ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ
0

អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៥ របស​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​

អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៥ របស​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​កំពង់ចាម​)៖​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៣ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ការងារ បន្ត​សម្រាប់​ឆ្នាំ​២០២៥ របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​។ ពិធី​នោះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ពី​សំណាក់ ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម សួស ឡា ប្រធាន​សាលាដំបូង​ខេត្ត ស្ថិត​នៅ​សាលសន្និសីទ​សាលា​ខេត្តកំពង់ចាម ដោយ​មាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង​ស្រុក ឃុំ​សង្កាត់ និង​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ប្រមាណ​ជិត​១.០០០​នាក់​។​

​ក្នុងឱកាស​នោះ​ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងថា ក្នុង​ឆ្នាំ​២០២៥​នេះ រដ្ឋបាលខេត្ត រួម​នឹង​រដ្ឋបាល​ក្រុង​-​ស្រុក ឃុំ​-​សង្កាត់ ត្រូវ​សង្កត់ធ្ងន់​លើ សកម្មភាព និង​គោលដៅ​អាទិភាព ដែល​បាន​ដាក់ចេញ​ក្នុង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការឈាន​ទៅ​សម្រេច​ឱ្យ​បាន​ដោយ​ជោគជ័យ ក្នុង​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ និង​ចក្ខុវិស័យ​របស់​ខេត្ត ក្នុង​កំណើន​សេដ្ឋកិច្ច ២៤៨២​ដុល្លា ក្នុង​ឆ្នាំ​២០២៥​។​

​ឯកឧត្តម អភិបាលខេត្ត បាន​បន្តថា ការងារ​អភិវឌ្ឍន៍​ក្នុង​ឆ្នាំ ២០២៤ មាន​ចំនួន ២៥៤​គម្រោង ដែល​ត្រូវបាន​អនុវត្ត​បញ្ចប់​គម្រោង ១០០% ក្នុងនោះ​ប្រើប្រាស់​ថវិកា​របស់​រដ្ឋ​បាល​ខេត្ត ចំនួន ១៩​គម្រោង មូលនិធិ​ក្រុង​-​ស្រុក មាន​ចំនួន ៥១​គម្រោង និង​មូលនិធិ​ឃុំ​-​សង្កាត់ មាន​ចំនួន ១៨៤​គម្រោង​។​

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ជំរុញ​ដល់​រដ្ឋបាល​ក្រុង​-​ស្រុក មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត ត្រូវ​ខិតខំ​ពង្រឹង​ការអនុវត្ត​តួនាទី​ភារកិច្ច និង​កម្មវិធី​នយោបាយ​តាម​វិស័យ​របស់​ខ្លួន​សំដៅ​រួមគ្នា​៖ បន្ត​ពង្រឹង​ការអនុវត្ត​សេវា​សង្គម​នៅ​រដ្ឋបាល​ឃុំ​-​សង្កាត់ អនុវត្ត​គោលនយោបាយ​”​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​” បន្ត​អនុវត្ត​នូវ​ដំណោះស្រាយ​ដែល​អង្គ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ ក្រោម​ជាតិ នៅ​ថ្នាក់​ខេត្ត បាន​ដាក់​ចេញ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ។ ព្រមទាំង​បន្ត​ខិតខំ​រួមគ្នា​ដោះស្រាយ​សំណើរ​សំណូមពរ និង​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ។​

​ជាមួយគ្នា​នោះ ឯកឧត្ដម អ៊ុន ចាន់​ដា ក៏​បាន​ជំរុញ​ឱ្យ​បន្ត​ពង្រឹង​ភាពជា​ម្ចាស់​លើ​ការអនុវត្ត​គម្រោង​មូលនិធិ​ឃុំ​-​សង្កាត់ ដោយ​ត្រូវ​យកចិត្ត ទុកដាក់​កុំឱ្យ​ប្រាសចាក និង​ខុស​ពី​នីតិវិធី ដើម្បី​ធានាបាន​នូវ​សង្គតិភាព​ក្នុង​ការអនុវត្ត គោលការណ៍​បែប​បទ និង​នីតិវិធី​នានា សំដៅ​លើកកម្ពស់​ការគ្រប់គ្រង​គម្រោង​ខេត្ត គម្រោង​ក្រុង​-​ស្រុក និង​ឃុំ​-​សង្កាត់ ដែល​ប្រើប្រាស់​ថវិកា​មូលនិធិ ប្រកប​ដោយ​ភាព រលូន តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព​ទៀតផង ៕

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល