ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ
0

លោក ជំទាវ ងិន លី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​៖ សុខទុក្ខ​របស់​ប្រជាពលរដ្ឋ គឺជា​ការចូលរួម​របស់​ពួកយើង​ទាំងអស់គ្នា និង​មិន​ទុក​អ្នកណាម្នាក់​ចោល​ឡើយ​

លោក ជំទាវ ងិន លី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​៖ សុខទុក្ខ​របស់​ប្រជាពលរដ្ឋ គឺជា​ការចូលរួម​របស់​ពួកយើង​ទាំងអស់គ្នា និង​មិន​ទុក​អ្នកណាម្នាក់​ចោល​ឡើយ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ដោយ​មាន​ការចង្អុលបង្ហាញ និង​ការយកចិត្តទុកដាក់​ពី​បញ្ហា​សុខភាព និង​បរិស្ថាន​ល្អ របស់​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​អនុលោម​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៧​នៃ​រដ្ឋសភា បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល ទី​១ ដែល​ផ្តោត​សំខាន់​លើ មនុស្ស ទឹក ផ្លូវ ភ្លើង និង​បច្ចេកវិទ្យា ក្រសួង​បរិស្ថាន បាន​សហការ​រៀបចំ​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត នៃ​អង្គការ Yeryuzu Doktorlari នៃ​ប្រទេស​តួ​គី ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​កម្ពុជា និង​តំណាង​ស្ថានទូត​ប្រទេស​តួ​គី​ប្រចាំ​កម្ពុជា ដែល​មាន​លោកជំទាវ ងិន លី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ជា​អធិបតី និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ព្រមទាំង​ក្រសួងបរិស្ថាន និង​ក្រុម​ការងារ​រដ្ឋាភិបាល​ខេត្ត​ត្បូងឃ្មុំ ក្នុង​កម្មវិធី​អប់រំ អនាម័យ​បរិស្ថាន សុខភាព និង​ពិនិត្យ​ជំងឺ​ទូទៅ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ក្នុង​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ដែល​ប្រជាពលរដ្ឋ​អញ្ជើញ​មក​ពី​៤​ឃុំ សរុប​ចំនួន ៧២៨​នាក់ ស្ត្រី​៤០៥​នាក់​។​
​កម្មវិធី​នេះ​មាន​គោលបំណង​
​ផ្តល់​សេវា​សុខាភិបាល​ដោយ​ក្រុមគ្រូពេទ្យ​ឯកទេស​មកពី​ប្រទេស​តួ​គី ដោយ​ឥតគិតថ្លៃ ជូន​ដល់​ប្រជាពលរដ្ឋ និង​អ្នកជំងឺ ដោយ​ធ្វើ​ការពិនិត្យ ព្យាបាល និង​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការបង្ការ ការអប់រំ​សុខភាព និង​បរិស្ថាន​។​

​នៅក្នុង​នោះ លោកជំទាវ​បាន​លើកឡើង​ទាក់ទង​នឹង​បញ្ហា​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ គឺជា​ការចូលរួម​របស់​យើងទាំងអស់គ្នា និង​ធ្វើ​យ៉ាងណា​ដើម្បី​ផ្សារភ្ជាប់​ការងារ​នៅក្នុង​សហគមន៍ ជាពិសេស​ការពង្រឹង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដែល​មាន​ភូមិឋាន​ស្អាត និង​បរិស្ថាន​ល្អ​។ បន្ថែម​ពី​នេះ លោកជំទាវ បាន​ណែនាំ​ប្រជាពលរដ្ឋ​ឱ្យ​ចូល​រួមចំណែក​ក្នុង​កិច្ច​ការងារ​ការពា​របរិ​ស្ថាន ដើម្បី​លើកកម្ពស់​គុណភាព​បរិស្ថាន និង​សុខភាព​សាធារណៈ ជាពិសេស​ចូលរួម​ចំណែក​ក្នុង​យុទ្ធនាការ​បរិស្ថាន​នានា​ក្នុង​ឃុំ​របស់​ខ្លួន រួម​មាន​យុទ្ធនាការ​«​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​» យុទ្ធនាការ​«​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» និង​យុទ្ធនាការ​«​សំអាត​ផ្លូវជាតិ​»​។​

​លោកជំទាវ​បាន​បន្ត​ថ្លែងថា ការអភិវឌ្ឍ​មូលធន​មនុស្ស គឺជា​អាទិភាព​ទី​១​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​បាន​យកចិត្តទុកដាក់​ខ្ពស់ លើកកម្ពស់​ការសិក្សាអប់រំ បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​ពង្រឹង​សុខភាព​សាធារណៈ តាម​​រយៈ​ការពង្រឹង និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​អប់រំ និង​សុខាភិបាល រួមមាន មន្ទីរពេទ្យ​ជាតិ មន្ទីរពេទ្យ​ខេត្ត មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព​នៅ​គ្រប់ទិសទី ដើម្បី​ធានា​ដល់​ការបម្រើ​សេវាកម្ម​ព្យាបាល​ប្រជា​ពលរដ្ឋ​គ្រប់រូប ពិសេស ចាស់ជរា ជនពិការ ស្ត្រី កុមារ ដោយ​មិន​ប្រកាន់​វណ្ណៈ ពណ៌​សំបុរ ជនជាតិ និង​ទិន្នាការ​នយោបាយ​ណាមួយ​ឡើយ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល