ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

​ការប៉ុនប៉ង​បាញ់សម្លាប់​អ្នកសារព័ត៌មាន​នៅ​ស្រុក​ជី​ក្រែង ជា​ករណី​ទំនាស់​បុគ្គល​រវាង​អ្នក​ធ្លាប់​ដឹកឈើ

​ការប៉ុនប៉ង​បាញ់សម្លាប់​អ្នកសារព័ត៌មាន​នៅ​ស្រុក​ជី​ក្រែង ជា​ករណី​ទំនាស់​បុគ្គល​រវាង​អ្នក​ធ្លាប់​ដឹកឈើ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្តសៀមរាប​)៖ សមត្ថកិច្ច​បាន​បង្ហាញ​ថា នៅ​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​១៨:០០​នាទី មាន​ករណី​ប៉ុនប៉ង​ឃាតកម្ម (​បាញ់​ដោយ​អាវុធ​កែច្នៃ​) នៅត្រង់​ចំណុច​ដី​ចម្ការ​ត្រពាំង​រាំង​ស្ថិតក្នុង​ភូមិ​ត្រពាំង​ភ្លោះ ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង​ដែល​បង្កឡើង​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ធ្វើ​សកម្មភាព​ប្រើ​អាវុធ​កែច្នៃ​ពួន​ក្បែរ​គល់ឈើ លប​បាញ់​ជនរងគ្រោះ​ឈ្មោះ ឈឿង ឈឹង ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ មុខរបរ អ្នកយក​ព័ត៌មាន កម្ពុជា​អភិវឌ្ឍន៍ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្រពាំង​ភ្លោះ ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប ចំនួន​០១​គ្រាប់​ត្រូវ​ចំ​ត្រង់​ពោះ​ពី​ចំហៀង​ផ្នែក​ខាងឆ្វេង​ទៅ​ពោះ​ផ្នែក​ខាងស្តាំ (​បៀម​គ្រាប់​ជាប់​) ក្រោយពី​ធ្វើ​សកម្មភាព​ហើយ​ជនដៃដល់​បាន​រត់គេចខ្លួន​បាត់​។​

​សមត្ថកិច្ច​បាន​បន្តថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ករណី​ខាងលើ លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ​នគរបាល​ខេត្តសៀមរា​បបាន​ដាក់បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​ចាត់​មន្ត្រី​ក្រោម​ឱវាទ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក នួន ស័ក្តិ​ចំរើន​រិទ្ធ ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក​វរសេនីយ៍ឯក ឡាយ សុ​ជី​វ័ន្ត ស្នងការរង​ទទួល​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ លោក​វរសេនីយ៍ឯក សុខ ម៉េង​អ៊ាង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​សហការ​ជាមួយ​កម្លាំង​អធិការនគរបាល​ស្រុក​ជីក្រែង​ចុះ​ដល់​កន្លែងកើតហេតុ​ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត ជុំវិញ​ករណី​នេះ​រហូត​ដល់​ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០២៤ ទើប​សមត្ថកិច្ច​កំណត់​បាន​អត្តសញ្ញាណ និង​នាំ​ខ្លួន​ឈ្មោះ ស៊ី លឿយ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​កសិករ មាន​ស្រុកកំណើត​នៅ​ភូមិ​សាលា ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្រពាំង​ភ្លោះ ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប យកមក​ធ្វើការ​សាកសួរ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ស៊ី លឿយ បាន​ឆ្លើយ​សារភាពថា រូប​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ករណី​ខាងលើ​នេះ​ពិត​ប្រាកដ​មែន​គឺ​ជា​ទំនាស់​បុគ្គល​។

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្នុង​ហេតុការណ៍​នេះ​​សមត្ថកិច្ច​ដកហូត​បា​ន​ពី​ជន​ដៃដល់​៖
១-​គោយន្ត​កន្ត្រៃ ចំនួន​០១
២-​កាំភ្លើង​កែច្នៃ ( កាំភ្លើង​ឆ្នុក ) ចំនួន​០១
៣-​កាណុង​សេ​កា​សេ​ចំនួន​០១​ដើម​
៤-​កូនកាំបិត​ចំនួន ០១
៥-​គ្រាប់​កាំ​កង់ ចំនួន ៦៤​គ្រាប់​
៦-​គី​ប (​ក្បាល​គ្រាប់រំសេវ​សំបក​ក្រហម​) ចំនួន​៦២​គ្រាប់​
៧-​កូនសោ​លេខ​១០ ចំនួន​០២
៨-​កាបូបស្ពាយ​ចំនួន​០១ រំសេវ​កន្លះ​ដប ។​

​បច្ចុប្បន្ន​ជន​ដល់ដៃ​ដល់​ខាង​លើ​ត្រូវបាន​កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

​សូមជម្រាបថា ប្រតិបត្តិការ​នេះ​ដោយ​មាន​ការយកចិត្តទុកដាក់​ជាប្រចាំ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​សៀមរាប​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​សៀមរាប​ទាំងមូល​អំពី​បញ្ហា​សន្តិសុខ សុវត្ថិភាព និង​មាន​កិច្ចសម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល