ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​
0

យោធិន នៃ​កងរាជអាវុធហត្ថ ដែល​ទើប​ជ្រើសរើស​ថ្មី ឆ្នាំ​២០២៤ បាន​ចេញដំណើរ ចូល​ទៅ​ហ្វឹកហ្វឺន នៅ​មជ្ឈមណ្ឌល​កងរាជអាវុធហត្ថ ភ្នំ​ជុំ​សែន​រីករាយ​!

យោធិន នៃ​កងរាជអាវុធហត្ថ ដែល​ទើប​ជ្រើសរើស​ថ្មី ឆ្នាំ​២០២៤ បាន​ចេញដំណើរ ចូល​ទៅ​ហ្វឹកហ្វឺន នៅ​មជ្ឈមណ្ឌល​កងរាជអាវុធហត្ថ ភ្នំ​ជុំ​សែន​រីករាយ​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​ព្រឹក ថ្ងៃទី​០៦ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​រៀបចំ​ពិធី​សំណេះសំណាល និង​ជូន​ដំណើរ​យោធិន នៃ​កងរាជអាវុធហត្ថ ទើប​ជ្រើសរើស​ថ្មី (​ជាប់​ជា​ស្ថាពរ​) ឆ្នាំ​២០២៤ ដើម្បី​ចូល​ហ្វឹកហ្វឺន​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ ភ្នំ​ជុំ​សែន​រីករាយ ខេត្ត​កំពង់ឆ្នាំង ក្រោម​អធិបតីភាព ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ តំណាង ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណ​អភិបាល​រាជធានី​ភ្នំពេញ និង លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី លោក​មេបញ្ជាការរង នាយសេនាធិការ​រង ប្រធាន អនុប្រធាន​មន្ទីរ នាយការិយាល័យ លោក​មេបញ្ជាការ​វរ​សេនា​តូច​ចល័ត និង​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ ព្រមទាំង សាច់ញាតិ ក្រុមគ្រួសារ បងប្អូន របស់​យោធិន ជាច្រើនរូប​ទៀត​។​

​ក្នុងឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍​ពាំនាំ​នូវ​ការសួរសុខទុក្ខ និង​ជូនពរ របស់ លោកនាយ​ឧត្តម សេនី​យ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ជូន​ដល់ យោធិន នៃ​កងរាជអាវុធហត្ថ ទើប​ជ្រើសរើស​ថ្មី ទាំងអស់ សូមឲ្យ​ទទួលបាន​ជោគ​ជ័យ​គ្រប់គ្នា​។ លោក​ឧត្តមសេនីយ៍ឯក ក៏​បាន​ផ្ដាំផ្ញើ​ដល់​ប្អូនៗ យោធិន នៃ​កងរាជអាវុធហត្ថ ដែល​បាន​ប្រឡង​ជាប់​ជា​ស្ថាពរ នៅពេល​ដែល​ចូល​ទៅ​សាលា​ហ្វឹកហ្វឺន ត្រូវ​ប្រឹងប្រែង រៀនសូត្រ គ្រប់​មុខ​វិជ្ជា​ឱ្យបាន​ល្អ​ប្រសើរ ជំនះ​ឲ្យបាន​គ្រប់​ឧបសគ្គ ជៀស​ឆ្ងាយ​ពី អំពើ​អបាយមុខ​គ្រប់​ប្រភេទ ជាពិសេស​ជៀស​ឆ្ងាយ​ពី គ្រឿងញៀន ដើម្បី​ក្លាយខ្លួនជា​ទំពាំង​ស្នង​ឫស្សី​នាពេល​អនាគត ដោយ​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​ស្មោះត្រង់​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស​ចូលរួម​ការពារ​សន្តិភាព និង​សន្តិសុខ ជូន​ប្រជាពលរដ្ឋ និង​ការពារ​ដាច់ខាត​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម អភិបាលរង បាន​ថ្លែងថា ក្នុងនាម ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អនុគណៈកម្មការ​ជ្រើសរើស​យោធិន នៃ​កងរាជអាវុធហត្ថ ដែល​បាន​រៀបចំ​ការប្រឡង​ជ្រើសរើស យោធិន​កងរាជអាវុធហត្ថ ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌ នា​ពេល​កន្លងមក​នេះ​។ ទន្ទឹមនេះ ឯកឧត្តម អភិបាលរង ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ មាតា បិតា អាណាព្យាបាល ដែល​បាន​អនុញ្ញាត​ឱ្យ​កូនៗ ចូល​បម្រើ​ក្នុង កងយោធពល​ខេមរភូមិន្ទ បំពេញ​ក្របខ័ណ្ឌ​ឱ្យ​កងរាជអាវុធហត្ថ ដើម្បី​បម្រើ​ប្រទេសជាតិ​មាតុភូមិ​។

​ក្រោយ​ពី​សំណេះសំណាល​រួច ឯកឧត្តម អភិបាលរង ក៏បាន​នាំយក​ថវិកា​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ ឧបត្ថម្ភ​ដល់ យោធិន នៃ​កងរាជអាវុធហត្ថ ទើប​ជ្រើសរើស​ថ្មី ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា​ចំនួន ១០​ម៉ឺន​រៀល និង លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ឧបត្ថម្ភ ក្នុង​ម្នាក់ៗ ទទួលបាន មី ០១​កេស​, ទឹក​សុទ្ធ ០២​កេស​, ក្រមា ០១ ព្រមទាំង​អាហារ​ថ្ងៃត្រង់ ០១​ប្រអប់ សម្រាប់​ពេល​ធ្វើដំណើរ​ផងដែរ​៕
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល