ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ
0

ថង់ប្លាស្ទិក​រាប់​តោន និង​សំរាម ត្រូវបាន​គេ​បោះចោល​យ៉ាង​អាណាធិបតេយ្យ បំពុលបរិស្ថាន​ទឹកទន្លេ​នៅ​កំពង់ទឹក​ឆ្នុក​ទ្រូ

ថង់ប្លាស្ទិក​រាប់​តោន និង​សំរាម ត្រូវបាន​គេ​បោះចោល​យ៉ាង​អាណាធិបតេយ្យ បំពុលបរិស្ថាន​ទឹកទន្លេ​នៅ​កំពង់ទឹក​ឆ្នុក​ទ្រូ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ឆ្នាំង ៖ មាត់កំពង់​ទឹក​ឆ្នុកទ្រូ និង​ទឹកទន្លេ​ក្នុង​ឃុំ​ឆ្នុក​ទ្រូ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង បាន និង​កំពុង​ត្រូវបាន​គេ​បោះចោល​សំរាម​យ៉ាង​អាណាធិបតេយ្យ និង​មាន​ផ្ទះ​បណ្តែត​ទឹក​ជួសជុល​ម៉ាស៊ីន ផ្ទះ​លក់​ប្រេង​ឥន្ទនៈ​កើតឡើង​វិញ និង​បាន​បំពុលបរិស្ថាន​ទឹកទន្លេ​យ៉ាងធ្ងន់ធ្ងរ ធ្វើអោយ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខុមាលភាព​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹកទន្លេ និង​ប៉ះពាល់​ដល់​ជីវចម្រុះ​ក្នុង​បាតទន្លេ​ទៀតផង​។

​ក្រោយពី​មានការ​រអ៊ូរទាំ​ពី​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ចេញចូល​កំពង់ទឹក​ឃុំ​ឆ្នុក​ទ្រូ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៥​នេះ អ្នកយក​ព័ត៌មាន​បាន​ចុះ​ទៅដល់​កន្លែង​នោះ និង​បាន​ប្រទះឃើញ​នៅ​តាម​សងខាង​ផ្លូវ​កំពង់ទឹក​ឆ្នុក​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ពោរពេញ​ទៅដោយ​សំរាម ជាពិសេស​គឺ​ថង់ប្លាស្ទិក​រាប់​តោន ដែល​គេ​បាន​បោះចោល​នៅ​លើ​គោក និង​មួយចំនួនធំ​បាន​ធ្លាក់​ចូលទៅក្នុង​បាត​ព្រែក​ជាប់​នឹង​ដង​ទន្លេសាប ដែល​ទឹក​ព្រែក​នោះ​នៅ​ខែ​នេះ​បាន​ហូរ​ចេញ​ទៅ​កាន់​ទន្លេសាប​តែម្តង​។

​ដោយឡែក​ផ្ទះ​ជួសជុល​ម៉ាស៊ីន និង​ផ្ទះ​លក់​ប្រេង​ឥន្ទនៈ បាន​កើតឡើង​វិញ​ជា​ច្រើន​ខ្នង​ផង​ដែរ ដែល​ពួកគេ​បាន​ចាក់​កាកសំណល់​ដែលមាន​សារធាតុ​គីមី និង​សារធាតុពុល​ផ្សេងៗ​ចូល​ទៅក្នុង​ទឹក​ព្រែក និង​ទឹកទន្លេ​ជា​រៀងរាល់ថ្ងៃ ដោយ​មិន​ទាន់​មាន​ចំណាត់ការ​ណាមួយ​ពី​អាជ្ញាធរ​ឃុំ ស្រុក​នៅឡើយ​។

​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​បាន​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ជួយ​ពិនិត្យ​ទីតាំង​ខាងលើ និង​មាន​ចំណាត់ការ​រៀបចំ​ផង ព្រោះ​ការបំពុល​បរិស្ថាន​ទឹក​ព្រែក និង​ទឹកទន្លេ​បែបនេះ នាំអោយ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខុមាលភាព​អ្នកប្រើប្រាស់​ទឹកទន្លេ និង​ជីវចម្រុះ​បាតទន្លេ​ទៀតផង​។

​គួររំលឹកថា បរិស្ថាន​ទឹក​ព្រែក​មាត់​កំពង់ទឹក និង​ទឹក​ទន្លេសាប​នៅ​ឃុំ​ឆ្នុក​ទ្រូ ស្រុក​បរិបូណ៌ រួម​និង​ផ្ទះ​ជួសជុល​ម៉ាស៊ីន និង​ផ្ទះ​លក់​ប្រេង​ឥន្ទនៈ​ទាំងនោះ ត្រូវបាន​រៀបចំ​បាន​ល្អ​ក្នុង​អំឡុង​ឆ្នាំ​២០២០ និង​បាន​បំពុល​ឡើងវិញ​ក្នុង​ឆ្នាំ​២០២៣ ។ កាល​ពី​រៀបចំ​លើក​មុន ផ្ទះ​ជួសជុល​ម៉ាស៊ីន ផ្ទះ​បញ្ចូល​អាគុយ ផ្ទះ​លក់​ប្រេង​ឥន្ទនៈ សិប្បកម្ម​ផលិត​ទឹកកក និង​ផ្ទះ​រស់នៅ​លើ​ទឹក​របស់​ប្រជាពលរដ្ឋ ត្រូវបាន​បំលាស់​ទី​មក​រស់នៅ​លើ​គោក​ទាំងអស់ និង​ហាម​មិន​អោយ​ចុះ​ទៅ​នៅលើ​ទឹកទន្លេ ឬ​ព្រែក​វិញ​ឡើយ​។ តែ​មិន​ដឹង​មូលហេតុ​អ្វី​បានជា​ផ្ទះ​ទាំងនោះ បាន​ចុះ​ទៅ​នៅលើ​ទឹកទន្លេ ទឹក​ព្រែក​វិញ រួម​និង​មាន​សំរាម ថង់​ផ្លាស្ទី​ករាប់​តោន​នៅតាម​សងខាង​ផ្លូវ​កំពង់ទឹក​ឆ្នុកទ្រូ​នោះ​វិញ​?៕

​ប្រភព​: bayon radio
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល