ទាន់ហេតុការណ៍
ក្នុង​ស្មារតី «​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​ស្រឡាញ់​ខ្មែរ​» អង្គភាព​សារព័ត៌មាន រដ្ឋា​រស្មី​ស្ទឹងត្រង់ នាំយក​អំណោយ​មនុស្សធម៌​ជូន​ប្អូនស្រី ព្រឹម ស្រី​ទូច នៅ​ស្រុក​ប​សែដ្ឋ ខេត្ត​កំពង់ស្ពឺ​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​នាំយក​អំណោយ​សប្បុរសធម៌ ជូន​ស្ត្រី​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​ខ្វះខាត​ជីវភាព នៅ​ស្រុក​កៀនស្វាយ​ - ​កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - ចែក​អំណោយ​ស្បៀងអាហារ​ជូន​គ្រួសារ​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ ក្រោម​ស្មារតី​យកចិត្តទុកដាក់ និង​ចែករំលែក​ក្តីស្រឡាញ់​ - កម្ពុជា​-​សិង្ហ​បុរី បន្ដ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ និង ស៊ីជម្រៅ​ - កម្ពុជា​-​អូស្ត្រាលី ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​ស្វែងរក​កាលានុវត្តភាព​ថ្មីៗ​បន្ថែមទៀត​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ចប់​បេសកកម្ម​ចូលរួម​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់​ជូន ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នីលើ​ក​ទី​២០ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​ជោគជ័យ​! - បញ្ហា​កាក​ស្រា​បៀរ​កែច្នៃ​ជា​ចំណី​សត្វ​នៅ​ស្រុក​គងពិសី​អូសបន្លាយ​ដល់ ៣​ឆ្នាំ​៖ ប្រជាពលរដ្ឋ​ទទូច​សុំ​ឱ្យ​មន្ទីរ​ជំនាញ​ចុះ​ពិនិត្យ​បច្ចេកទេស ចង្វាក់​ផលិតកម្ម និង​ច្បាប់​អនុញ្ញាត​ឱ្យ​បាន​ច្បាស់លាស់​ - ខេត្ត​កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​ភូមិ​បឹង​ងោង ស្នើសុំ​អាជ្ញាធរ និង​មន្ទីរ​បរិស្ថាន ចាត់វិធានការ​បន្ទាន់​លើ​ក្រុមហ៊ុន «​វេង​សេង​ហ្គ្រី​ន​» បង្ហូរ​ទឹកស្អុយ និង​ទុកដាក់​សំរាម​គ្មាន​ស្ដង់ដា ផ្ទុយ​ពី​គោលនយោបាយ​ភាព​ស្អាត និង​បៃតង​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង ចូលរួម​ការពារ សន្តិសុខ និង​រក្សា​សណ្តាប់ធ្នាប់ ក្នុង​ពិធី​“​បើក​ព្រឹត្តិការណ៍ ភូមិ​ហ្វ្រង់​កូហ្វូ​នី​” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​
0

កម្ពុជា​និង​ម៉ាឡេស៊ី​ប្តេជ្ញាចិត្ត​រួម​គ្នា​ប្រឆាំង​នឹង​ការ​បំពុល​បរិយាកាស​ដោ​យ​សំណល់​ប្លា​ស្ទិកក្នុង​ក្របខណ្ឌ​អាស៊ាន​

កម្ពុជា​និង​ម៉ាឡេស៊ី​ប្តេជ្ញាចិត្ត​រួម​គ្នា​ប្រឆាំង​នឹង​ការ​បំពុល​បរិយាកាស​ដោ​យ​សំណល់​ប្លា​ស្ទិកក្នុង​ក្របខណ្ឌ​អាស៊ាន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ ​កម្ពុជា​និង​ម៉ាឡេស៊ី​បានលើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា​ប្រយុទ្ធប្រឆាំង​នឹង​ការ​បំពុល​បរិយាកាស​ដោ​យ​សំណល់​ប្លា​ស្ទិក​។ គំនិត​ផ្តួចផ្តើម​ដ៏​មាន​សារៈសំខាន់​នេះ បាន​ធ្វើឡើង នៅក្នុង​ឱកាស​ជំនួបរ​វា​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ជាមួយ​ឯកឧត្តម ONN Shaharuddin ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា នា​ថ្ងៃ​ទី ៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​។​

​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​ម៉ាឡេស៊ី​ដែល​បាន​យកចិត្តទុកដាក់​រួមគ្នា សំអាត​នូវ​ប្រភព​បំពុល​ទៅក្នុង​បរិយាកាស សម្រាប់​តំបន់​និង​សម្រាប់​មនុស្សជាតិ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​ការឆ្លើយតប​នឹង ការប្រែប្រួល អាកាសធាតុ​សកល តាមរយៈ ការកាត់បន្ថយ ការប្រើប្រាស់ ថង់ប្លាស្ទិក និង​ការទប់ស្កាត់ ការបង្ហូរ​សំរាម​ប្លា​ស្ទិកទៅក្នុង​ទឹក និង​នៅលើ​ដី រួម​ទាំង​ក្នុង​បរិយាកាស នោះ​គឺ​សំរាម​ប្លា​ស្ទិក​នេះឯង ហើយ​សកម្មភាព​រួម​គ្នា របស់​ប្រទេស ទាំង​២ នឹង​ធ្វើឱ្យ​តំបន់​អាស៊ាន​របស់​យើង​មាន​ភាព​ស្អាត មាន​សោភ័ណភាព លើកកម្ពស់​សុខភាព​សាធារណៈ កាត់បន្ថយ​នូវ​ជំងឺ​ដង្កាត់​នានា ជាពិសេស ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ឱ្យ​មក​កម្សាន្ត នៅតាម របៀង​ទេសចរណ៍ ផ្សារភ្ជាប់​ពី​ប្រទេស​មួយ ទៅ​ប្រទេស​មួយទៀត​នៅក្នុង​តំបន់​។​

​ស្រប​នឹង​ការ​ថ្លែង​ឡើង​នេះ ឯកឧត្តម ឯកអគ្គរាជទូត​ម៉ាឡេស៊ី ប្រចាំ​កម្ពុជា បាន​គាំទ្រ​នឹង​រួមចំណែក​ជាមួយ​កម្ពុជា ក្រោម​កិច្ចសហប្រតិបត្តិកា​រអា​ស៊ាន ដើម្បី​លើកកម្ពស់ វិស័យ​បរិស្ថាន ឈាន​ឆ្ពោះ​ទៅកាន់​ភាព​ស្អាត ភាព​បៃតង ដោយ​ចីរភាព នៅក្នុង​តំបន់​៕

 

​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល