ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​
0

​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្តល់​រង្វាន់​ដល់​សិស្ស​និទ្ទេស A និង និទ្ទេស B នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​!

​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្តល់​រង្វាន់​ដល់​សិស្ស​និទ្ទេស A និង និទ្ទេស B នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​ព្រឹក ថ្ងៃ​សៅរ៍ ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២៤ ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ​ដង្កោ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​សង្កាត់​ព្រែក​កំពឹស បាន​អញ្ជើញ​ផ្តល់​រង្វាន់​លើកទឹកចិត្ត​សិស្ស ទទួលបាន​ជ័យលាភី និទ្ទេស A និង និទ្ទេស B សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ឆ្នាំ​២០២៤ ដើម្បី​ជា​ការលើកទឹកចិត្ត ដល់​ក្មួយៗ សិស្សានុសិស្ស ដែល​បាន​ខិតខំ​រៀនសូត្រ រហូត​ទទួលបាន​ជោគជ័យ ដែល​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស​។​

​ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​សម្តែង​ការអបអរសាទរ​ចំពោះ​លទ្ធផល​សិក្សា របស់​ក្មួយៗ​សិស្សានុសិស្ស ដែល​បាន​សម្រេច​ជោគជ័យ​នា​ពេល​នេះ ក៏ដូចជា​សម្តែង​ការកោតសរសើរ​ចំពោះ​លោកនាយក លោកគ្រូ​អ្នកគ្រូ អាណាព្យាបាល​សិស្ស ដែល​បាន​ចូលរួម​សហការ​គ្នា​យ៉ាង​ល្អ ក្នុង​ការគ្រប់គ្រង អប់រំ បណ្តុះបណ្តាល​កូនក្មួយ​សិស្សានុសិស្ស ឲ្យក្លាយ​ជា​កូន​ល្អ សិស្ស​ល្អ ដែល​ជា​ធនធាន​ដ៏​មានតម្លៃ មាន​គុណភាព មាន​ប្រសិទ្ធិភាព ក្នុង​ការចូលរួម​ជួយ​ជ្រោមជ្រែង​គ្រួសារ បម្រើ​សង្គម និង​អភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។​

​នា​ឱកាស​នោះ ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​ធ្វើ​ការប្រគល់​រង្វាន់​ដល់​សិស្ស និទ្ទេស​A និង និទ្ទេស​B នៅ​វិទ្យាល័យ ហ៊ុន សែន ព្រែកកំពឹស​ទាំង​០៨​នាក់ ដោយ​សិស្ស​និទ្ទេស​A ឆ្នាំនេះ មានឈ្មោះ វុទ្ធី សុខ​សេរី​វិ​វឌ្ឍនា ភេទ​ប្រុស ទទួល​បាន​ម៉ូតូ​ម៉ាក HONDA DREAM C125 សេរី​ឆ្នាំ​២០២៥ មួយគ្រឿង រួម​ជាមួយ​កុំព្យូទ័រ​យួរ​ដៃ ០១​គ្រឿង និង​សិស្ស​និទ្ទេស​B ចំនួន​០៧​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​ព្យូទ័រ​យួ​រដៃ ០១​គ្រឿង រួម​ជាមួយ​ថវិកា​៤០​ម៉ឺន​រៀល​ផងដែរ​។ ដោយ​ការផ្តល់​រង្វាន់​លើកទឹកចិត្ត​នាពេលនេះ ធ្វើឡើង​តាម​អ្វីដែល ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​សន្យា និង​ធ្លាប់​បាន​អនុវត្ត​ជាច្រើន​ឆ្នាំ​កន្លងមកហើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល