ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំយក​អំណោយ​សប្បុរស​ធម៌​ជូន​ប្អូនប្រុស​-​ស្រី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ - ​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​សមាជិក​សមាជិកា អង្គភាព​សារព័ត៌មាន​គេហទំព័រ​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំ​គ្នា​ចូលរួម​រាប់បាត្រ​នៅ​វត្ត​ជុំ​ - ​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​!
0

​ឯកឧត្តម គួច ចំរើន ថ្លែងថា​៖ សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​ម្សាញ់ ឆ្នាំនេះ រដ្ឋបាល​ខេត្ត​កណ្ដាល និង​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ខេត្ត​កណ្តាល នៅ​សួនច្បារ​មាត់​ទន្លេ​បាសាក់ ក្រុង​តាខ្មៅ

​ឯកឧត្តម គួច ចំរើន ថ្លែងថា​៖ សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​ម្សាញ់ ឆ្នាំនេះ រដ្ឋបាល​ខេត្ត​កណ្ដាល និង​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ខេត្ត​កណ្តាល នៅ​សួនច្បារ​មាត់​ទន្លេ​បាសាក់ ក្រុង​តាខ្មៅ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល ÷ ឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ថ្លៃ​បែបនេះ ក្នុងឱកាស​ដែល ឯកឧត្តម អញ្ជើញ​ជា​អធិបតីភាព ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មករា និង​លើក​ទិ​ដៅកា​រងារ ខែ​កុម្ភៈ ឆ្នាំ​២០២៥ របស់​រដ្ឋបាល​ខេត្ត​កណ្តាល នា​រសៀល​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៥ នៅ​សាលប្រជុំ​សាលាខេត្ត​កណ្ដាល​។​

​ឯកឧត្តម​អភិបាលខេត្ត​កណ្ដាល បាន​ថ្លែងបន្តថា​៖ សម្រាប់​សង្ក្រាន្ត​ឆ្នាំ​ថ្មី ឆ្នាំ​២០២៥​នេះ អនុគណៈ​កម្ម​ធិ​ការ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​រៀបចំ តុបតែង និង​បង្កើត​កម្មវិធី​សប្បាយរីករាយ ជូន​ដល់​ប្រជាពលរដ្ឋ ពិសេស​រៀបចំ​នូវ​ការ​លេងល្បែង​ប្រជាប្រិយ ដែល​ជា​ល្បែង​កំសាន្ត​របស់​ប្រជាជន​ខ្មែរ​យើង ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ មក​លេង​កំសាន្ត​សប្បាយ​។ ទន្ទឹម​នឹង​នេះ​កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​រៀបចំ​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់ សុវត្ថិភាព និង​របៀបរៀបរយ ក្នុង​ពិធី​សង្ក្រាន្ត​ខេត្តកណ្ដាល​ខាងមុខនេះ​។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ​ដល់​អភិបាលក្រុង​-​ស្រុក​ទាំងអស់ ពិសេស​មន្ទីរជំនាញ​ពាក់ព័ន្ធ ត្រូវ​សហការ​ជាមួយ​គ្នា​ឱ្យបាន​ល្អ ក្នុង​ការបន្ត​តាមដាន​បញ្ហា​ខ្វះ​ទឹក​ស្រោចស្រព​ស្រូវប្រាំង​របស់​ប្រជា​កសិករ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។

​អ្វី​ដែល​ពិសេស​ជាងនេះទៀត ស្រុក​-​ក្រុង​ណា​ដែល​កំពុង​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ ត្រូវ​បូមទឹក​ជាប់​ជានិច្ច​ដោយ​ធានាបាន​ថា ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​ទទួលបាន​ទឹក​ស្រោចស្រព​គ្រប់គ្រាន់ និង​មិន​ត្រូវ​ឱ្យមាន​ស្រូវ​របស់​ប្រជាពលរដ្ឋ​ណា​ម្នាក់​ខូចខាត​ដោយ​ការខ្វះ​ទឹក​នោះឡើយ​។​

​បន្ថែម​ពី​នេះ​ទៀត ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការបង្ក្រាប​បទល្មើស​នានា​នៅក្នុង​មូលដ្ឋាន ពិសេស​បញ្ហា​ក្មេង​ទំនើ​ង ត្រូវ​បង្ក្រាប​ឱ្យបាន ក្នុងករណី​មាន​ក្មេង​ទំនើង​កើត​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​។

​ឯកឧត្តម​ក៏បាន​ក្រើនរំលឹក​បន្ថែមថា បញ្ហា​ក្មេង​ទំនើ​ង គឺជា​បទល្មើស​មួយ​ដែល​កើតចេញ​ពី​មូលដ្ឋាន​ផ្ទាល់ ព្រោះ​ថា​ក្មេង​ទំនើង​តែងតែ​បញ្ចេញ​រិទ្ធិ និង​បង្ក​ភាព​អាណាធិបតេយ្យ​នៅ​មូលដ្ឋាន ក្មេង​ទំនើង​មិន​មាន​មក​ពី​មូលដ្ឋាន​ផ្សេង​ក្រៅពី​មូលដ្ឋាន​របស់​ខ្លួន​ទេ ដូច្នេះ​ការកំណត់​មុខសញ្ញា ការបង្ក្រាប​ក្មេង​ទំនើ​ង ពិត​ណាស់​មាន​ភាពងាយស្រួល​ជាង​បទល្មើស​ដទៃ​ទៀត ដូចនេះ​ក្នុងករណី​មាន​ក្មេង​ទំនើង​កើតឡើង​នៅ​មូលដ្ឋាន​ណា កងកម្លាំង​នៅ​មូលដ្ឋាន​នោះ​ត្រូវ​បង្ក្រាប​ឱ្យបាន​ទាន់​ពេលវេលា និង​មិន​ត្រូវឱ្យ​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​បង្ក​ភាព​អាណាធិបតេយ្យ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឡើយ​៕

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល