ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៣​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កាលពី​វេលា​ម៉ោង ០០​និង​៣០​នាទី យប់​ឈានចូល ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០២៥ មាន​ករណី​ហិង្សា បង្កឡើង​ដោយ ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូ ០៥​គ្រឿង បានធ្វើ​សកម្មភាព​យក​ដាវ និង​កាំបិត ដេញ​កាប់​ជនរងគ្រោះ​បណ្តាលឲ្យ​រងរបួស ខ្នង និង​ដៃ​ឆ្វេង នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​ម្លប់​ធ្នង់ ផ្លូវ​១៩៥២ ភូមិ​ឧកញ៉ា​វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ភ្លាមៗ​នោះ​ដោយ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​សែន​សុខ កំពុង​ល្បាត​ត្រួតពិនិត្យ​ក្រុម​ក្មេង​ទំនើង​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ នៅក្បែរ​នោះ​ដែរ​បាន​ឃើញ ក៏​ធ្វើការ​ប្រដេញ​រហូត​ឃាត់ខ្លួន​ជាក់ស្ដែង​បាន​ក្មេង​ទំនើង​ចំនួន ០៣​នាក់ រួមមាន ១-​ឈ្មោះ ពៅ ម៉េង​ហ៊ាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ២-​ឈ្មោះ រិទ្ធ ជា​នី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ៣-​ឈ្មោះ វង្ស ចិ​ត្រា ភេទ​ប្រុស ១៦​ឆ្នាំ នាំយក​មក​ស្តាប់​ចម្លើយ​អំពី​រឿងហេតុ និង​ចាត់ការ​តាម​នីតិវិធី ចំណែកឯ​បក្ខពួក​ដែល​រត់គេចខ្លួន សមត្ថកិច្ច​ជំនាញ អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត​។

​វត្ថុតាង​ចាប់​យក​មានដូចជា​៖ កាំបិតផ្គាក់ ចំនួន ០១​ដើម​, ម៉ូតូ ០២​គ្រឿង ១-​ម៉ាក​បី​ត ពណ៌​ក្រហម​-​ស ស្លាក​លេខ ភ្នំពេញ 11B-5909, ២-​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​០១៩ ពណ៌​ខ្មៅ ស្លាក​លេខ ត្បូងឃ្មុំ 1G-4757​។​

​ក្រោម​វិធានការ​ជំនាញ​ក្មេង​ទំនើង​ទាំង​០៣​នាក់ បាន​សារភាព​ឲ្យដឹង​ដូចៗ​គ្នា​ថា ពួក​ខ្លួន​ពិតជា​បាន​ចូលរួម​ជាមួយ​បក្ខពួក​ផ្សេងទៀត ប្រព្រឹត្ត​អំពើ​ហិង្សា​ខាងលើ ប្រាកដ​មែន​។​

​ក្រោម​វិធានការ​ជំនាញ​ក្មេង​ទំនើង​ទាំង​០៣​នាក់ បាន​សារភាព​ឲ្យដឹង​ដូចៗ​គ្នា​ថា ពួក​ខ្លួន​ពិតជា​បាន​ចូលរួម​ជាមួយ​បក្ខពួក​ផ្សេងទៀត ប្រព្រឹត្ត​អំពើ​ហិង្សា​ខាងលើ ប្រាកដ​មែន​។​

​ក្មេង​ទំនើង​ទាំង​០៣​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល