ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ
0

បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន

បន្ទាយមានជ័យ ជា​ខេត្ត​គំរូ​ទីមួយ ក្នុង​ការចាត់វិធានកា​រ​អ្នក​មិន​ចូលរួម​សម្អាត​បរិស្ថាន

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

«​បើ​មាន​សំរាម ត្រូវ​ជួល​កម្មករ​ប្រមូល​ចេញ ហើយ​ត្រូវ​គិតថ្លៃ​ពី​ម្ចាស់ផ្ទះ​ដែល​មិនបាន​ចូលរួម​សម្អាត​បរិស្ថាន​» ។ នេះ​ជា​ប្រសាសន៍​របស់​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ ក្នុង​សន្និបាត​បូកសរុប​ការងារ​កាលពី​ថ្ងៃ​ទី ២៦ ខែ​ធ្នូ ឆ្នាំ ២០២៤ នៅ​សាលប្រជុំ​សាលាខេត្ត ។​

​ក្នុង​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៤ និង​ទិសដៅ​ឆ្នាំ​២០២៥ ឯកឧត្តម អ៊ុំ រាត្រី បាន​ណែនាំ​ដល់​អាជ្ញាធរ​ក្រុង ស្រុក​-​ខណ្ឌ ឃុំ​-​សង្កាត់ ត្រូវ​ពិនិត្យមើល​បញ្ហា​សំរាម​ដែល​ធ្វើអោយ​ប៉ះពាល់​បរិស្ថាន និង​សុខភាព​ប្រជាពលរដ្ឋ និង​បង្ក​អោយមាន​បញ្ហា​ស្ទះ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ប្រឈម​ការលិចលង់ ។ ឯកឧត្តម​លើកឡើងថា «​បើ​ឃើញ​មាន​សំរាម ត្រូវ​ជួល​កម្មករ​សម្អាត​ចេញ ហើយ​ត្រូវ​ទារលុយ​ពី​ម្ចាស់ផ្ទះ​ដែល​មិន​ទុកដាក់​សំរាម​អោយបាន​ល្អ​» ។​

​ឯកឧត្តម​អភិបាលខេត្ត​បានបញ្ជាក់​ថា រយៈពេល​កន្លងមក ដូចជា​នៅ​ក្រុង​សិរីសោភ័ណ និង​ក្រុង​ប៉ោយ​ប៉ែត ដែល​ជា​កន្លែង​ទីប្រជុំជន​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​លេង​កម្សាន្ត និង​ចូលរួម​សម្អាត​បរិស្ថាន​ទីក្រុង មាន​សោភ័ណភាព​ដូចជា​នៅ​មាន​កម្រិត​នៅឡើយ ព្រោះ​នៅ​រដូវវស្សា​ឃើញថា នៅ​ក្រុង​ប៉ោយប៉ែ​ត​មាន​ផ្លូវ​មួយចំនួន​នៅពេល​មាន​ភ្លៀង​ខ្លាំង​ទឹក​លិច​ផ្លូវ​ធ្វើ​អោយ​ប្រជាពលរដ្ឋ​រស់នៅ​ជួប​ការលំបាក ។​
​ឯកឧត្តម អ៊ុំ រាត្រី បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​សំរាម ដើម្បី​ការពារ​បរិស្ថាន និង​សុខុមាលភាព​ប្រជាពលរដ្ឋ នៅពេល​ឃើញ​សំរាម​នៅ​កន្លែង​ណា​ត្រូវ​ជួល​កម្មករ ឬ​ក្រុម​អនាម័យ​សម្អាត​ចេញ ហើយ​ត្រូវ​យកលុយ​ពី​ម្ចាស់ផ្ទះ​ដែល​មិន​បាន​ចូលរួម​សម្អាត​ត​បរិស្ថាន ហើយ​ត្រូវ​ណែនាំ​ធ្វើ​កិច្ចសន្យា បើ​នៅ​មិន​ស្តាប់​ត្រូវ​មាន​ចំណាត់ការ ។​

​វិធានការ​របស់​ឯកឧត្តម​អភិបាលខេ​ត្ត ចាត់ទុក​ជា​ខេត្ត​ទីមួយ ដែល​មាន​ឆន្ទៈ​ស្រឡាញ់ និង​ថែរក្សា​បរិស្ថាន​ពិតប្រាកដ រួម​ទាំង​ប្តេជ្ញា​ធ្វើឲ្យ​ខេត្ត​របស់​លោក​ក្លាយជា​ខេត្ត​មួយ​ស្អាត ស្អាត​ទាំង​ក្រៅ ស្អាត​ទាំង​ក្នុង មានន័យ​ថា ស្អាត​ខាងក្រៅ ប្រៀប​បាន​នឹង​សម្រស់​ឆោម​លោម ដែល​ធ្វើឲ្យ​ភ្ញៀវ​ទាក់​ភ្នែក​ចង់​គយគន់ និង​ចង់​មកលេង​ប្រទេស​កម្ពុជា​, ចំណែក​ស្អាត​ខាងក្នុង គឺ​អត្តចរិត​ផ្នត់គំនិត ធ្វើឲ្យ​មនុស្ស​ជុំវិញខ្លួនគ​ប្បី​ទា​ក់ចិត្ត រស់នៅ​ក្នុង​ភាព​ស្អាត​ជា​និច្ច ។

​ដូច​ប្រសាសន៍​របស់​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ធ្លាប់​លើក​ឡើង​ថា កម្ពុជា​ស្អាត ជា​កម្មវិធី​សម្អាត​ភព​ដែនដី ដូច​យើង​សម្អាតផ្ទះ​របស់​យើង​អញ្ចឹង​ដែរ​។ បរិស្ថាន​ជា​ជីវិត​របស់​យើង បរិស្ថាន​មិនល្អ ខ្យល់អាកាស​មិនល្អ វា​នឹង​ធ្វើឱ្យ​ជីវិត​យើង​មិន​ល្អ​ទៅ​តាម​ហ្នឹង​ដែរ​។​

​សព្វថ្ងៃ ថ្វី​ត្បិត​យើង​ខិតខំ​ថែរក្សា​បរិស្ថាន​បាន​យ៉ាង​ល្អ​ក៏ដោយ តែ​បញ្ហា​សំរាម​នៅ​តាម​ទីប្រជុំជន​មួយចំនួន​នៅ​ជួប​បញ្ហា ដូច្នេះ​មិនមែន​ក្រសួង​បរិស្ថាន​តែមួយ​អាច​សម្រេច​គោលដៅ​នេះ​បាន​តែ​ម្នាក់ឯង​ទេ គឺ​ត្រូវការ​ឆន្ទៈ និង​ទឹកចិត្ត​យើង​ទាំងអស់​គ្នា​ទេ ទើប​សម្រេច​បាន​គោលដៅ​ដ៏​ល្អ​បាន ៕​

 

  

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល