ទាន់ហេតុការណ៍
លោក ស្លេះ ហ៊ីម​លី និពន្ធ​នាយក អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ តំណាង លោក បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ នាំយក​ជំនួយ និង​ថវិកា​មួយចំនួន ចូលរួម​រំលែក​ទុក្ខ​ដល់​វីរៈ​កងទ័ព ដែល​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារ​ទឹកដី នៅ​ភូមិ​ក្យូ​វ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​ជំទាវ វ្លា​ដាំងកា អាន់ឌ្រេ​វ៉ា (Vladanka Andreeva) អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ តែងតាំង​ថ្មី​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម - លោក បណ្ឌិត ហោ គន្ធា ប្រធាន សមាគម​អភិវឌ្ឍន​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចាត់​តំណាង ដឹកនាំ លោក លោកស្រី ចាងហ្វាង និពន្ធ​នាយក និពន្ធ​នាយករង អ្នកសារព័ត៌មាន ដែល​ជា​សមាជិកសមាគម ចូលរួម សន្និសីទ​ថ្នាក់ជាតិ​ក្នុង ឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ឆ្នាំ​២០២៦..! - រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា​៖ ក្នុង​យុគសម័យ​ឌីជីថល សេរីភាព​សារព័ត៌មាន ត្រូវតែ​ដើរ​ទន្ទឹម​គ្នា​ជាមួយ​ការគោរព​ច្បាប់ ក្រមសីលធម៌ ប្រកបដោយ​ការទទួលខុសត្រូវ​សង្គម​ - លោក​បណ្ឌិត ឃីម រដ្ឋា ប្រធាន​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​លោក​អនុបណ្ឌិត លី គឹម​ស៊ុន ទីប្រឹក្សា​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អមដំណើរ​ដោយ​សហការី និង ព្រមទាំង​ព្រះ​តេជគុណ​បញ្ញោ​សុភារៈ ចុះសួរសុខទុក្ខ និង​នាំ​យក ថវិកា និង​សម្ភារៈ ស្បៀងអាហារ​ឧបត្ថម្ភ ដល់​ប្រជាពលរដ្ឋ​ជួប​ការលំបាក ០៤ គ្រួសារ នៅ​ស្រុក​គងពិសី​ - ឆ្លើយតប​កា​សែ​ត The Wall Street Journal (WSJ) នឹង​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន តវ៉ា​ចំពោះ​ការផ្សព្វផ្សាយ​អត្ថបទ​ខ្វះ​វិជ្ជាជីវៈ​ដែល​ប៉ះពាល់​ដល់​កិត្តិយស​និង​កេរ្តិ៍ឈ្មោះ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត កំពង់ចាម​ - កម្ពុជា​-​ចិន ប្ដេជ្ញា​បន្ត​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ - កម្ពុជា​-​កាណាដា ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ - ​​សមាគម​សារព័ត៌មាន​អេឡិចត្រូនិច អឹម អេស ជេ ក្រាបបង្គំ​ទូលថ្វាយ សារលិខិត​ថ្វាយព្រះពរ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ដែល​ព្រះអង្គ​ស្តេច​យាង​ទទួល​ការវះកាត់​ព្យាបាល​ព្រះរោគ នៅ​រដ្ឋធានី​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​
0

ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បានអនុញ្ញាត​ជូន​លោកស្រី Tania Meyer ប្រធាន​ធនាគារ​ពិភពលោក (World Bank) ប្រចាំ​ប្រទេស​កម្ពុជា និង​សហការី​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បានអនុញ្ញាត​ជូន​លោកស្រី Tania Meyer ប្រធាន​ធនាគារ​ពិភពលោក (World Bank) ប្រចាំ​ប្រទេស​កម្ពុជា និង​សហការី​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

រាជធានី​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ពុធ ១១​កើត ខែ​មិគសិរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​ទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បានអនុញ្ញាត​ជូន​លោកស្រី Tania Meyer ប្រធាន​ធនាគារ​ពិភពលោក (World Bank) ប្រចាំ​ប្រទេស​កម្ពុជា និង​សហការី​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​ការអបអរសាទរ​ចំពោះ​លោក​ស្រី Tania Meyer ដែល​ត្រូវបាន​តែងតាំង​ជា​ប្រធាន​ធនាគារ​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា និង​បាន​ជម្រាបជូន​លោក​ស្រី និង​សហការី អំពី​ចក្ខុវិស័យ និង​គោលដៅ​យុទ្ធសាស្ត្រ​អាទិភាព​ទាក់ទង នឹង​វិស័យ​អភិវឌ្ឍន៍​ជនបទ​នៅ​កម្ពុជា​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្ត​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ និង​ប៉ិនប្រសប់​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដែល​មាន​បាវចនា​ចំនួន ៥​គឺ​៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព និង​មាន​គន្លឹះ​អាទិភាព​ចំនួន ៥​ទៀត​រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​ឌីជីថល សំដៅ​សម្រេច​ឱ្យបាន​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​កម្រិត​ខ្ពស់​។ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​បន្ត​លើកឡើង​អំពី​ទិដ្ឋភាព​ទូទៅ​នៅ​តំបន់​ជនបទ និង​ការចូលរួម​របស់​ក្រសួង ដើម្បី​ប្រែក្លាយ​ជនបទ​ឱ្យមាន​ភាព​រីកចម្រើន មាន​កំណើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ និង​កាត់បន្ថយ​គម្លាត​រវាង​ជនបទ​និង​ទីក្រុង តាមរយៈ​ការ​កំណត់​យក​ចក្ខុវិស័យ ៥​ឆ្នាំ​របស់​ខ្លួន​គឺ “​ការកសាង​តំបន់​ជនបទ​កម្ពុជា​ប្រកប​ដោយ​វិបុលភាព​, បរិ​យាប​ន្ន​, នវានុវត្តន៍​, ឌីជីថល និង​ភាព​ធន់ ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​”​ធានា​បាន​កំណើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​ប្រកបដោយ​ចីរភាព និង​មាន​សុខុមាលភាព​កាន់តែ​ល្អប្រសើរ​ឡើង តាមរយៈ​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ចំនួន ៥​រួមមានៈ (​ទី​១)​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​គមនាគមន៍​ជនបទ​ប្រកប​ដោយ​ភាព​ធន់​, (​ទី​២)​ការលើកកម្ពស់​សុខភាព អនាម័យ និង​បរិស្ថាន​រស់នៅ​របស់​ស​ហគ​មន៍​ជនបទ​,(​ទី​៣) ការអភិវឌ្ឍ​សហគមន៍​ជនបទ (​ទី​៤)​ពិពិធ​កម្ម​សេដ្ឋកិច្ច​ជនបទ និង​នវានុវត្តន៍​ការងារ និង​(​ទី​៥)​ការពង្រឹង​ស្ថាប័ន​តាម​រយៈ​ការរៀបចំ​គោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និង​សហប្រតិបត្តិការ​។ បន្ថែម​ពី​នេះ​ទៀត ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​អំពី​ការប្តេជ្ញាចិត្ត​ក្នុង​ការអភិវឌ្ឍ​នៅ​តំបន់​ជនបទ តាមរយៈ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​ស្ថាប័ន អង្គការ​ដៃគូ​អភិវឌ្ឍន៍​ផ្សេង​ទៀត​ផង​ដែរ​។ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​អំពី​បញ្ហា​ប្រឈម​ដែល​កើតមាន​នៅ​តំបន់​ជនបទ និង​ទិសដៅ​បន្ត​ដែល​ក្រសួង​អភិវឌ្ឍន៍ជនបទ​កុំ​ពុង​យកចិត្តទុកដាក់​ក្នុង​ការអនុវត្ត ព្រមទាំង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ តាមរយៈ​ការអនុវត្ត​គម្រោង​ក្រោម​ហិរញ្ញប្បទាន​របស់​ធនាគារ​ពិភពលោក​។​

​លោកស្រី Tania Meyer ប្រធាន​ធនាគារ​ពិភពលោក (World Bank) ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម​រដ្ឋមន្ត្រី ដែល​បាន​អនុញ្ញាត​ឱ្យ​លោកស្រី ព្រមទាំង​សហការី​បាន​អញ្ជើញ​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នាពេលនេះ​។ លោកស្រី​បាន​មានប្រសាសន៍​ថា​ធនាគារ​ពិភពលោក បាន​ធ្វើ​កិច្ច​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​អភិវឌ្ឍន៍ជនបទ​ក្នុងការ​ប្រែក្លាយ​ទី​ជនបទ​នៅ​កម្ពុជា​ឱ្យមាន​ភាព​រីកចម្រើន​។ លោកស្រី​បាន​សម្តែង​ការ​កោត​ស​សើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ ជាពិសេស ឯកឧត្តម​រដ្ឋមន្ត្រី ផ្ទាល់​ដែល​មាន​ការ​តាំងចិត្ត​ខ្ពស់ និង​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ច្បាស់លាស់​ដើម្បី​ប្រែក្លាយ​ជនបទ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាព​ស៊ីវិល័យ ស្រប​និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។ បន្ថែម​ពី​នេះ​លោកស្រី​បាន​ប្រកាស​គាំទ្រ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ឱ្យ​កាន់តែ​មាន​ភាពស្អិតល្មួត​បន្ថែមទៀត​។​

​ជា​ចុងបញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ស្រី ប្រធាន​ធនាគារ​ពិភពលោក និង​សហការី​ដែល​អញ្ជើញ​មក​នា​ពេល​នេះ ក៏ដូចជា​ថ្លែងអំណរគុណ​ចំពោះ​ធនាគារពិភពលោក​ដែល​បន្ត​គាំទ្រ​នៅ​រាល់​គម្រោង​នានា ដែល​កំពុង​អនុវត្ត​ជាមួយ​ក្រសួង​នា​ពេលកន្លងមក និង​សង្ឃឹម​ចំពោះ​កិច្ច​គាំទ្រ​លើ​គម្រោង​ផ្សេង​ទៀត​ដែល​កំពុង​សិក្សា និង​ចាប់​អនុវត្ត​នាពេលខាងមុខ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល