ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​
0

មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​

មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ថ្ងៃ​ទី​១៨​ខែ​ធ្នូ ឆ្នាំ​២០២៤ ក្រុម​ការងារ​ក្រសួង​បរិស្ថាន បាន​សហការ ជាមួយ​មន្ត្រី​នៃ​រដ្ឋបាល​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ចុះ​ត្រួតពិនិត្យ​ករណី​បំពុល​ទឹក​ព្រែក​កំពង់​ស្មាច់ ស្តិតក្នុង​ភូមិសាស្ត្រ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​មាន​ប្រភព​ចេញពី​ការបញ្ចេញ​សំណល់​រាវ របស់​រោងចក្រ KOBON (CAMBODIA) BIOTHECHNOLOGY CO .,LTD. ស្ថិតនៅ​ភូមិ តាអោ​ង​ធំ ឃុំ​សាមគ្គី ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ កន្លងមក​មាន​ករណី​រាយការណ៍​ថា ប្រភពទឹក​ក្នុង​តំបន់​ខាងលើ អាច​ជា​ករណី​បណ្តាល​ឱ្យ​មាន​ត្រី​ងាប់ ខ្លះៗ​ផងដែរ​។

​ក្រុម​ការងារ​ពិនិត្យ​ឃើញថា រោងចក្រ​ខាងលើ​បាន​កំពុង​ដំណើរការ​កែ​ច្នៃ​ស្បែក​គោ ដើម្បី​ផលិត​ចេញ​ជា​ផលិតផល​ជេ​ឡាទីន​(Gelatin)​។ រោងចក្រ​មាន​អាង​ប្រព្រឹត្តិកម្ម​សំណល់​រាវ ប៉ុន្តែ​ពុំ​មាន​ការថែទាំ និង​ស្តារ​សម្អាត​ត្រឹមត្រូវ តាម​គោលការណ៍​បច្ចេកទេស​ឡើយ​។ ជាមួយគ្នានេះដែរ នៅ​តាម​ដងអូរ​ព្រែក​ផ្អាវ ដែល ស្ថិតនៅ​ផ្នែក​ខាងត្បូង ទីតាំង​ក្រុមហ៊ុន ដែល​លាតសន្ធឹង​ពី​កើត​ទៅ​លិច ស្ថិត​នៅ​ចំណុច​ជាប់​នឹង​របង​ដី នៃ​ទីតាំង​ក្រុមហ៊ុន ឃើញ​មាន​ទឹក​ពណ៌​ខ្មៅ​ដែល​អាច​ជា ជា​ប្រភេទ​ទឹក​សំណល់​បង្ហូរ​ចេញពី​ក្រុមហ៊ុន នា​ពេល​កន្លងមក​តាម​រយៈ​ប្រឡាយ​ចំហរ​។ ក្រុមការងារ ក៏​បាន​រកឃើញ​មាន​បំពង់​ទុយោ​បង្កប់ (​ទំហំ​មុខកាត់​៤០​សម​) ប្រវែង​ប្រមាណ ២​គីឡូម៉ែត្រ​ពី​ទីតាំង​ក្រុមហ៊ុន សម្រាប់​បង្ហូរ​សំណល់​រាវ​ចេញទៅ​ព្រែក​កំពង់​ស្មាច់ ដែល​ស្ថិតនៅ​ភូមិ​ជ្រលង ឃុំ​ទឹកល្អក់ ស្រុក​ព្រៃនប់​ផងដែរ​។​

​សូម​បញ្ចាក់​ថា ការបំពុល​ទឹក ដោយ​ធ្វើឱ្យប៉ះពាល់​ដល់​បរិស្ថាន ជីវៈចម្រុះ និង​សុខភាព​សាធារណៈ គឺជា​ល្មើស​ទៅ​នឹង​មាត្រា​២៨៧ នៃ​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ និង​ល្មើស​នឹង មាត្រា​៤ និង មាត្រា​៦ និង​មាត្រា​៩​ថ្មី នៃ​អនុក្រឹត្យ​ស្តីពី​ការត្រួតពិនិត្យ​ការបំពុល​ទឹក​។​

​ជា​វិធានការ​ចំពោះមុខ ក្រុម​ការងារ​បាន​ណែនាំ​ដល់​ក្រុមហ៊ុន​ត្រូវ​អនុវត្ត​នូវ​វិធានការ​ជាបន្ទាន់​មួយចំនួន​ដើម្បី​ទប់ស្កាត់​ការបំពុល​ទឹក​សាធារណ ដោយ​ការបង្ហូរ​ទឹក​កខ្វក់​ចេញ​ដោយ​គ្មាន​ការត្រួតពិនិត្យ​និង​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​។ ជាមួយ​នេះ​គ្នា​ក្រុម​ការងារ​បាន​ណែនាំ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន ត្រូវ​បញ្ឍប់​ការបង្ហូរ​សំណ​ល់​រាវពី​ខ្សែ​ចង្វាក់ផលិត​កម្មពី​ទីតាំង​ក្រុមហ៊ុន​ចូល​ព្រែក​អូរ​ផ្អាវ​ជាបន្ទាន់ ដោយ​ត្រូវ​ធ្វើ​ការបិទ​ភ្ជិត​ប្រឡាយ​បង្ហូរ​សំណល់​រាវ​ចូល​ព្រែក​ផ្អាវ​ទាំងអស់​និង ពី​ទីតាំង​ក្រុមហ៊ុន ឆ្ពោះទៅ​ដល់​ព្រែក​កំពង់​ស្មាច់​ផងដែរ​។ លើសពីនេះ ក្រុមហ៊ុន ត្រូវ​ធ្វើ​ការកែសម្រួល​អាង​ប្រព្រឹត្តិកម្ម​សំណល់​រាវ និង​ដំណើរការ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​ធានា​គុណភាព​សំណល់​រាវ ដោយ​អនុលោម​តាម​ស្តង់ដា​បញ្ចេញ និង​ត្រូវ​ធ្វើ​ការបំពាក់​ឧបករណ៍​តាមដាន​ស្វ័យ​ត្រួតពិនិត្យ លើ​ការបញ្ចេញ​សំណល់​រាវ ស្របតាម​ច្បាប់​និង​បទដ្ឋាន​គតិយុត្ត​។ លើសពី​នេះ​ក្រុមហ៊ុន​ត្រូវ​ធ្វើការ​ស្តារ​ទឹក​សំណល់ និង​ភក់​នៅ​តាម​ដងអូរ​ព្រែក​ផ្អាវ ដែល​រង​ការបំពុល ចាប់ពី​ចំណុច​ទីតាំង​ក្រុមហ៊ុន រហូត​ដល់​ព្រែក​កំពង់​ស្មាច់ ដើម្បី​ស្តារ​បរិស្ថាន​ឱ្យបាន​ស្អាត​ឡើងវិញ​។ ជាមួយគ្នានេះ ក្រុមការងារ​កំពុង​បន្ត​ចុះ​ជួប​ប្រជាពលរដ្ឋ ដើម្បី​សិក្សា​វាយតម្លៃ​ពី​ផលប៉ះពាល់​ផ្ទាល់ ពី​ការបំពុល​បរិស្ថាន ដោយ​រោងចក្រ​ខាងលើ​បន្ថែមទៀត​៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល