ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ល្បែង​អូន​ឡាញ​ជល់​មាន់ តាម​កញ្ចក់​ទូរទស្សន៍ មួ​យុ កន្លែង​កំពុងតែ​បើក​លេង​ផ្អើន​ទៅ​នឹង​អនុសាសន៍​របស់ សម្តេច ហ៊ុន ម៉ា​ណែ​ត ខណៈ​លោក ឆាយ កែវ​មុន្នី អធិកា​រគរ​បាល​ស្រុក​បាទី មិន​ហ៊ាន​ចុះបង្ក្រាប សង្ស័យ​ខ្លាច​បាត់​ប្រយោជន៍​

ល្បែង​អូន​ឡាញ​ជល់​មាន់ តាម​កញ្ចក់​ទូរទស្សន៍ មួ​យុ កន្លែង​កំពុងតែ​បើក​លេង​ផ្អើន​ទៅ​នឹង​អនុសាសន៍​របស់ សម្តេច ហ៊ុន ម៉ា​ណែ​ត ខណៈ​លោក ឆាយ កែវ​មុន្នី អធិកា​រគរ​បាល​ស្រុក​បាទី មិន​ហ៊ាន​ចុះបង្ក្រាប សង្ស័យ​ខ្លាច​បាត់​ប្រយោជន៍​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

តាកែវ​៖ សេចក្តីរាយការណ៍​ពីរ​ពលរដ្ឋ​រស់នៅក្នុង​ភូមិ​បាទី ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ បានឲ្យ​សារព័ត៌មាន​ដឹងថា នៅក្នុង​ភូមិ​របស់​គាត់​មាន​ទីតាំង​ល្បែង​អន​ឡាញ មាន់​ជល់ តាម​កញ្ចក់​ទូរទស្សន៍​មួយកន្លែង កំពង់បើក​ទទួល​ក្រុម​អ្នកញៀន​ល្បែង​ឲ្យចូល​មកលេង យ៉ាង​គគ្រឹកគគ្រេង ខណៈ​លោក ឆាយ កែវ​មុន្នី អធិការ នគរបាល​ស្រុក​បាទី មិន​ហ៊ាន​ចុះបង្ក្រាប សង្ស័យ​ព្រោះ​ខ្លាច​បាត់ ប្រយោជន៍​។​

​សូម​រំលឹក​ថា​កាលពី​កន្លង​ទៅ​ថ្មីៗ​នេះ​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍​និង​ដាក់ បទ​បញ្ជា​ទៅ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​បណ្តា​.​រាជធានី​.​ខេត្ត​.​ត្រូវ​បិទ​ទីតាំង​ល្បែងស៊ីសង​ឲ្យអស់ ព្រោះ ល្បែង​មិន​បាន​ផ្តល់​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​នោះ​ទេ ផ្ទុយ ទៅវិញ​ល្បែង​នាំឱ្យ​ប្រជាពលរដ្ឋ​ជួប​បញ្ហា​បែកបាក់​គ្រួសារ​ឬ​អំពើ ហិង្សា​នៅ​ក្នុង​គ្រួសារ​ទៅ​វិញ​។​

​ដោយឡែក​ទីតាំង​ល្បែងស៊ីសង មាន់​ជល់ តាម​កញ្ចក់ ទូរទស្សន៍ អន​ឡាញ ខុស​ច្បាប់​ក្នុង​ភូមិសាស្ត្រ​ខាងលើ នៅតែ ដំណើរការ​បើក​លេង​ជា​រៀងរាល់ថ្ងៃ អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ ព័​ន្ឋក្នុង​មូលដ្ឋាន មិន​ធ្វើ​ការបង្ក្រាប​! សង្ស័យ​ត្រូវ​ថ្នាំ​សណ្តំ​អ្វីមួយ បាន​ស្រវាំងភ្នែក​មើលមិនឃើញ ទើប​នាំគ្នា​ដើរ​បញ្ច្រាសទិស ផ្ទុយ​ពី​គោលនយោបាយ ភូមិ​/​ឃុំ​/​សង្កាត់ មាន​សុវត្ថិភាព​។​

ក្ដីបារម្ភ​ខ្លាំង​បំផុត​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ខាងលើ គឺ​ខ្លាច​មាន​អំពើ លួច ឆក់ ប្លន់ ហិង្សា​ដោយ ចេតនា ពីព្រោះ​មូលដ្ឋាន​ណា​ដែល​មាន​ល្បែងស៊ីសង​ហើយ មូលដ្ឋាន​នោះ​គឺ​គ្មាន​សុវត្ថិភាព​នោះទេ ល្បែង​តែង​វិនាស ល្បែង​នាំ​មក​នៅ​ចោរកម្ម ល្បែង​នាំ​មក​នៅ​ខាត​ទ្រព្យសម្បត្តិ បាត់បង់​ការងារ វក់​នឹង​ល្បែង​លែង​ភ្លេច​ការងារ​អ្វីៗ​ទាំងអស់​។​

​ទាក់ទិន​ទៅ​នឹង​បញ្ហា​ល្បែងស៊ីសង​ខាងលើនេះ​ពលរដ្ឋ​ស្នើសុំ​ដល់ លោក វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​តាកែវ និង ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្តតាកែវ សូម ចាត់​មន្ត្រី​ជំនាញ​ក្រោម​ឲ្យ​វ៉ាត​ឱ្យ​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង ខុស​ច្បាប់​ខាងលើ​នេះ​ផង​ទាន​។​

​ជុំវិញ​ការចុះផ្សាយ​ខាងលើនេះ អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​រង់ចាំ ទទួល​ការ​ស្រាយ​បំភ្លឺ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់ពេល​ម៉ោង​ធ្វើការ តាម​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​នៃ​កម្ពុជា​.. សូម​អរគុណ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល