ទាន់ហេតុការណ៍
ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​
0

សម្តេច កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ” ស្ត្រី​ត្រូវ​តែ​មុត​ស្រួច មាន វេហា​សព្ទ័​” ថ្លែង​ក្នុង​ពិធី​ប្រកាស​សមាសភាព​គណៈកម្មកា​រ សាខាសមាគម​នារី​កម្ពុ​ជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត ព្រះសីហនុ​

សម្តេច កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ” ស្ត្រី​ត្រូវ​តែ​មុត​ស្រួច មាន វេហា​សព្ទ័​” ថ្លែង​ក្នុង​ពិធី​ប្រកាស​សមាសភាព​គណៈកម្មកា​រ សាខាសមាគម​នារី​កម្ពុ​ជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត ព្រះសីហនុ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​ព្រះសីហនុ​) ឯកឧត្តម ម៉ោង ស៊ី​ណេត អភិបាល នៃ​គណៈ អភិបាលខេត្ត និត​ឯកឧត្តម វង្ស ធា​ណាត​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អមដំណើរ​ដោយ​មន្ត្រីរាជការ​របស់​សាលាខេត្ត​ព្រះសីហនុ បាន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​សមាសភាព​គណៈកម្មកា​រ សាខាសមាគម​នារី​កម្ពុ​ជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត ព្រះសីហនុ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​កិត្តិ​សង្គហ បណ្ឌិត ម៉ែន សំអន ឧត្តម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា ប្រធាន សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត ព្រះសីហនុ​ព្រមទាំង​លោកជំទាវ ឯកឧត្តម លោក​ឧកញ៉ា និង​មន្ត្រី ជាន់ខ្ពស់​ជាច្រើន​នាក់​ទៀត នា​ព្រឹក​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នៅ សាលប្រជុំ​ធំ​សាខា​គណបក្ស​ប្រជាជន​កម្ពុជា ស្ថិតនៅ​ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម ម៉ោង ស៊ី​ណេត អភិបាល​នៃ​គណៈ ខេត្ត​ព្រះសីហនុ បាន​ឡើង​មានមតិ​ស្វាគមន៍​ក្នុង​អង្គពិធី​ទាំងមូល ក៏ដូចជា​រាយ តម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ សមាជិកា​គណៈកម្មការ សាខា​សមាគមនារី កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត ដែល បាន​ខិតខំ​យក​អស់កម្លាំង កាយ​ចិត្ត ប្រាជ្ញា​ស្មារតី ក្នុង​ការបំពេញ តួនាទី​ភារកិច្ច លើកកម្ពស់​បរិយាប័​ន្ន ។​

​ឯកឧត្តម អភិបាលខេត្ត ក៏​បាន​សម្តែង​នូវ​ការគោរព​ស្វាគមន៍​យ៉ាង កក់ក្តៅ​ប្រកបដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​ចំពោះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ របស់ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​បាន ចំណាយ​ពេលវេលា ដ៏​មាន​តម្លៃ និង​មមាញឹក​អញ្ជើញ​ចូលរួម​ជា អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង ពិធី ប្រកាស​សមាសភាព​គណៈ​ក​ម្មការ សាខាសមាគម​នារី​កម្ពុ​ជា​ដើម្បី សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត ព្រះសីហនុ ស្របពេល​ដែល​ប្រជាជន​កម្ពុជា កំពុង​ទទួលបាន​នូវ សេចក្តីសោមនស្ស​រីករាយ ជាមួយ​នឹង​ដំណើរការ អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ការរស់នៅ​ដ៏​សុខសាន្ត ក្រោម​ម្លប់​នៃ​សន្តិភាព​។​

​លោកជំទាវ មាន សំអាន ប្រធាន​គណៈកម្មការ​ទី​៨ ព្រឹទ្ធសភា និង ជា​អនុប្រធាន​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​ឡើង​ធ្វើ​សេចក្តីប្រកាស​សមាសភាព​ប្រធាន​/​អនុប្រធាន និង សមាជិការ​សមាគមន៍​ដែល​បាន​តែងតាំង​ទាំង ១៤៥​នាក់ ផងដែរ ។​

​សម្តេច កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តម​ក្រុមប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ និង​ជា​ប្រធាន សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព ក៏ បាន​ឡើង​មានប្រសាសន៍​សំណេះសំណាល និង​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ សួរ​សុខទុក្ខ​របស់​ស​ម្តេច​បរ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ បណ្ឌិត​ដែល​តែងតែ​គិតគូរ​យកចិត្តទុកដាក់​លើ​មន្ត្រីរាជការ ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងមូល​ក្នុង​ប្រទេស ហើយ​ក៏​អបអរសាទរ ដល់​ប្អូន​ដែល​ចូលរួម​ស្ម័គ្រចិត្ត ថែម​ទាំង​ចំណាយ​ថវិការ និង​កម្លាំង ចិត្ត​ដើម្បី​ជួយ​ដល់​កិច្ចការ​សង្គម ។​

​ជាងនេះទៅទៀត​សម្តេច ម៉ែន សំអន ក៏​បាន​ធ្វើ​ការកោតសរសើ​រ​ជា ខ្លាំង​របស់​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ ដែល​បាន​រៀបចំ​ពិធី​នេះ​ឡើង ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សមាជិកា​សមាគមន៍ និង​ថ្នាក់​ដឹក នាំ ព្រមទាំង​មន្ត្រីរាជការ​យ៉ាងច្រើន​កុះករ មិន​ដូច​តាម​បណ្តា​ខេត្ត ដទៃទៀត ។​

​លើសពីនេះ សម្តេច កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ថ្លែង កោតសរសើរ និង​គាំទ្រ​ជាខ្លាំង​នូវ​ប្រសាសន៍​របស់ ឯកឧត្តម ម៉ោង ស៊ី​ណេត អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ដែល​ថា​”​ខេត្ត ព្រះសីហនុ ជា​ទីក្រុង​ស្នូល​នៃ​ប៉ូល​អភិវឌ្ឍ​ជាតិ ប្រកបដោយ​ចីរភាព នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ក្នុង​ការជំរុញ​កំណើន សេដ្ឋកិច្ច អភិវឌ្ឍ ធុរកិច្ច ពាណិជ្ជកម្ម និង​ទេសចរណ៍​ប្រកបដោយ ភាពរស់រវើក ឆ្លាត និង​បរិ​យាប​ន្ន​” ៕

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល