​គេ​សង្ខេប​ឃើញ​ថា​ការបង្ក្រាប​នេះ​ភាគច្រើន​បាន​តែរ​បាំង​អួន​តូចតាច​តែប៉ុណ្ណោះ រីឯរ​បាំង​ដែលមាន​ប្រវែង​រាប់ពាន់​ម៉ែត្រ​គឺ​មិនទាន់​បាន​បង្ក្រាប​បាន​អស់​ឡើយ ឬ​មួយ​ជា​ស្នៀត​សំដែង​របស់​សមត្ថកិច្ច​ជំនាញ​ក្នុង​ការ​កលុយ​ដែល​គេ​ហៅ​ថា​វ៉ៃ​អា​តូច គំរាម​អា​ធំ​ព្រោះថា​អា​ធំ​បាន​លុយ​ច្រើន​ក្រោយពី​ការបង្ក្រាបរ​បាំងសាច់​អួន​តូចតាច​រួចមក ក៏​ក្រុម​ជំនាញ​នាំគ្នា​ដកខ្លួន​ចេញ ក៏​រង់ចាំ​មើល​អ្នក​រត់​ការ​របាំង​ធំៗ​មកជួប​ហើយ​មើលទៅ​។​

​ជុំវិញ​នូវ​បទល្មើស​ខាងលើ​ក​នេះ​ធ្វើ​ប្រជា​នេសាទ​លក្ខណះ​គ្រួសារ ដាក់​ការសង្ស័យ​ទៅ​លោក នាយខ័​ណ្ឌ​រដ្ឋបាលជល​ផល ថា​ប្រហែល​មាន​ការទទួល​សំណូក​សូ​ប៉ាន់​ហើយ​មើលទៅ​ទើប​មិន​មាន​ការបង្កា​ប​នូវ​បទល្មើស​ទាំងនេះ​ឱ្យអស់​ទាល់តែសោះ​។​

​ទាក់ទង​ករណី​ក្រុម​ឈ្មួញ​ប្រើប្រាស់​ឧបករណ៍​បទល្មើស​នេសាទ​នៅ​ចំណុច​ខាង​លើ​អ្នកសារព័ត៌មាន​បាន​ទូរស័ព្ទ​ទៅកាន់​លោកនាយ​ខ័ណ្ឌ​រដ្ឋបាល​ជលផល តាមរយៈ​លេខ​ទូរស័ព្ទ​របស់​លោក​តែ​មិនអាច​ទាក់ទង​បាន​នៅឡើយ​ទេ​នា​ថ្ងៃ​ទី​០១​ខែ​ធ្នូ ឆ្នាំ​២០២៤​វេលា​ម៉ោង​២.៣៥​នា​ទីនេះ​។​

​ប្រជា​នេសាទ​លក្ខណះ​គ្រួសារ​បានសូម​ណូម​ពរ​ទៅ​លោក នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​លោក​យូ សុ​វិចិត្រ និង​លោក ភំ​ុ​វិ​មល នាយខ័​ណ្ឌ​រដ្ឋបាលជល​ផល​ខេត្តពោធិសាត់ ព្រមទាំង​លោក ហៃ​ធូរ៉ា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិ៍សាត់ មេត្តា​ចាត់​ក្រុមការងារ​ចុះ​មក​សិក្សារ​និង​បង្ក្រាប់​នូវ​បទល្មើស​ទាំងនេះ កុំ​ចាំតែ​អង្គុយ​ស្ដាប់​តែ​របាយការណ៍​នៅតែ​ក្នុង​ប៊ុយ​រ៉ូ​ម៉ាស៉ីនត្រជាក់ និង​កុំឱ្យ​មជ្ឈដ្ឋាន​ទូទៅ​មាន​ការរិះគន់​ចោទប្រកាន់​ក្នុង​ការទទួល​សំណូក​ដោយ​លោក​មិន​បានដឹង​។​

​ស្រប​តាម​ការបង្ក្រាប​ប​ទ​ល្មើស​នេសាទ​នេះ​លុបបំបាត់​ភាពអនាធិបតេយ្យ​ក្នុង​វិស័យ​ជលផល​អនុវត្តន៍​តាម​បទបញ្ជា​-01​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​ឱ្យមាន​ប្រសិទ្ធិភាព​ឡើង​។​

​ជុំវិញ​និង​ការផ្សព្វផ្សាយ​ព័ត៌មាន​ខាងលើ​នេះ​អង្គភាព​ព័ត៌មាន​យើង​រង់ចាំ​ការបំភ្លឺ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​រាល់​ម៉ោង​ធ្វើការ​តាម​របប​សារព័ត៌មាន​៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល