ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ
0

មហន្តរាយ​នៃ​ព្រៃឈើ​ដ៏​ធំ កំពុង​កើតមានឡើង នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ ព្រៃ​ឡង់ ខេត្ត​ស្ទឹងត្រែង​

មហន្តរាយ​នៃ​ព្រៃឈើ​ដ៏​ធំ កំពុង​កើតមានឡើង នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ ព្រៃ​ឡង់ ខេត្ត​ស្ទឹងត្រែង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ដ​ស្ទឹងត្រែង​÷ រូបភាព​អំពី​ការកាប់បំផ្លាញ​ព្រៃឈើ​ថ្មីៗ​នេះ ស្ដិតនៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ ព្រៃ​ឡង់ ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ភូមិ​ទាល់ ឃុំ​អន្លង់​ភេ ស្រុក​ថា​ឡា​បរិ​វ៉ាត់ គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន ខេត្ត​ស្ទឹងត្រែង គឺ​បាន​បង្ហាញ​អំពី​មហន្តរាយ​ថ្មី​ទៀត​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ​។ ក្រុម​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ ដែល​អាច​ជា​អ្នក​មាន​ខ្នងបង្អែក​ក្រាស់ៗ និង​ជា​បុគ្គល​ដែល​មាន​ឥទ្ធិពល ទើប​មិន​មាន​មន្ដ្រី​រូប​ណា ហ៊ាន​ចាត់វិធានការ​។​

​រូបថត នៃ​ការកាប់​ផ្តួល​រម្លំ ដើមឈើ​ធំ​២​ជា​ច្រើន​ដើម ត្រូវ​ថត​បាន កាល​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២៥​នេះ បង្ហាញ​ឲ្យឃើញ​អំពី​គលឈើ និង​ឈើ​ដែល​ក្រុម​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ ទើប​អារ​ផ្ដួល​ថ្មីៗ​នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ ព្រៃ​ឡង់ ដែល​គេ​ដឹងថា ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​របស់ មន្ទីរ​បរិស្ថាន ខេត្ត​ស្ទឹងត្រែង គ្រប់គ្រង​ដោយ​លោក ស្រេង ជា​ហេង ជា​ប្រធាន ។​

​បើ​តាម​ប្រភព​បាន​រាយការណ៍​ថា​សកម្មភាព​អា​ឈើ​បែប​អនាធិបតេយ្យ នៅត្រង់​ចំណុច​ភូមិសាស្ត្រ​ភូមិ​ទាល់ ឃុំ​អន្លង់​ភេ ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង ក្នុង​ដែន​ជម្រក​សត្វព្រៃ ព្រៃ​ឡង់ ដោយ​មិន​មាន​ការទប់ស្កាត់​ពី​មន្ត្រី​បរិស្ថាន​នោះឡើយ​។ ភាព​ស្ងៀមស្ងាត់ របស់​ស្ថាប័ន​ជំនាញ​ទាំង នេះ​នាំឲ្យ​មាន​មន្ទិលសង្ស័យ​ថា អាច​មានអ៌ា​កំបាំង​នៅ​ពីក្រោយ រវាង​មន្ត្រី​បរិស្ថាន​ប្រចាំការ​នៅ​តំបន់​នោះ ជាមួយនឹង​ក្រុម​កាប់​ឈើ ។​

​បើ​តាម​ប្រភព​រាយការណ៍​ថា ការកាប់​ឈើ​ទាំងនោះ​មាន​ទំហំ​ធំ​ដែល​បង្ក​ឲ្យមាន​មហន្ដរាយ​យ៉ាងខ្លាំងដ​ល់​ធនធាន​ធម្មជាតិ ដែល​ជា​កត្ដា​ធ្វើឱ្យ​បាត់បង់​លំនឹង​ផែនដី ការ​បម្រែបម្រួល​អាកាសធាតុ និង​តុល្យភាព​កាបូ​ន ជាដើម​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​រិះគន់ តៗ​គ្នា និង​អ្នកសារព័ត៌មាន កន្លងមក​ដែល​បាន​ផ្សព្វផ្សាយ បង្ហាញ​អត្តសញ្ញាណ​ក្រុម​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ ក៏​ប៉ុន្តែ​មន្ត្រី​ជំនាញ​បរិស្ថាន តែងតែ​ឆ្លើយថា​មិន​បានដឹង ដោយ​សំអាង​ថា​មិន​បាន​ឃើញ និង​មិន​បាន​ទៅដល់ ។​

​តើ​ហេតុអ្វី​បាន​ជា​ក្រុម​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​នោះ អាច​ចូល​ទៅ​កាប់​បំផ្លាញ​ដើមឈើ​ធំៗ នៅក្នុង​ដែន​ជម្រក​សត្វព្រៃ ព្រៃ​ឡង់​បាន​.?? ករណីនេះ សមត្ថកិច្ច ជំនាញ ពាក់ព័ន្ធ មាន​តួនាទី​បង្ក្រាប ក៏​ត្រូវ​បើក​ស៊ើបអង្កេត ស្រាវជ្រាវ នូវ​តម្រុយ​នេះ ដើម្បី​ទប់ស្កាត់ និង​ការពារ ធនធានធម្មជាតិ សត្វព្រៃ ដែល​កំពុង​រង​នូវ​ការបំផ្លាញ បាត់បង់ ដោយ​ក្រុម​ឧក្រឹដ្ឋជន ដើម្បី​រក្សាបាន ជា​ឧត្ដម​ប្រយោជន៍​ជាតិ​ជាធំ​។​

​ក្រោយ​ពី​បែកធ្លាយ​រូបភាព​គល់ឈើ​ជាច្រើន និង​ឈើ​ដែល​ក្រុម​ឧក្រិដ្ឋជន​អា​ផ្ដួលរំលំ​ដែល​មាន​មុខកាត់​ធំៗ ត្រូវបាន​គេ​បង្ហោះ​នៅតាម​បណ្ដាញ​សង្គម​ព្រង​ប្រៀប​មក​នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០២៥ គេ​សង្កេតឃើញ​លោក ស្រេង ជា​ហេង ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ​កម្លាំងចម្រុះ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ការ​កាត់​រលំ អា​ជ្រៀក​ឈើ នៅ​ចំណុច​និយាម​ការ​569752-1488530 ស្ថិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ ព្រៃ​ឡង់ ភូមិសាស្ត្រ​ភូមិ​ទា​ល់ ឃុំ​អន្លង់​ភេ ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង ដែល​គ្រប់គ្រង​ដោយ​លោក ទូច វិចិត្រ នាយក​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ ដើម្បី​ចាត់វិធានការ​បង្ក្រាប ប៉ុន្តែ​ក្រុម​ឧក្រិដ្ធជន​ហាក់​ដឹង​ខ្លួន​មុន ឬ​ប្រហែល​មាន​អ្នករាយការណ៍​ប្រាប់​មុន ទើប​ពួកគេ​នាំ​គ្នា​បើក​គេច​ចេញ​មក​ក្រៅ​អស់ យ៉ាង​សុវត្ថិភាព ខ​ណះ​សមត្ថកិច្ច អាជ្ញាធរ ជំនាញ ពាក់ព័ន្ធ អោយ​សម្រាក​បណ្តោះអាសន្ន ជៀសវាង​បែកការណ៍ ។ ចំណុច​នេះ​ហើយ​ទើប លោក ស្រេង ជា​ហេង ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត និង​ក្រុម​ការងារ​កម្លាំងចម្រុះ ចុះ​មក​បាន​ត្រឹមតែ​ត្រួតពិនិត្យ​មើល និង​រាប់​គល់ឈើ​ឃើញថា​មាន​ចំនួន​៥៦​គល់ ក្នុងនោះ​គល់ឈើ​អា​រលំ​ថ្មី​មាន​ចំនួន​៤៩​គល់ និង​គល់ឈើ​អារ​ចាស់​មាន​ចំនួន ៧​គល់ ជា​ប្រភេទ​ឈើ ឈើទាល ដែល​ក្រុម​ឧក្រិដ្ធជន​មិន​អាច​គាស់​យក​ទៅបា​ន​ទើប​បន្សល់ទុក​នៅ​ទីនោះ ។​

​ករណី​នេះ​លោក ស្រេង ជា​ហេង ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ថា មន្ត្រី​ជំនាញ​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ និង​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ​ឃុំ ស្រាវជ្រាវ​រក​ជន​ដែល​បាន​ប្រព្រត្ត​ដើម្បី​ចាត់ការ​តាម​និតិវិធី ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល