ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​
0

ក្រោម​ការដោះស្រាយ​នឹង​សម្របសម្រួល​របស់​ឯកឧត្តម​បណ្ឌិត គង់​សុីថា អគ្គនាយករង​ក្រសួង​រ៉ែ​និង ថាមពល​

ក្រោម​ការដោះស្រាយ​នឹង​សម្របសម្រួល​របស់​ឯកឧត្តម​បណ្ឌិត គង់​សុីថា អគ្គនាយករង​ក្រសួង​រ៉ែ​និង ថាមពល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ព្រះវិហារ​៖ កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២៤ មាន​កិច្ចប្រជុំ​រក​ដំណោះស្រាយ​មួយ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ និង រ៉ែ​មាស នៅ​តំបន់​រំដេង ភូមិ ត្រពាំង​ទន្ទឹម ឃុំ​រមទម ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត គង់ ស៊ីថា អគ្គនាយករង ក្រសួង​រ៉ែ​និង​ថាមពល​ដែល​មាន​សមាសភាព​ដូចខាងក្រោម ១ លោក អ៊ា សុខា នាយករង​រដ្ឋបាលខេត្ត ជា​តំណាង អភិបាល​ខេត្ត​ព្រះវិហារ ២ លោក ស៊ុន ចាន់​រក្សា ប្រធាន​មន្ទី រ៉ែ​និង​ថា​ពល​ខេត្តព្រះវិហារ ៣ លោក ស សា​វេត ប្រធាន​មន្ទី​សូ​យោ​ដី​ខេត្ត​ព្រះវិហារ ៤ លោក មឿង សា​ខឿន ប្រធាន​ក្រុមប្រឹក្សា​ស្រុក រវៀង ៥ លោកស្រី អ៊ុង សុ​គុន្ធា តំណាង អភិបាល​នៃ​គណៈ​អភិបាលស្រុក រវៀង ៦ លោក លឹម អង់អាច អធិការ​ស្រុក រវៀង ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន ឃុំ រមណី​យ និង ឃុំ រម​ទម និង​ប្រជាពលរដ្ឋ​ចូលរួម សរុប​ចំនួន ២៥០ នាក់ ស្រី ៨០​នាក់ ប្រជាពលរដ្ឋ​បាន​នូវ​សំណូមពរ​ចំនួន ៣​ចំណុច​ទី ១​ពួកគាត់​សុំ​បញ្ឈិត​លក្ខណៈ​គ្រួសារ​។ សុំ​កិន​អាចម៍ដី​តាម​លក្ខណៈ​គ្រួសារ​ទី​៣​ពួក​គាត់​ស្នើ​សុំ​ជីករណ្ដៅ​ចាប់ពី ៥ ម៉ែត្រ​ឡើង​ទៅលើ​ជា​លក្ខណៈ​គ្រួសារ ។ ប្រជាពលរដ្ឋ​បាន​បន្ត​ទៀត​ថា​សូមឲ្យ​ឯកឧត្តមក៏​ដូចជាម​ន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ជួយ​សម្រួល​ឲ្យ​ពួកគាត់​បាន​ធ្វើ​រ៉ែ​មាស​លក្ខណៈ​គ្រួសារ​។​ដើម្បី​ជីវភាព​គ្រួសារ​និង​ដោះបំណុល​ធនាគារ​ផងដែរ​។​

​មួយវិញទៀត ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​រំដេង ឃុំ​រមទម​ទាំងអស់​ស្នើសុំ​ដល់​ក្រុមហ៊ុន ដេល​ខមពេលដែល​ធ្វើ​ផ្លូវ​រួច​សូម​កុំឲ្យ​ដាក់​បារ៉ាស​ដើម្បី​ឲ្យ​ពួកគាត់​។​បាន​ដឹក​ផល​អនុផល​កសិកម្មរ​បស់​ពួកគាត់​ចេញចូល​បាន​ស្រួល​ផង​។​

​ឯកឧត្តម​បណ្ឌិត គង់ ស៊ីថា បាន​ទទួល​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ហើយក៏​បាន​ណែនាំ​លក្ខណៈ​ធ្វើ​រ៉ែ​មាស​និង​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​នឹង​ក្មេងៗ​ជំនាន់​ក្រោយ​ពាក់ព័ន្ធ​នឹង​ការប្រើ ជាតិគីមី​។​

​ឯកឧត្តម​បាន​ទទួលយក​នៅ​ការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ លោក​និង​ទទួលយក​ហើយ​និង​ស្នើសុំ​ទៅ​ក្រសួង​រ៉ែ​និង​ថាមពល​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​។ ជា​លទ្ធផល​នោះ​មិនទាន់​អោយ​ដំណើរការ​ប្រកបមុខរប​រ​ជី​ករក​រ៉ែ​មាស​នៅឡើយ​ទេ រង់ចាំ​សេចក្តីសម្រេច​ពី​ថ្នាក់លើ​សិន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល