ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​
0

សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ

សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ដោយ​ការមើលឃើញ​នូវ​ភាព​ប្រត្យក្ស​នៃ​ការរីកចម្រើន​របស់​ក្រសួង​បរិស្ថាន​ក្នុង​រយៈពេល​ជាង​១ ឆ្នាំកន្លងមក ដែល​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន តាមរយៈ​ការចង្អុលបង្ហាញ និង​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​តម្រង់ទិស​និង​ចង្អុលបង្ហាញ ការងារ​ជា​អាទិភាព ដើម្បី​ធានា​ឱ្យបាន​នូវ​ចីរភាព​បរិស្ថាន និង​សុក្រឹតកម្ម​បរិស្ថាន​កិច្ច ការលើកកម្ពស់​សេដ្ឋកិច្ច​បៃតង សំដៅ​ធានា​សម្រេច​គោលដៅ​កម្ពុជា មាន​គម្រប​ព្រៃឈើ​កើនឡើង​ច្រើន និង​ជា​ប្រទេស​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ​២០៥០ ហេតុដូច្នេះ សិស្សានុសិស្ស​បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ លោកគ្រូ អ្នកគ្រូ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​ចំនួន ៧៦ បាន​គាំទ្រ​ពេញ​បេះដូង ចំពោះ​ការអនុវត្ត និង​ការរីកចម្រើន​របស់​ក្រសួង​បរិស្ថាន និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។​

​ការ​ដាក់​ចេញ​ក្នុង​យុទ្ធនាការ​ដើម្បី​ភាព​ស្អាត​លើដី ក្រសួង​បរិស្ថាន​បាន​ដាក់ចេញ​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក ចេះ​ទុកដាក់ និង​ញែក​សំរាម តាមរយៈ​យុទ្ធនាការ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​» មាន​ការចូលរួម​ប្តេជ្ញាចិត្ត​ពី​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ជាង​៩,៧ លាន អង្គ​/​នាក់ និង​យុទ្ធនាការ​«​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» មាន​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ចូលរួម​ចំនួន ៣,៦ លាន អង្គ​/​នាក់​។ ជាមួយគ្នានេះ កាត់បន្ថយ​ការ​នាំចូល​ប្លា​ស្ទិក​បាន ៨០% និង​កាត់បន្ថយ​សំរាម​/​ប្លា​ស្ទិក​រាយប៉ាយ​តាម​ដងផ្លូវ ក្នុង​ខេត្ត​ចំនួន​ដប់​មួយ បាន​ប្រមាណ ៨០% បើ​ធៀប​នឹង​ឆ្នាំ ២០២៣​។

​ជាមួយនឹង​ភាពជោគជ័យ​ដែល​ក្រសួង​បរិស្ថាន​សម្រេចបាន ពិសេស​បាន​ការកែប្រែ​ផ្នត់គំនិត​កុមារ យុវជន​ជំនាន់​ក្រោយ​ឱ្យមាន​ភាព​ស្អាត ភាព​បៃតង និង​ចីរភាព​នេះ​សម្រាប់​ពី​ថ្ងៃនេះ ទៅ​ថ្ងៃ​អនាគត នេះ​គឺជា​សមិទ្ធផល​ដ៏​អស្ចារ្យ​ដឹកនាំ​នាវា​បរិស្ថាន ឆ្ពោះទៅ​ទិសដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៧ នៃ​រដ្ឋសភា សិស្ស លោកគ្រូ អ្នកគ្រូ បាន​ដាក់​កាយ ចិត្ត ជា​មហា​គ្រួសារ​ក្រសួង​បរិស្ថាន ដើម្បី​គោលដៅ​តែមួយ គឹ​ភាព​ស្អាត​នៃ​កម្ពុជា ។​

​ការសម្រេចបាន​នូវ​សមិទ្ធផល​ការងារ គឺជា​ជំហាន​នៃ​ភាពជោគជ័យ និង​ជា​មូលដ្ឋានគ្រឹះ​ឈាន​ឆ្ពោះ​ទៅ​ជំហាន​បន្ត​នៅ​ក្នុង​ឆ្នាំ ២០២៥ និង​ឆ្នាំ​ខាងមុខៗ ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការយកចិត្តទុកដាក់​អនុវត្ត​ដោយ​ប្រសិទ្ធភាព​ពី​សំណាក់​ក្រុម​បងប្អូន​ក្រុមគ្រួសារ​បរិស្ថាន ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល