ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​វិហារ​អ៊ិស្លាម​តម្លៃ ៧ ម៉ឺន​ដុល្លារ​ដែល​ជា​អំណោយ​របស់​អង្គការ​មូលនិធិ​អ៉ី​ម៉ាន់​កម្ពុជា​ជូន​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ឥស្លាម​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ ក្រោម​អធិបតីភាព​ឯកឧត្តម នេត្រ ភ​ក្ត្រា និង​ឯកឧត្តម Shaharuddin Onn

សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​វិហារ​អ៊ិស្លាម​តម្លៃ ៧ ម៉ឺន​ដុល្លារ​ដែល​ជា​អំណោយ​របស់​អង្គការ​មូលនិធិ​អ៉ី​ម៉ាន់​កម្ពុជា​ជូន​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ឥស្លាម​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ ក្រោម​អធិបតីភាព​ឯកឧត្តម នេត្រ ភ​ក្ត្រា និង​ឯកឧត្តម Shaharuddin Onn

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​ក្រចេះ ៖ វិហារ​អ៊ិស្លាម​តម្លៃ ៧ ម៉ឺន​ដុល្លារ​ដែល​ជា​អំណោយ​របស់​អង្គការ​មូលនិធិ​អ៉ី​ម៉ាន់​កម្ពុជា​ជូន​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ឥស្លាម​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នេះ​ក្រោម​អធិបតីភាព​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ និង​ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​ដឹកនាំ​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​អូរ​គ្រៀង​សែន​ជ័យ ថ្នាក់ដឹកនាំ​ខេត្ត​ក្រចេះ និង​តំណាង​អង្គការ​មូលនិធិ​អ៉ី​ម៉ាន់​កម្ពុជា ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ជាង ៣០០​នាក់​។

​ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​គូសបញ្ជាក់ថា​នេះ​ជា​សមិទ្ធផល​ថ្មី​សន្លាង​មួយ​ទៀត​លើ​ទឹកដី​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​ដែលជា​ស្រុក​ថ្មី​មួយ​របស់​ខេត្ត​ក្រចេះ​ដែល​ទើបនឹង​បង្កើត ហើយ​វិហារ​នេះ​នឹង​ប្រើប្រាស់​ជាប្រ​
​យោជន៍​របស់​បងប្អូន​ខ្មែរ​ឥស្លាម​ដែល​រស់នៅ​ក្នុង​ឃុំ​អូរ​គ្រៀង និង​រស់នៅ​ជុំវិញ​តំបន់​នេះ​មក​ប្រតិបត្តិ​សាសនា របស់​ខ្លួន​គោរព​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​បងប្អូន​ខ្មែរឥស្លាម​ចូលរួម​ថែរក្សា​វិហារ​ដែល​កសាង​ដោយ ថវិកា​សប្បុរសជន​ឱ្យបាន​ល្អ​ដើម្បី​ទុក​ប្រើប្រាស់​សម្រាប់​ពេល​យូរអង្វែង​ទៀត​។

​ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ​បាន ថ្លែងថា​កម្ពុជា​ត្រូវបាន​គេ​វាយតម្លៃ​ខ្ពស់​លើ​ដំណើរការ​នៃ​ការកសាង​សុខសន្តិភាព និង​ការបង្រួបបង្រួម​ជាតិ ក្រោម​អនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ​ដាក់​ចុះ​ដោយ​សម្តេច​តេជោ ហ៊ុន សែន បញ្ចប់​អង្គការ​ចាត់តាំង​នយោបាយ និង​យោធា​របស់​ខ្មែរក្រហម នាំយក​សុខ​សន្តិភាព​ពេញលេញ​ជូន​ជាតិ ដែល​ជា​មេរៀន​ប្រវត្តិសាស្ត្រ​មួយ​យ៉ាង​សំខាន់​សម្រាប់​បណ្តា​ប្រទេស​នានា​ដកស្រង់​បទពិសោធ​អនុវត្ត​ដើម្បី​បាន​សុខ​សន្តិភាព និង​ធានាបាន​នូវ​សន្តិភាព​ឱ្យបាន​គង់វង្ស​។

​ជាមួយគ្នានេះ ប្រទេស​នានា​នៅលើ​ពិភពលោក​ក៏​បាន​វាយតម្លៃ​ខ្ពស់​និង​កោតសរសើរ​កម្ពុជា​ពី​សុខដុម​នីយកម្ម​សាសនា​ក្នុង​សង្គម​កម្ពុជា​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​សាមគ្គីភាព​ជាតិ និង​ថែរក្សា​សុខសន្តិភាព​ដែល​រកបាន​ដោយ​ពិបាក​នេះ​ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​, មាន​សុខសន្តិភាព គឺ​មាន​អ្វីៗ​ទាំងអស់​។

​លោក Mohd Kahliab Bin Zainal Abidin ស្ថាបនិក​នៃ​អង្គការ​មូលនិធិ​អ៉ី​ម៉ាន់​កម្ពុជា និង​ជា​តំណាង​ម្ចាស់​ជំនួយ​បាន​ថ្លែងថា វិហារ​ឥស្លាម​មាតាបិតា ណា​ជ្ជី​ម រី​ច​យ៉ាល់ មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ស្រែអំពិល ឃុំ​អូរ​គ្រៀង ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ​មាន​ទំហំ​ទទឹង ១០ ម៉ែត្រ និង​បណ្តោយ ១៥ ម៉ែត្រ​សាងសង់​អំពី​បេតុង​។ គម្រោង​នេះ​ចាប់ផ្តើម សាងសង់​នៅ​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២៤ និង​បញ្ចប់​នៅ​ខែ​មេសា ឆ្នាំ​២០២៤ ដោយ​ចំណាយ​ថវិកា​ចំនួន ៦៩ ៦៧១ ដុល្លារ​អាម៉េរិក​ដែលជា​អំណោយ​របស់​សប្បុរសជន​មកពី​ប្រទេស​សិង្ហ​បុរី​។

​សម្រាប់​ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​, បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ក្នុង​ការកសាង​និង​អភិវឌ្ឍ​ប្រទេសជាតិ​។ ឯកឧត្តម​បាន​បង្ហាញ​ការរីករាយ​សប្បាយចិត្ត​ដែល​ត្រូវបាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​វិហារ​ឥស្លាម​នេះ និង​បង្ហាញ​ពី​ទំនាក់ទំនង​ការទូត​ដ៏​ល្អប្រសើរ​រវាង​កម្ពុជា និង​ម៉ាឡេស៊ី និង​ក៏​ជា​ទំនាក់ទំនង​ល្អ​រវាង​ប្រជាជន​និង​ប្រជាជន​ផងដែរ​៕
​រូបថត​ដោយ ឡុង ដេវីត​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល