ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

សម្តេច​ធិបតី នាយករដ្ឋមន្ត្រី ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​សហគមន៍ និង​ពិនិត្យ​វឌ្ឍនភាព​នៃ​ការរៀបចំ​សហគមន៍​កសិកម្ម​ទំនើប​ប្រាសាទ​សំបូរ​រុងរឿង

សម្តេច​ធិបតី នាយករដ្ឋមន្ត្រី ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​សហគមន៍ និង​ពិនិត្យ​វឌ្ឍនភាព​នៃ​ការរៀបចំ​សហគមន៍​កសិកម្ម​ទំនើប​ប្រាសាទ​សំបូរ​រុងរឿង

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ធំ​÷​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៖ «​ឆ្លៀត​ឱកាស​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​សហគមន៍ និង​ពិនិត្យ​វឌ្ឍនភាព​នៃ​ការរៀបចំ​សហគមន៍​កសិកម្ម​ទំនើប​ប្រាសាទ​សំបូរ​រុងរឿង ដែល​ផ្តោត​លើ​ដំណាំ​ស្វាយចន្ទី ស្ថិតនៅក្នុង​ឃុំ​គោល ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ​។​

​សហគមន៍​កសិកម្ម​ទំនើប​ប្រាសាទ​សំបូរ​រុងរឿង គឺ​ជា​សហគមន៍​ទំនើប​មួយ ក្នុងចំណោម​សហគមន៍​ទំនើប​ទាំង​៣ (​សហគមន៍​កសិកម្ម​ទំនើប​កំពង់ធំ​សាលា​វិស័យ និង​សហគមន៍​កសិកម្ម​ទំនើប​ទំរីង​កំពង់ធំ​) ដែល​ផ្តោត​លើ​ដំណាំ​ស្វាយចន្ទី នៅក្នុង​ខេត្ត​កំពង់ធំ ដោយ​មាន​សមាជិក​សរុប​ចំនួន ១៥៣​គ្រួសារ និង​មាន​ផ្ទៃ​ដី​ផលិតកម្ម ចំនួន ៦៤៤​ហិកតា ដោយ​រំពឹង​បរិមាណ​ផល​គ្រាប់ស្វាយចន្ទី​សើម​ប្រមាណ ១០០០​តោន​។​

​សូម​កោតសរសើរ​ដល់​សហគម​ន៍ ក្នុង​ការរៀបចំ​ផែនការ​បាន​យ៉ាង​ល្អ ដោយ​មាន​យុទ្ធសាស្ត្រ​ក្នុង​ការលក់​គ្រាប់ស្វាយចន្ទី​សើម ៧០% និង​គ្រាប់ស្វាយចន្ទី​ស្ងួត ៣០% ជាមួយ​នឹង​ការរៀបចំ​ធ្វើ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ថ្លៃ​ល្អ​ជាង​មុន ១០-១៥%​។​

​បន្ថែម​ពី​នេះ ក៏​សូម​វាយតម្លៃ​ខ្ពស់​ដល់​ការជួយ​សម្របសម្រួល និង​ជ្រោមជ្រែង​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​ការអនុវត្ត​កម្មវិធី​គោលនយោបាយ​អាទិភាព​ទី​៦ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ ក្នុង​គោលដៅ​ប្រែក្លាយ​ការ​ធ្វើ​កសិកម្ម​បែប​គ្រួសារ ឱ្យទៅ​ជា​សហគ្រាស​សេដ្ឋកិច្ច​កសិកម្ម​ដ៏​រឹងមាំ មាន​សមាហរណកម្ម​ខ្ពស់ មាន​សេដ្ឋកិច្ច​មាត្រដ្ឋាន និង​មាន​សមត្ថភាព​ប្រកួតប្រជែង​ទាំង​បរិមាណ និង​គុណភាព ។ បន្ថែម​ពី​នេះ​ទៀត ការ​ចងក្រង​ជា​សហគមន៍​កសិកម្ម​ទំនើប ប្រជាកសិករ ក៏​អាច​ទទួលបាន​នូវ​យន្តការ​គាំទ្រ​ចំនួន​ពីរ ដូចជា​៖ ១/. ក្រុមប្រឹក្សា​គោលនយោបាយ​សហគមន៍​កសិកម្ម និង​ទី​២/. មូលនិធិ​អភិវឌ្ឍ​សហគមន៍​កសិកម្ម​។​

​ជា​លទ្ធផល​ដ៏​វិជ្ជមាន​មួយ​ក្នុង​ការកែប្រែ​ការ​ធ្វើ​កសិកម្ម​បែប​គ្រួសារ មក​ក្លាយ​ជា​សហគ្រាស​សេដ្ឋកិច្ច​កសិកម្ម​រឹងមាំ​។ រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជា​សេនាធិការ បាន​រៀបចំ​បង្កើត​ជាស​ហគ​មន៍​កសិកម្ម​ទំនើប​បាន​ចំនួន ៩ មានដូចជា​៖ សហគមន៍​កសិកម្ម​ទំនើប​ស្រូវ​នាង​អំ​, បន្លែ​ស​រសី​, ទំរឹង​កំពង់ធំ​, ប្រាសាទ​សំបូរ​រុងរឿង​, កំពង់ធំ​សាលា​វិស័យ​, បន្លែ​ផ្ទះ​សំណាញ់​ត្រាំកក់​, ស្រូវ​ផ្ការំដួល​ខ្នារ​ឆ្មារ​, បន្លែ​កោះ​ខ្សាច់​ទន្លេ និង សហគមន៍​កសិកម្ម​ទំនើប​ម្រេច​មេមត់​ត្បូងឃ្មុំ ព្រម​ទាំង​កំពុង​សម្របសម្រួល និង​ជ្រោមជ្រែង​ក្នុង​ការបង្កើត​សហគមន៍​ថ្មី​មួយទៀត​ក្នុង​ស្រុក​កំពង់ស្វាយ និង​ក្រុង​ស្ទឹងសែន ដែល​នឹង​លេច​ជា​រូបរាង​ឆាប់ៗ​នាពេលខាងមុខ ហើយ​សហគមន៍​ថ្មី​នេះ គឺ​ផ្តោតលើ​ការ​ដាំ​ស្រូវ​សែន​ក្រអូប​០១ ដែល​ជា​ដំណាំ​យុទ្ធសាស្ត្រ​មួយ​របស់​កម្ពុជា​»៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល