ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ក្មេង​ទំនើ​ង​០៩​នាក់ បញ្ជូនទៅ​តុលាការ​និង​កោស​ក់ហាត់​កីឡា ព្រមទាំង​ដកហូត​ម៉ូតូ​រក្សាទុក ០៣​ខែ​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ក្មេង​ទំនើ​ង​០៩​នាក់ បញ្ជូនទៅ​តុលាការ​និង​កោស​ក់ហាត់​កីឡា ព្រមទាំង​ដកហូត​ម៉ូតូ​រក្សាទុក ០៣​ខែ​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ក្មេង​ទំនើង ០៩​នាក់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បង្ក្រាប​ជា​បន្តបន្ទាប់ ព្រមទាំង​បាន​អនុវត្ត​វិធានការ​ច្បាប់​បញ្ជូនទៅ​តុលាការ​លើ​ក្រុម​ដែល​មាន​បទល្មើស និង​អនុវត្ត​វិធានការ​រដ្ឋបាល​ចំពោះ​ក្រុម​មិន​មាន​បទល្មើស ប្រកប​ដោយ​ភាព​ម៉ឹងម៉ាត់​បំផុត ក្នុងនោះ​រួមមាន​៖ ឈ្មោះ វង់ ចំរើន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​, ឈ្មោះ ខន រិទ្ធិ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ឈ្មោៈ វង្ស ចំរើន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​, ឈ្មោះ អេង កុសល ភេទ​ប្រុស អាយុ​២០​ឆ្នាំ ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​កាលពី​យប់​រំលង​អាធ្រា​ត្រ​ឈានចូល ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០២៥ ខណៈ​ក្រុម​នេះ ចេញពី​ក្លឹប​កំសាន្ត​មួយ​កន្លែង ស្ថិតនៅ​ផ្លូវវេង​ស្រេង ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ទាស់​ពាក្យសម្តី​ដាក់​គ្នា​កើត​ជា​អំពើ​ហិង្សា និង​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​ក្នុង​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៥ រីឯ​ឈ្មោះ ឈ្មោះ និត វឌ្ឍនា ភេទ​ប្រុស អាយុ​១៤ ឆ្នាំ មុខរបរ សិស្ស​វិទ្យាល័យ​ទួល​អំពិល ថ្នាក់​ទី​៨B1 ឈ្មោះ ម៉ៅ ដា​រ៉ូ ភេទ​ប្រុស អាយុ​១៥ ឆ្នាំ មុខរបរ សិស្ស​វិទ្យាល័យ​ទួល​អំពិល ថ្នាក់​ទី​៨B1 ឈ្មោះ ប៉ូច សុវណ្ណ​ចិត្ត្រា ភេទ​ប្រុស អាយុ​១៥ ឆ្នាំ មុខរបរ សិស្ស​វិទ្យាល័យ​ទួល​អំពិល ថ្នាក់​ទី​៨B1 ឈ្មោះ ណំ សុវណ្ណ​ឧត្តម ភេទ​ប្រុស អាយុ​១៥ ឆ្នាំ មុខរបរ សិស្ស​វិទ្យាល័យ​ទួល​អំពិល ថ្នាក់​ទី​៨B1 ឈ្មោះ បុល ពេញ​បូណ៍​មី ភេទ​ប្រុស អាយុ​១៣ ឆ្នាំ មុខរបរ សិស្ស​វិទ្យាល័យ​ទួល​អំពិល ថ្នាក់​ទី​៧D1 ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ដង្កោ ធ្វើការ​បង្ក្រាប​ក្នុង​យប់​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២៥ ខណៈ​ពួកគេ​កំពុង​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ​យ៉ាង​អាណាធិបតេយ្យ និង​ត្រូវបាន​ដាក់​វិន័យ​រដ្ឋបាល ដោយ​កោស​ក់ហាត់​កីឡា លើក​ម៉ូតូ​ដើរ​ក្នង​ទីបញ្ជាការ​ដោយ​ស្រែកថា “​ខ្ញុំ​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ កុំ​យកតម្រាប់​តាម​ខ្ញុំ ពី​ពេល​នេះ​ទៅ ខ្ញុំ​ឈប់​បង្ហោះ​ម៉ូតូ​ហើយ​” ព្រមទាំង​ដកហូត​ម៉ូតូ​០៤​គ្រឿង រក្សាទុក ០៣​ខែ ផងដែរ​។

​សូម​រម្លឹក​ផងដែរ​ថា កន្លងមក សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ ពាក់ព័ន្ធ​នឹង​ក្មេង​ទំនើង ដោយ​ត្រូវ​អនុវត្ត​គ្រប់​វិធានការឲ្យ​បានតឹង​រឹង​បំផុត ទាំង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយឡែក​ចំពោះ​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​នៅតាម​ដងផ្លូវ​សាធារណៈ ត្រូវ​ឃាត់​ម៉ូតូ​រក្សារ​ទុក​រយៈពេល​បី​ខែ​ចំពោះ​ការប្រព្រឹត្ត​លើកទីមួយ និង​ប្រាំមួយ​ខែ​ប្រសិនបើ​មិន​រាងចាល នៅតែ​ប្រព្រឹត្ត​លើក​ទី​ពីរ​បន្តទៀត​៕

​

      

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល