ទាន់ហេតុការណ៍
ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​
0

តើ Love Riya ត្រឹម​ធ្វើ​កិច្ចសន្យា សុំទោស​ហើយ​រួចផុត​ពី​សំណាញ់​ច្បាប់​មែនដែរ​ទេ​? មហាជន​ឆ្ងល់​ថា តើ​ច្បាប់​អនុវត្ដ​ស្ដង់ដារ​ពីរ ឬ​យ៉ាងណា​?

តើ Love Riya ត្រឹម​ធ្វើ​កិច្ចសន្យា សុំទោស​ហើយ​រួចផុត​ពី​សំណាញ់​ច្បាប់​មែនដែរ​ទេ​? មហាជន​ឆ្ងល់​ថា តើ​ច្បាប់​អនុវត្ដ​ស្ដង់ដារ​ពីរ ឬ​យ៉ាងណា​?

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​÷ ប៉ុន្មាន​ថ្ងៃ​មកនេះ គេ​សង្កេតឃើញ​នៅតាម​បណ្ដាញ​សង្គម​facebook​ជាច្រើន​បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ទៅលើ​ស្ត្រី​ដែល​តាំងងារ​ខ្លួនឯង​ជា ឧកញ៉ា បាន​ឡាយ​វីដេអូ និង​អត្ថាធិប្បាយ​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ជាពិសេស ប៉ះពាល់ ដល់​និមិត្តរូប ព្រះ​នាង​ឥន្ទ្រ​ទេវី ជាទី​គោរព​សក្ការៈ និង​បុព្វបុរស​ផ្សេង​ទៀត​របស់​ជាតិ​។​

​ក្នុងនោះ​គេ​ឃើញ facebook របស់​លោកជំទាវ ហ៊ុន ស៊ី​ណាត បាន​ឡាយ​វីដេអូ ប្រតិកម្ម​ខ្លាំងៗ និង​លើកឡើង​ថា​………..​ស្ត្រី​ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya.​មិន​មាន​ងារ​ជា​ឧកញ៉ា​នោះទេ គឺ​ឧកញ៉ា​ឡើង​តាម​ជើងខោ ឧកញ៉ា​ឡើង​តាម​ផ្លោះ​របង ឧកញ៉ា​ឡើង​តាម​គ្រាប់​ប្លោង និង​ឧកញ៉ា​ឡើង​តាម​លោតឆ័ត្រ​យោង​.​។

​លោកជំទាវ​បាន​លើកឡើង​ទៀត​ថា​ស្ត្រី​ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya.​គឺ​មី​ចោរលួច​បុណ្យ លួច​សមិទ្ធផល​ដូច​ជា​ព្រះវិហារ ឧបដ្ឋានសាលា .​កុត​. នឹង​ផ្លូវ​បេតុង​មួយ​ខ្សែ ថា​ជា​សមិទ្ធផល​របស់ខ្លួន​ឯង​បានធ្វើ ទាំង​ដែល​ប្រជាពលរដ្ឋ​នៅ​ឃុំ​ល្ងើ ថា​មិន​ដែល​ស្គាល់ និង​មិន​ដែល​ឃើញ​មុខ​ផង​នោះ ។​

​លោកជំទាវ ហ៊ុន ស៊ី​ណាត បាន​លើក​បន្ថែមទៀតថា សមិទ្ធផល​ទាំងអស់​នោះ​គឺជា​សមិទ្ធផល​របស់​ស​ម្ដេច​តេជោ ហ៊ុន​សែន និង​សម្ដេច​ហ៊ុន​ណេង និង​សប្បុរសជន​នៅក្នុង​ឃុំ​ល្ងើ នៃ​ខេត្ត​ស្វាយរៀង ។
​ចំណែក​ស្ត្រី​ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya. គឺជា​ចោរ​មក​លួច​សមិទ្ធផល​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច ហ៊ុន ណេង បងប្រុស​ខ្ញុំ​………….

​ក្រោយពី​មាន​ការ​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​លោកជំទាវ ហ៊ុន ស៊ី​ណាត និង​អ្នកលេង​បណ្ដាញ​សង្គម​facebook​ជាច្រើន​មក​នៅ​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥ គេ​សង្កេតឃើញ​នៅ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​រៀបចំ​កិច្ចប្រជុំ ណែនាំ​មួយ ដោយ​មាន​ការចូលរួម​ពី​តំណាង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ តំណាង​សមាគម​ឧកញ៉ា​កម្ពុជា និង​តំណាង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដើម្បី​អប់រំ​ណែនាំ​ដល់​ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya អំពី​សកម្មភាព​នានា ក្រោម​ទម្រង់​ជា​ការសម្តែង ការអត្ថាធិប្បាយ និង​ការផ្សព្វផ្សាយ​សកម្មភាព​ទាំងនេះ ក្នុង​បណ្តាញ​សង្គម ដែល​ធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ជាពិសេស ប៉ះពាល់ ដល់​និមិត្តរូប ព្រះ​នាង​ឥន្ទ្រ​ទេវី ជាទី​គោរព​សក្ការៈ និង​បុព្វបុរស​ផ្សេង​ទៀត​របស់​ជាតិ​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ត្រឹម​ធ្វើការ​ណែនាំ​ឱ្យ​ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya បញ្ឈប់​សកម្មភាព​ទាំងឡាយ ដែល​ប៉ះពាល់​ដល់​ប្រវត្តិសាស្ត្រ សិល្បៈ វប្បធម៌ ប្រពៃណី ជំនឿ​សាសនា អត្តសញ្ញាណ​របស់​ជាតិ និង​ប្រជាជន ព្រមទាំង​ទម្រង់​នៃ​ការ​ស្លៀកពាក់​ក្នុងពេល​ផ្សាយ​ផ្ទាល់​ជា​សាធារណៈ ដែល​ប៉ះពាល់​ដល់ កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ស្ត្រី​។​

​សូម​រំឭក​ផងដែរ​ថា កន្លងទៅ ឈ្មោះ ឆេង រ័ត្ន ហៅ Love Riya មាន​ឈ្មោះ​ដេ​ី​ម ឡេ វ៉ាន់​ង៉ុក ធ្លាប់​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​សាកសួរ​ម្ដង​ហើយ ជុំវិញ​ករណី​ផលិត ផលិតផល​ក្លែងក្លាយ គ្មាន​គុណភាព ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​អ្នកប្រើប្រាស់ កាលពី​ឆ្នាំ​២០១៧ តាម​ដី​ការ​របស់​តុលាការ ខេត្ត​កណ្តាល ក៏ប៉ុន្តែ ស្ដ្រី​ម្នាក់​នេះ ត្រូវបាន​ដោះលែង​មកវិញ​។

​ម្យ៉ាងវិញទៀត ស្ដ្រី​ម្នាក់​នេះ គេ​បាន​ឃើញ​ធ្វើការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម ប្រើ​ភាសា ជេ​ប្រមាថ ឈ្លោះប្រកែក​គ្នា បង្ហាញ​ពី​ភាព​អសីលធម៌​សង្គម​ជា​ច្រើនលើក​ច្រើនសារ​។
​មហាជន​មាន​ការងឿងឆ្ងល់​ជាខ្លាំង ថា​តើ​ការអនុវត្ត​ច្បាប់ មាន​ស្តង់ដារ​ពីរ​ឬ​.? ខណៈ​ស្ត្រី​ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya បាន​និយាយ​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ជាពិសេស ប៉ះពាល់ ដល់​និមិត្តរូប ព្រះ​នាង​ឥន្ទ្រ​ទេវី ជាទី​គោរព​សក្ការៈ នឹង​ធ្វើឲ្យ​សង្គម​មួយ​នេះ​ស្ទើរតែ​វឹកវរ ក្នុង​នោះ​មិន​បាន​អនុវត្ត​ទោស​អ្វី​សោះ គ្រាន់តែ​ធ្វើ​កិច្ចសន្យា​ផ្ដិតមេដៃ​ឲ្យ​រួចខ្លួន ឬ​មួយ​ស្ត្រី​ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya មាន​លុយ មានអំណាច មាន​ងារ​ជា​ឧកញ៉ា ឬ​មាន​អ្នកធំ​ណា​អន្តរាគមន៍​នៅ​ពីក្រោយ ទើប​មិន​មាន​ទោស​នឹងមិន​អនុវត្ត​ច្បាប់​ឲ្យ​ស្មើគ្នា​។

​វា​អាច​នឹង​ផ្ទុយស្រឡះ ពី​ប្រជាពលរដ្ឋ ដែល​មិន​មាន​លុយ មិនមាន​អំណាច ពិសេស​អ្នកសារព័ត៌មាន ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ចេញទៅ ដែល​ធ្វើ​បើ​ប៉ះពាល់​ដល់​បុគ្គល​អ្នកមាន​លុយ​មាន​អំណាច​ណាមួយ​នោះ គឺ​មិន​មាន​ឱកាស​បកស្រាយ ឬ​សុំ​ទោស​នោះទេ​.! គឺ​ត្រូវ​អនុវត្ត​ច្បាប់​.! ក្នុង​ហេតុថា​មាន​ចេតនា​ក្នុងការ ញុះញង់​ឱ្យ​មាន​ការរើសអើង​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ​សង្គម ដោយ​មិនមាន​ការ​លើកលែងឲ្យ​នោះឡើយ រហូតដល់​មាន​ការចាប់​ឃាត់​ខ្លួន​យកទៅ​ដាក់​ពន្ធនាគារ​ផងដែរ ៕


​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល