ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​
0

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ កញ្ញា ជូ​ហ៊ី អាន (Joohee Anh)

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ កញ្ញា ជូ​ហ៊ី អាន (Joohee Anh)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ ៖ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ កញ្ញា ជូ​ហ៊ី អាន (Joohee Anh) ប្រធាន​ក្រុម​ផ្នែក​ហិរញ្ញប្បទាន​ប្រែប្រួល​អាកស​ធាតុ​នៃ​ធនាគា​រធនាគារ​អភិវឌ្ឍន៍​កូរ៉េ (KDB) នៅ​រសៀល​ថ្ងៃ​ទី ១១ ខែ​ធ្នូ ឆ្នាំ​២០២៤ នា​ទីស្តីការ​ក្រសួង​បរិស្ថាន​។

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ប្រតិភូ​ធនាគា​រធនាគារ​អភិវឌ្ឍន៍​កូរ៉េ និង​បាន​លើកឡើង​នូវ​ការងារ​ជា​អាទិភាព​របស់​ក្រសួង​បរិស្ថាន​ដែល​សំដៅ​ដល់​សស​រត្ត​ម្ភទាំ​ង ៣ គឺ​ភាព​ស្អាត ភាព​បៃតង និង​ចីរភាព​។ ស្រប​នឹង​ការ​ថ្លែង​ឡើង​របស់​ឯកឧត្តម​រដ្ឋ​មន្ត្រី តំណាង​ប្រតិភូ​នៃ​ធនាគារ​អភិវឌ្ឍន៍​កូរ៉េ (KDB) កញ្ញា ជូ​ហ៊ី អាន ក៏​បាន​សម្តែង​នូវ​ការ​សាទរ​ចំពោះ​ភាព​ស្អាត​របស់​កម្ពុជា តាមរយៈ​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិក និង​ការងារ​អាទិភាព​របស់​ក្រសួង​បរិស្ថាន ជាមួយគ្នានេះ ធនាគារ​អភិវឌ្ឍន៍​កូរ៉េ​(KDB) ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​កន្លង​មក​រវាង​ក្រសួង​បរិស្ថាន និង​ធនាគារ​អភិវឌ្ឍន៍​កូរ៉េ​(KDB) ដែល​ក្រសួង​បរិស្ថាន​បាន​គាំទ្រ​លើ​មូ​និធិ​អាកាសធាតុ​បៃតង​(GCF)​។​

​សូម​ជម្រាប​ជូន​ថា ធនាគារ​អភិវឌ្ឍន៍​កូរ៉េ (KDB) ធ្លាប់​បាន​សរសេរ​លិខិត​ថ្លែងអំណរគុណ​ជូន​ចំពោះ​ក្រសួង​បរិស្ថាន ដែល​បាន​រួមចំណែក​ក្រោម​កិច្ចសហប្រតិបត្តិការ​រៀប​ចំ​គម្រោង​មូលនិធិ​អាការ​ធាតុ​បៃតង ស្តីពី​កិច្ចសហប្រតិបត្តិការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​អាជីវកម្ម ដើម្បី​លើកកម្ពស់​នវានុវត្តន៍​នៃ​ភាព​ជា​ម្ចាស់​សម្រាប់​បច្ចេកវិទ្យា​ប្រែប្រួល​អាកាសធាតុ «Collaborative R&DB Programme for Promoting the Innovation of Climate Technopreneur ship»៕
​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល