ទាន់ហេតុការណ៍
ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​
0

អភិបាលខេត្ត​កណ្តាល លើកទឹកចិត្ត​ដល់​យុវជន​បន្ត​ចូលរួម​ក្នុង​យុទ្ធនាការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ជួយសង្គ្រោះ​ជីវិត​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​

អភិបាលខេត្ត​កណ្តាល លើកទឹកចិត្ត​ដល់​យុវជន​បន្ត​ចូលរួម​ក្នុង​យុទ្ធនាការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ជួយសង្គ្រោះ​ជីវិត​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្តាល​៖ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ថ្លែង​នូវ​ការកោតសរសើរ និង​លើកទឹកចិត្ត​ដល់​យុវជន​សិស្សានុសិស្ស ព្រះសង្ឃ និង​ប្រជាពលរដ្ឋ សូម​បន្ត​ចូលរួម​ក្នុង​យុទ្ធនាការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ជួយសង្គ្រោះ​ជីវិត​ដល់​ជនរងគ្រោះ​ដែល​កំពុង​តែ​ត្រូវការ​ឈាម​ជា​ចាំបាច់​។ ឯកឧត្តម គួច ចំរើន បាន​ថ្លែង​ដូច្នេះ នៅក្នុង​យុទ្ធនាការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ដែល​បាន​រៀបចំ​ឡើង​នៅក្នុង​បរិវេណ​វត្ត​ក្រពើ​ហា​រ ក្រុង​តាខ្មៅ នៅ​ព្រឹក​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដោយ​មាន​ការចូលរួម​ពី សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្រុង​តាខ្មៅ (​ស​.​ស​.​យ​.​ក​) ព្រះសង្ឃ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ផងដែរ​។​

​ឯកឧត្តម​អភិបាលខេត្ត បានចាត់ទុក ការបរិច្ចាគ​ឈាម​គឺជា​សកម្មភាព​មនុស្សធម៌​ដ៏​ថ្លៃថ្លា​បំផុត ជា​ការ​ធ្វើ​បុណ្យ និង​ជា​ការជួយ​សង្គ្រោះ​ជីវិត​មនុស្ស ដោយសារ​តែ​ជា​រៀង​រាល់​ថ្ងៃនេះ មាន​អ្នកជំងឺ​នៅ​តាម​មន្ទីរពេទ្យ​នានា ត្រូវការ​ឈាម​ជា​ចាំបាច់​បំផុត​ក្នុង​មួយថ្ងៃៗ ដើម្បី​យក​មក​សង្គ្រោះ​ជីវិត​ជន​រងគ្រោះ​។ ឯកឧត្តម​អភិបាលខេត្ត​បាន​បន្តថា សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​  សិស្សានុសិស្ស និង​យុវជន ដែល​បាន​ចូលរួម​បរិច្ចាគ​ឈាម​នា​ថ្ងៃនេះ​គឺជា សកម្មភាព និង​ជា​គំរូ​ដ៏​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ផ្សេង​ទៀត ក្នុង​ការ​មក​ចូលរួម​បរិច្ចាគ​ឈាម​បាន​កាន់តែ​ច្រើនឡើង​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ថ្លែងអំណរគុណ​ដល់​យុវជន សិស្សានុសិស្ស ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចូលរួម និង​ជួយ​គាំទ្រ​យ៉ាង​ពេញទំហឹង ក្នុង​យុទ្ធនាការ​ផ្តល់​ឈាម​ដោយ​ស្ម័គ្រចិត្ត​នាពេលនេះ ពី​ព្រោះ​ឈាម​គឺ​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់ បើក​គ្មាន​អ្នកបរិច្ចាគឈាម​ទេ គឺ​យើង​គ្មាន​ឈាម​សម្រាប់​ជួយ​សង្គ្រោះ​អ្នកជំងឺ​នោះឡើយ ។​

​សូមបញ្ជាក់​ថា ចំពោះ​ការបរិច្ចាគ​ឈាម គឺ​មនុស្ស​ទូទៅ​អាច​ធ្វើ​ការបរិច្ចាគ​បាន ដែល​តម្រូវ​ឱ្យ​មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង មាន​ទម្ងន់​ចាប់ពី ៤៥ គីឡូ​ឡើងទៅ មាន​សម្ពាធ​ឈាម​ធម្មតា មាន​គ្រាប់​ឈាមក្រហម​គ្រប់គ្រាន់ និង​មាន​សុខភាព​ល្អ​។ ហើយ​ក្នុង​យុទ្ធនាការ​ផ្ដល់​ឈាម​ដោយ​ស្ម័គ្រចិត្ត​រយៈពេល​មួយ​ព្រឹក​នេះ គឺ​ទទួលបាន​ឈាម​ប្រមាណ ៦១​ផ្លោក ។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល