ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​
0

សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​ 

សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​ 

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​មណ្ឌលគិរី​៖ មន្ត្រី​ឧទ្យានុ​រ​ក្ស​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំព្រេច និង​អាជ្ញាធរ​មូលដ្ឋាន​បាន​រកឃើញ​ទីតាំង​លាក់​ឈើ​ខុស​ច្បាប់​ចំនួន​០៣​ន្លែ​ង ដែល​ជនសង្ស័យ​បាន​លួចលាក់​កប់​យ៉ាង​ជ្រៅ​ក្នុង​ដី​។​

​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា បាន​លើកឡើង​ថា សកម្មភាព​ចុះ​បង្ក្រាប​ក​រណីស​ន្និ​ធិ​ឈើ​ខុសច្បាប់ នៅ​អតីត​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​កន្លែង នៅ​ខេត្ត​មណ្ឌល​គី​រី កាលពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៤ បន្ទាប់​ពី​សេចក្តីរាយការណ៍​អំពី​ការ​លួច​សន្និធិ​ឈើ​ខុសច្បាប់​នៅ​ចំណុច​ស្រែ​តា​អ​ង ភូមិសាស្ត្រ ភូមិ​ជីក្លប់ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​។​

​អ្នកនាំពាក្យ​បានបញ្ជាក់​ថា មន្ត្រី​ឧទ្យានុ​រ​ក្ស​នៃការិយាល័យ ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​-​លំផាត់ បាន​ចូលរួម​មន្ត្រី ឧទ្យានុ​រក្ស​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ទៅដល់​ទី​កន្លែង​កើតហេតុ​ខាងលើ​ហើយ​បាន​រកឃើញ​ទីតាំង​លាក់​ឈើ​មាន​ចំនួន​០៣​ន្លែ​ង ដែល​ជនសង្ស័យ​បាន​លួច​លាក់ទុក​ក្នុង​ដី​។​

​សមត្ថកិច្ច​មាន​ការសង្ស័យ​ក្នុង​ជំហាន​ដំបូង​ថា ជនល្មើស​អាច​កប់​ចោល​ឈើ​ក្នុង​ដី ក្នុងកំឡុងពេល​ដែល​មាន​គណៈ​កម្ម​ធិ​ការ​ថ្នាក់ជាតិ​ចុះ​ការបង្ក្រាប​កាលពី​ឆ្នាំ​២០១៥​។ ជា​លទ្ធផល​ក្រុម​ការងារ​បាន​បង្ក្រាប​និង​ដកហូត​ឈើ​ដូចខាងក្រោម​៖

​ទី​១៖ ទីតាំង​ដែល​ជនសង្ស័យ​បាន​ទុក​ចោល​ក្នុង​ព្រៃ​ល្បោះ ឃើញ​មាន​ឈើមូល​ប្រភេទ​ឈ្លី​ជ ចំនួន ១២​កំណាត់ ស្មើនឹង​១,៩២​ម៉ែត្រ​ត្រីគុណ ដែល​មាន​ស្ថានភាព​ពុកផុយ គុណភាព​ប្រមាណ ២០%-២៥%​។​

​ទី​២៖ ទីតាំង​ខាងលើ​ជា​អតីត​រោងស្នាក់នៅ​របស់​កម្មករ​អតីត​ក្រុមហ៊ុន​សម្បទាន មាន​ឈើ​អារ​ប្រភេទ​សុក្រ​ម ចំនួន ១៣០​សន្លឹក ស្មើ​៣,៥២​ម៉ែត្រ​ត្រីគុណ ដែល​មាន​ស្ថានភាព​ពុកផុយ គុណភាព​ប្រមាណ​៣០%​។​

​ទី​៣៖ ទីតាំង​ដែល​ជន​ស្ស័​យបាន​កប់​ក្នុង​ដី​ក្រុម​ការងារ​បាន​ធ្វើ​ការជីក​កកាយ​រកឃើញ​ឈើមូល​ចម្រុះ​ចំនួន​១៩​កំណាត់​ស្មើនឹង​១,៣៨៣​ម៉ែត្រគូប គុណភាព​ប្រមាណ​២០%​។​

​យោង​តាម​លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន បានឱ្យដឹងថា ក្នុង​ពេល​ចុះ​ធ្វើ​ប្រតិបត្តិការ​កម្លាំង​សមត្ថកិច្ច​ពុំ​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​នៅ​កន្លែងកើតហេតុ​នោះ​។ ក្រុម​ការងារ​បាន​ប្រមូល វត្ថុតាង មក​រក្សាទុក​នៅ​ស្នាក់ការ​រង​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​។​

​លោក​បាន​បន្តថា រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រសួង​បរិស្ថាន បាន​ដាក់ចេញ​នូវ​វិធានការ​ស្នូល ចំនួន​៤​ចំណុច ដើម្បី​គ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ ការលើកកម្ពស់​ជីវភាព​ប្រជា​សហគមន៍​តាម​រយៈ​ការអភិវឌ្ឍ​គម្រោង​លំហែ​បៃតង​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល