ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

អភិបាលខេត្ត​កណ្ដាល​ឯកឧត្តម គួច ចំរើន ជំរុញ​លើកទឹកចិត្ត​ដល់​ក្រុម​កីឡាបាល់ទះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ពង្រឹង​សមត្ថភាព​ហ្វឹកហាត់ គោរព​វិន័យ និង​ស្ដាប់​តាម​ការណែនាំ​របស់​គ្រូបង្ហាត់ ដើម្បី​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​នា​ឱកាស​ប្រកួត​បាល់ទះ​ជ្រើសរើស​ជើងឯក ពានរង្វាន់​សម្ដេច​ក្រឡា​ហោម ស ខេង ឆ្នាំ​២០២៤ ខាងមុខនេះ​

អភិបាលខេត្ត​កណ្ដាល​ឯកឧត្តម គួច ចំរើន ជំរុញ​លើកទឹកចិត្ត​ដល់​ក្រុម​កីឡាបាល់ទះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ពង្រឹង​សមត្ថភាព​ហ្វឹកហាត់ គោរព​វិន័យ និង​ស្ដាប់​តាម​ការណែនាំ​របស់​គ្រូបង្ហាត់ ដើម្បី​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​នា​ឱកាស​ប្រកួត​បាល់ទះ​ជ្រើសរើស​ជើងឯក ពានរង្វាន់​សម្ដេច​ក្រឡា​ហោម ស ខេង ឆ្នាំ​២០២៤ ខាងមុខនេះ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ធ្វើ​ការជំរុញ និង​លើកទឹកចិត្ត​បែបនេះ ក្នុងឱកាស​ដែល​ឯកឧត្តម អញ្ជើញ​ទស្សនា​ការហ្វឹកហាត់ និង​សំណេះសំណាល​ជាមួយ​កីឡាករ​បាល់ទះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល នៅ​ក្លឹប​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ក្នុង​ក្រុង​តាខ្មៅ នា​ព្រឹក​ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២៤​។

​ឯកឧត្តម​អភិបាលខេត្ត បន្តថា​៖ ដើម្បី​ទទួលបាន​ចំណាប់​ថ្នាក់​ល្អ នោះ​កីឡាករ​ទាំងអស់​ត្រូវ​គោរព​ឱ្យបាន​នូវ​វិន័យ ក្រមសីលធម៌​ក្នុង​ការប្រកួត និង​ស្ដាប់​តាម​ការណែនាំ​របស់​គ្រូបង្ហាត់ ពិសេស​ជាង​នេះ​ទៀត កីឡាបាល់ទះ​នេះ ដើម្បី​ទទួលបាន​ជ័យជំនះ នោះ​យើង​ត្រូវ​ប្រើប្រាស់​កម្លាំង​ជា​ក្រុម ដោយ​សហការ​គ្នា​ក្នុង​ការប្រកួត មិន​ត្រូវ​គិតថា​ខ្លួនឯង​អ្នកខ្លាំង អ្នក​ល្អ ហើយ​លេង​ម្នាក់ឯង​ទទួលបាន​ជោគជ័យ​ឡើង​។ កត្តា​សាមគ្គីភាព​ជា​ក្រុម ទើប​ធ្វើឱ្យ​យើងទាំងអស់គ្នា​ទទួលបាន​នូវ​លទ្ធផល​ល្អ​ក្នុង​ការប្រកួត​។

​ឯកឧត្តម បន្ថែមថា​៖ កីឡា​គឺ​បង្កើន​នូវ​សាមគ្គីភាព ឯកភាពគ្នា មាន​ទំនាក់ទំនង​ល្អ​រវាង​គ្នា​នឹង​គ្នា ពិសេស​ធ្វើឱ្យ​យើង​មាន​សុខភាព​ល្អ កីឡា​តែងតែមាន​អ្នកឈ្នះ និង​អ្នកចាញ់ ប៉ុន្តែ​យើង​បាន​បង្កើន​នូវ​មិត្តភាព និង​សាមគ្គីភាព ជាមួយគ្នា​បាន​ល្អ​។

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត បាន​ជូនពរ​ដល់​កីឡាករ​បាល់ទះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ឱ្យ​ទទួលបាន​ចំណាត់ថ្នាក់​ល្អ ក្នុង​ការប្រកួត​បាល់ទះ​ជ្រើសរើស​ជើងឯក ពានរង្វាន់​សម្ដេច​ក្រឡា​ហោម ស ខេង ឆ្នាំ​២០២៤ ខាងមុខនេះ​។​

​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បានឱ្យដឹងថា​៖ ការប្រកួត​បាល់ទះ​ជ្រើសរើស​ជើងឯក ពានរង្វាន់​សម្ដេច​ក្រឡា​ហោម ស ខេង ឆ្នាំ​២០២៤ នឹង​ត្រូវ​ធ្វើ​ការប្រកួត​ចាប់ពី​ថ្ងៃ​ទី​០៩ ដល់​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២៤ មាន​ចំនួន ៦​ពូ​ល ហើយ​សម្រាប់​ក្រុម​បាល់ទះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ស្ថិត​នៅ​ពូ​ល​B ដោយ​ប្រកួត​ដំបូង​របស់​ក្រុម​បាល់ទះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ដែល​ត្រូវ​ជួប​ជាមួយ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស A​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល