ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ
0

ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិតសភា យោធា​អូស្ត្រាលី ប្តេជ្ញា​ចូលរួម​បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និង​គាំទ្រ​រាល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​!

ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិតសភា យោធា​អូស្ត្រាលី ប្តេជ្ញា​ចូលរួម​បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និង​គាំទ្រ​រាល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ល្ងាច ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៤ ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិតសភា យោធា​អូស្ត្រាលី ហៅ​កាត់​ថា RARA បាន​ប្រារព្ធ​ពិធី​ជួបជុំ​លៀង​សាយភោជន៍​ប្រចាំឆ្នាំ ដើម្បី​បូក​សរុប​នូវ​លទ្ធផល​សកម្មភាព​ក្នុង​ឆ្នាំ​២០២៤ និង​ផ្លាស់ប្តូរ​វេន​ប្រធាន​ក្រុម ដែល​មាន​អណត្តិ​២​ឆ្នាំ​ម្តង ដែល​ក្នុង​ពិធី​នេះ មាន​ការអញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​សំណាក់ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​, ឯកឧត្តម គី តិច ទេសរដ្ឋមន្ដ្រី ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​ក្រុម​មេធាវី ស្ម័គ្រចិត្ត សម្តេច​តេជោ ហ៊ុន សែន​, លោកស្រី Karleah Fitzpatrick លេខា​អនុព័ន្ធយោធា​អូស្ត្រាលី តំណាង​ស្ថានទូត​អូរស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា និង​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ឧត្តមសេនីយ៍ លោក លោកស្រី ព្រមទាំង​សមាជិក​ក្រុម RARA ជាច្រើនរូប​ទៀត​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម RARA ត្រូវបាន បង្កើតឡើង​នៅ​ថ្ងៃទី ១១ ខែ​មករា ឆ្នាំ​២០២៣ មាន​ចក្ខុវិស័យ “​ដើម្បី​ក្លាយជា​សមាគមន៍ នៃ​អ្នកដឹកនាំ​ដែល​ពោរពេញ​ទៅ​ដោយ​ការគោរព និង​អតីត​សិក្ខាកាម​ដែល​មាន​ទំនាក់ទំនង​ល្អ ព្រមទាំង​មាន​ការចូលរួម​យ៉ាង​សកម្ម​ក្នុង​សង្គម​ជាតិ​” ក្រោម​ការផ្តួចផ្តើម​ដោយ នាយទាហាន កងយោធពល​ខេមរភូមិន្ទ ចំនួន ០៧​នាក់ ដែល​ជា​អតីត​សិក្ខាកាម​បាន​បញ្ចប់​ការសិក្សា ពី​បណ្ឌិតសភា យោធា​អូស្ត្រាលី ពី​ឆ្នាំ ២០០៩ រហូតដល់​ឆ្នាំ ២០២២ ក្នុងនោះ​រួមមាន​៖ លោក សៀ ទីន​, លោក ផន ឫទ្ធី​សក្កិ​, លោក ឈន បូរី​, លោក សួន វិទូ​, លោក ប៊ុន ចាន់​វិចិត្រ​, លោក ផន ដា​វីដ និង លោក ចន្ថា សុធា​រិទ្ធិ​។ មកដល់​បច្ចុប្បន្ន​ក្រុម​នេះ មាន​សមាជិក​ចំនួន ១២​នាក់​។

​លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ជា​ប្រធាន​ក្រុម RARA អណត្តិ​ឆ្នាំ​២០២៣-២០២៤ បាន​ថ្លែងថា រយៈពេល​២​ឆ្នាំ កន្លងមក​នេះ​ក្រុម RARA បានរួម​គ្នា​ធ្វើ​សកម្មភាព​ក្នុង​ការងារ​សង្គម ក៏ដូចជា​ការងារ​ក្នុង​កងយោធពល​ខេមរភូមិន្ទ ទទួលបាន​ផ្លែផ្កា​ជាច្រើន ដែល​រាល់​ឱកាស និង​សមិទ្ធផល​របស់​ក្រុម​RARA ក៏​ដូចជា​ពលរដ្ឋ​ទូទាំង​ប្រទេស កើតមានឡើង​ជា​ហូរហែរ​ទៅបាន ក៏​ដោយសារ​ប្រទេស​កម្ពុជា​មាន​មេដឹកនាំ​ដ៏​ប៉ិនប្រសព្វ​ឈ្លៀស​វាងវៃ​គឺ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បន្ត​ដល់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​ផ្តើម​ចេញពី​ការ​យក​ជីវិត ធ្វើ​ដើមទុន ស្វែងរក​ការ​រំដោះជាតិ របស់ សម្តេច​តេជោ ហ៊ុន សែន បាន​រំដោះ​ប្រទេស​ជាតិ​និង​ប្រជាជន រួចផុត​ពី​របប​ខ្មៅ​ងងឹត​ប្រល័យពូជសាសន៍ ប៉ុល ពត រហូត​បាន​ដាក់ចេញ​នូវ​នយោបាយ ឈ្នះ ឈ្នះ បញ្ចប់​អង្គការ​ចាត់តាំង​នយោបាយ​និង​យោធា ខ្មែរក្រហម បង្រួបបង្រួម ខ្មែរ​គ្រប់​ភាគី​ឲ្យមាន​ការឯកភាព​ជាតិ មាន​សន្តិភាព​ពេញលេញ មាន​ស្ថេរភាព​នយោបាយ និង​មាន​ការ​ការអភិវឌ្ឍ​ឥតឈប់ឈរ ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ឱកាស​បរិបូរ ក្នុងការ​ជួបជុំ​បងប្អូន​សាច់ញាតិ ការរៀនសូត្រ ការគោរព​ជំនឿ​សាសនា ការប្រកប​របរ​ចិញ្ចឹមជីវិត ការដើរ​កំសាន្ត​ក្នុង​និង​ក្រៅប្រទេស ដោយ​សេរី ជាពិសេស​ផ្តល់ឱកាស​ឲ្យ​យុវជន បាន​ទៅ​បន្ត​ការសិក្សា​រហូតដល់​ក្រៅប្រទេស​។ ក្នុង​នាម​សមាជិក​ក្រុម RARA​ទាំងអស់ ប្តេជ្ញា​នឹង​យកចំណេះ​ជំនាញ ដែល​ក្រុម​ខ្លួន​បាន​សិក្សា​នៅ​សាលា​បណ្ឌិត្យសភា​យោធា​អូស្ត្រាលី និង មហាវិទ្យាល័យ​ភូមិន្ទ​យោធា​អូស្ត្រាលី​-​ដាន់​ឌ្រូ​ន មក​ប្រើ​ជា​ប្រយោជន៍ ក្នុង​ការចូលរួម​បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ គាំទ្រ​រាល់​គោល នយោបាយ​របស់​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដែល​មាន​ជំហរ​មុតមាំ បន្ត​កេរតំណែល សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ក្នុង​ការថែរក្សា​ឱ្យបាន​នូវ សុខសន្តិភាព ស្ថិរភាព​នយោបាយ ការឯកភាព​ជាតិ និង​ការអភិវឌ្ឍ​ជូន​ប្រជាពលរដ្ឋ និង​ត្រៀម​ខ្លួន​ជានិច្ច ក្នុង​ការបំពេញ​ភារកិច្ច​លើ​វិស័យ​យោធា ប្រកបដោយ​ស្មារតី លះបង់ ប្តូរផ្តាច់ និង​ស្មោះត្រង់​ដាច់ខាត ជា​រៀង​ដរាប​។ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន បានដាក់​ក្តីសង្ឃឹម​ទៅលើ​ប្រធាន​ក្រុម RARA ដែល​ប្តូរ​វេន​ក្នុង​អណត្តិ​ថ្មី​នេះ នឹង​បន្ត​ដឹកនាំ​ក្រុម ជម្រុញ ចក្ខុវិស័យ បេសកកម្ម និង​គោលដៅ​ក្រុម ឲ្យសម្រេចបាន​កាន់​តែប្រ​សើឡើង​មួយកម្រិត​ទៀត តាម​បាវចនា​របស់​ក្រុម គឺ “​ឆ្ពោះទៅមុខ ជានិច្ច​”​។

​លោក​ឧត្តមសេនីយ៍ត្រី ផន ឫទ្ធី​សក្កិ នាយករង នាយកដ្ឋាន​បញ្ជូន​សារ​ក្រសួង​ការពារជាតិ ជា​ប្រធាន​ក្រុម RARA ប្តូរ​វេន អណត្តិ​ថ្មី បាន​ថ្លែងអំណរគុណ​ដល់ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន ប្រធាន​ក្រុម​អណ​តិ្ត​ចាស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ដឹកនាំ​ក្រុម​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន រយៈកាល​កន្លងមក និង​ប្តេជ្ញា​បន្ត​នូវ​សកម្មភាព​របស់​ក្រុម ឱ្យ​កាន់តែ​សកម្ម និង​ប្រសើរឡើង​មួយកម្រិត​បន្ថែមទៀត​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី បាន​សម្តែង​ការភ្ញាក់ផ្អើល​ចំពោះ​បរិយាកាស​នៃ​ការរៀបចំ ប្រកប​ដោយ​វិន័យ ម៉ត់ចត់ ពិតជា​ធ្វើឲ្យ​ឯកឧត្តម​សប្បាយរីករា​យ​ដែល​បាន​ជួបជុំគ្នា និង​វាយតម្លៃ​ខ្ពស់ ព្រមទាំង​កោតសរសើរ​ចំពោះ​ការគិតគូរ​ក្នុង​ការរៀបចំ​ក្រុម​អ្នក​ដែល​បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​បណ្ឌិត្យសភា​យោធា​អូស្រា្តលី នេះ​ឡើង​។ ឯកឧត្តម​បាន​បន្តថា តាមរយៈ​ការប្រមូលផ្តុំ​អ្នក​ធ្លាប់​ឆ្លងកាត់​បទពិសោធន៍ និង​ការហ្វឹតហាត់​ដូចគ្នានេះ គឺ​បង្ករ​ជា​បរិយាកាស​ងាយស្រួល​ក្នុង​ការនាំមក​នូវ​ស្មារតី ទស្សនៈ និង​វិជ្ជាជីវៈ​រួម​ក្នុង​ការបំពេញ​ការងារ និង​ចូលរួម​ជាមួយ​កិច្ច​ការងារ​សង្គម​។ ទន្ទឹមនឹងនេះ​ឯកឧត្តម​ក៏​បាន​ចែករំលែក​នៅ​ទស្សនៈ​ផ្ទាល់ខ្លួន ពាក់ព័ន្ធ​ទៅនឹង​ទស្សនៈ​ប្រវត្តិសាស្ត្រ​កម្ពុជា និង​អ្វី​ដែល​កម្ពុជា​បាន​ឆ្លងកាត់​ដើម្បី​ទុកជា​មេរៀន​សម្រាប់​ស្វែងយល់​។ ឯកឧត្តម​ក៏បាន​លើកទឹកចិត្ត​ឱ្យ​សមាជិក​ក្រុម​RARA​ទាំងអស់ ខិតខំ​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​ជាប្រចាំ យកចំណេះ​មក​បម្រើ​ប្រទេសជាតិ និង​បំពេញ​កិច្ចការងារ​ប្រកប​ដោយ​ការជឿជាក់ ទំនួល​ខុស​ត្រូវ និង​ស្មោះត្រង់ ក្នុងនាម​ជា​អង្គភាព​សន្តិសុខ​នៅ​កម្ពុជា​ផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល