ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​
0

អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា

អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត  អ៊ាង សុផល្លែត  រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ ៖ នាថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០០៧ អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) បានចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម ៖

ញត្តិ​គាំទ្រ
ការអនុវត្តន៍​ការងារ​របស់​ក្រសួង​បរិស្ថាន លើ​យុទ្ធនាការ ភាព​ស្អាត និង​ភាព​បៃតង​

​យើងខ្ញុំ​ទាំងអស់គ្នា​ជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) សូម កោតសរសើរ និង​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង នូវ​យុទ្ធនាការ​ដែល​បាន​ដាក់ចេញ​ដោយ ក្រសួង​បរិស្ថាន ក្រោម​ការ ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី អ៊ាង សុផល្លែត រួម​មាន​យុទ្ធនាការ «​ថ្ងៃនេះ​ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​» យុទ្ធនាការ «​ពន្លក​បៃតង​» និង​យុទ្ធនាការ «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» ដែលជា​យុទ្ធនាការ​ប្រកបដោយ​ចក្ខុវិស័យ ខ្ពស់​ក្នុង​ការលើកកម្ពស់ ក៏ដូចជា​ការបណ្តុះ​ផ្នត់គំនិត ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស ឱ្យ​ចេះ​ស្រឡាញ់ ការពារ ថែរក្សា​បរិស្ថាន​កម្ពុជា​ឱ្យមាន «​ភាព​ស្អាត​» និង​«​ភាព​បៃតង​» ក្នុងន័យ​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា​យើង​មាន បរិយាកាស​ល្អ គុណភាព​ខ្យល់​បរិសុទ្ធ អព្យាក្រឹត្យ​កាបូន ព្រមទាំង​មាន​ការទទួលស្គាល់​ពី​សំណាក់​អន្តរជាតិ និង ជា​គំរូ​ល្អ ដល់​បណ្តា​ប្រទេស​នានា​យកទៅ​អនុវត្ត​បន្ត​។​

​ជា​ការពិត​ណាស់ ក្នុង​រយៈពេល​ជាង ១៥​ខែ កន្លងមក នៃ​ការដាក់ចេញ​នូវ​យុទ្ធនាការ និង​ការអនុវត្តន៍ របស់​ក្រសួង​បរិស្ថាន អង្គការ​(CESO) សូម​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី គ្រប់​ជាន់ថ្នាក់ នៃ​ក្រសួង​បរិស្ថាន រួម​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដែល​បំពេញ​ភារកិច្ច​យ៉ាង​សស្រាក់សស្រាំ លើ​យុទ្ធនាការ​ដែល​ដាក់​ចេញ​របស់​ក្រសួង គឺ​ពោរពេញ​ដោយ​ការស្រឡាញ់ ស្ម័គ្រចិត្ត រួមចំណែក ជា​កោសិកា​មួយ នៃ​ជ្រុង​បរិស្ថាន​ជាតិ និង​សូម​កោតសរសើរ​ខ្ពស់​ចំពោះ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ​ស៊ីវិល កងកម្លាំង​ទាំង​បី ព្រះសង្ឃ កម្មករ កម្ម​ការ​នី និង​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន​ទូទាំង​ប្រទេស កើត​មាន​ផ្នត់គំនិត​ស្ម័គ្រ ចូលរួម​អនុវត្ត​នូវ​យុទ្ធនាការ​ដូចខាងលើ ដើម្បី​ចីរភាព​បរិស្ថាន​កម្ពុជា​នៃ​យើង​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល