ទាន់ហេតុការណ៍
ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​
0

ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញ​ជា​អធិតីភាព ពិធីសូត្រមន្ត​សុំ​សេចក្តីសុខ អគារ​ស្នាក់​ការ​ទីបញ្ជាការ​ស្រាល​ថ្មី​

ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញ​ជា​អធិតីភាព ពិធីសូត្រមន្ត​សុំ​សេចក្តីសុខ អគារ​ស្នាក់​ការ​ទីបញ្ជាការ​ស្រាល​ថ្មី​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ រៀបចំ​ពិធី​សូត្រមន្ត​សុំ​សេចក្តីសុខ និង​ដាក់ឲ្យ​ប្រើប្រាស់​ទីស្នាក់ការ​បញ្ជាការស្រាល ប្រចាំ​តំបន់​កំសាន្ត Pub-Street ដែល​មាន​ទីតាំង​នៅ​លើ​សួនច្បារ​ទល់មុខ​សណ្ឋាគារ​តា​ព្រហ្ម កម្ម​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​អាជ្ញាធរ​ដែនដី និង​សប្បុរសជន​មួយចំនួន​ផង​ដែរ​។​

​ក្រោម​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ទទួលបាន​ការអនុញ្ញាត​ពី​សំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ក្រោម​ការផ្តួចផ្តើម​រប​ស់​លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន បាន​ចាប់ផ្តើម​សាងសង់​ទីស្នាក់ការ​បញ្ជាការ​ស្រាល ប្រចាំ​តំបន់​កំសាន្ត Pub-Street ក្នុង​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​ឆ្នាំ​២០២៤ និង​បាន​បញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៤ ក្នុង​គោលបំណង​បង្កើន​ភាពកក់ក្តៅ​ដល់​ប្រជាពលរដ្ឋ​ផ្នែក​សន្តិសុខ សុវត្ថិភាព និង​ងាយស្រួល​ក្នុង​ការអន្តរាគមន៍​ជូន​ប្រជាជន​រស់នៅ​តំបន់​នេះ​ផងដែរ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ទីស្នាក់ការ​បញ្ជាការ​ស្រាល ប្រចាំ​តំបន់​កំសាន្ត Pub-Street នេះ ក៏​មាន​ការចូលរួម​ឧបត្ថម្ភ​ពី​សប្បុរសជន​មួយចំនួន​រួមមាន​៖
១.​លោក សើ វណ្ណដា និង​លោកស្រី ព្រេ​ម សុគន្ធា ព្រមទាំង​បុត្រ​
២.​លោក ឡុង ចាន់​រិទ្ធ និង​លោកស្រី លឿម ស៉ីណា​
៣.​លោក គង់ ឡាយ​ហេង​
៤.​លោក កង សុ​ទ្ធី និង​លោកស្រី ចាន់ ហ៊ុយ​ជូ ព្រមទាំង​បុត្រ​

​ក្នុង​ឱកាស​នេះ លោក​ឧត្តមសេនីយ៍​មេបញ្ជាកា​រ បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ដែនដី និង​សប្បុរសជន​ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​កងរាជអាវុធហត្ថ​ខេត្តសៀមរាប និង​សូម​គោរព​ជូន​នូវ​ពុទ្ធពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភានៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល