ទាន់ហេតុការណ៍
ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​
0

កម្លាំង​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ចំនួន ១០​នាក់ បញ្ជូនទៅ​តុលាការ ករណី​វាយតប់​គ្នា​នៅ​ទីកន្លែង​សាធារណៈ បង្កចលាចល​ដល់​សង្គម​

កម្លាំង​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ចំនួន ១០​នាក់ បញ្ជូនទៅ​តុលាការ ករណី​វាយតប់​គ្នា​នៅ​ទីកន្លែង​សាធារណៈ បង្កចលាចល​ដល់​សង្គម​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​កំពង់ស្ពឺ​)៖ ក្រុម​ក្មេង​ទំនើង​ចំនួន​០២​ក្រុម​បាន​បើកឆាក​ប្រយុទ្ធ​គ្នា​នៅ​ទីកន្លែង​សាធារណៈ​បង្កចលាចល​និង​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា ត្រូវបាន​កម្លាំង​អាវុធ​ខេត្ត​កំពង់ស្ពឺ​ឃាត់ខ្លួន​បាន​ទាំងអស់​មាន​ចំនួន ១០​នាក់​បញ្ជូន​ទៅ​សាលាដំបូង ខេត្ត​កំពង់ស្ពឺ ។​

​លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​បានឱ្យដឹងថា នា​យប់​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៥ វេលា​ម៉ោង ២៣:២៨​នាទី កម្លាំង​អាវុធហត្ថ នៃ​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស បាន​ធ្វើ​ឃាត់ខ្លួន​ក្មេង​ទំនើង ចំនួន​០២​ក្រុម មាន​គ្នា​ចំនួន​១០​នាក់​(​ករណី​ហិង្សា​ដោយ​ចេតនា និង​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា​) ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ មុខ​វិទ្យាល័យ​សុខា​ផល្លី ភូមិ​ក្រាំង​ពល​ទេព សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ។​

​លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានឱ្យដឹង​ទៀត​ថា​(​ក្រុមទី​០១)​មាន​គ្នា​ចំនួន​០៥​នាក់ ៖​ទី​១-​ឈ្មោះ ស៊ឹម រិទ្ធី ភេទ​ប្រុស អាយុ​២៨ ឆ្នាំ មុខរបរ​កម្មករសំណង់​,​ទី​២-​ឈ្មោះ ចក់ ណា​រ៉ាត់ ភេទ​ប្រុស អាយុ​២៥ ឆ្នាំ មុខរបរ​កម្មករសំណង់​,​ទី​៣-​ឈ្មោះ ផេង សុឃៀង ភេទ​ប្រុស អាយុ​២១ ឆ្នាំ មុខរបរ​កម្មករសំណង់​,​ទី​៤-​ឈ្មោះ យ៉​ន កុសល់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កសិករ និង​ទី​៥-​ឈ្មោះ រិទ្ធ ភារម្យ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ បើកបរ​។​

​លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ បាន​បន្ថែមទៀតថា (​ក្រុមទី​០២)​មាន​គ្នា​ចំនួន​០៥​នាក់​ដូចគ្នា​៖​ទី​១-​ឈ្មោះ យ​ន វិសាល ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កសិករ​,​ទី​២-​ឈ្មោះ សឿន ផាក់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កសិករ​,​ទី​៣-​ឈ្មោះ ស៊ុយ សៅ​ដេត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កសិករ​,​ទី​៤-​ឈ្មោះ ប៉ឹង ដា​រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កសិករ និង​ទី​៥-​ឈ្មោះ ចាន់​បូរ សេង​ហ៊ី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កសិករ​។ ក្នុង​នោះ​កម្លាំង​អាវុធហត្ថ​ចាប់យក​វត្ថុតាង​រួមមាន ៖​ម៉ូតូ សរុប​ចំនួន​០៥​គ្រឿង ។​

​បច្ចុប្បន្ន​ក្មេង​ទំនើង​ទាំងពីរ​ក្រុម រួម​នឹង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​៕
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល