ទាន់ហេតុការណ៍
ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​
0

ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល អញ្ជើញ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន ៣​គ្រួសារ នៅ​ស្រុក​ខ្សាច់កណ្ដាល​

ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល អញ្ជើញ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន ៣​គ្រួសារ នៅ​ស្រុក​ខ្សាច់កណ្ដាល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្ដាល ៖ ព្រឹក​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ និង​អជ្ញាធរ​ស្រុក ចុះសួរសុខទុក្ខ​គ្រួសារ​ក្រីក្រ​លំបាក ចាស់ជរា​មាន​ពិការភាព គ្រួសារ​ស្ត្រី​មេម៉ាយ​មាន​សមាជិក​ច្រើន និង​គ្រួសារ​ស្ត្រី​ក្រីក្រ​មាន​ផ្ទៃពោះ ចំនួន ៣​គ្រួសារ ស្ថិតនៅក្នុង​ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​។

​ក្នុងឱកាស​សំណេះសំណាល​នេះដែរ ឯកឧត្ដម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​ទុក្ខ​ពី​សំណាក​សម្តេច​តេជោ ប្រធានព្រឹទ្ធសភា និង​សម្តេច​កិត្តិ​ព្រឹទ្ធ និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ពេជ្រ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ដោយ​ក្ដី​នឹករលឹក​។

​ឯកឧត្ដម អភិបាលខេត្ត បន្តថា​៖ រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសប់ របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ​មន្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យកចិត្តទុកដាក់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ ទើប​ធ្វើអោយ​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រលំបាក​អាច​ទទួលបាន​ប័ណ្ណ​សមធម៌ ដែល​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ពី​រាជរដ្ឋាភិបាល​ដូចជា​៖ ការឧបត្ថម្ភ​ថវិកា​ប្រចាំខែ ទទួលបាន​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ និង​អត្ថប្រយោជន៍​ជាច្រើន​ផ្សេង​ទៀត ដែល​បាន​ដាក់ឱ្យ​ប្រើប្រាស់​ទូទាំង​ប្រទេស សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រ​លំបាក នូវ​កម្មវិធី​ផ្តល់​សាច់ប្រាក់​របស់​រាជរដ្ឋាភិបាល​មួយ​នេះ​ផងដែរ​។

​ក្នុងឱកាស​នោះ​ដែរ ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ប័ណ្ណ​សមធម៌​នេះ បាន​ថ្លៃ​អំណរគុណ​ដល់​រាជរដ្ឋាភិបាល ដែល​បាន​ផ្ដល់​នូវ​ប័ណ្ណ​សមធម៌​ជូន​ពួកគាត់ ព្រោះថា​កន្លង​មក ពួកគាត់​ទទួលបាន​ការឧបត្ថម្ភ​ថវិកា​ពី​រាជរដ្ឋាភិបាល​ជា​រៀងរាល់​ខែ ហើយ​ពេល​ពួកគាត់​មាន​ជំងឺ ពួកគាត់​បាន​ទៅ​ធ្វើការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​មិន​ត្រូវបាន​ចំណាយ​ថវិកា​ឡើយ ព្រមទាំង​ទទួលបាន​ការជួស​ចិត្ត​ទុកដាក់ មើលថែ និង​ព្យាបាល​ជំងឺ​ពី​ក្រុមគ្រូពេទ្យ​ផងដែរ​។

​សូម​បញ្ជាក់​ផង​ដែរ​ថា​៖ គ្រួសារ​ចាស់ជរា​មាន​ពិការភាព គ្រួសារ​ស្ត្រី​មេម៉ាយ គ្រួសារ​ស្ត្រី​មាន​ផ្ទៃពោះ ទាំង​៣​គ្រួសារ ដោយ​១​គ្រួសារ​ទទួលបាន​៖ អង្ករ ២៥​គីឡូក្រាម ទឹកត្រី ០១​យួរ ត្រីខ ០២​យួរ ទឹកបរិសុទ្ធ ០១​កេស ភេសជ្ជៈ ០១​កេស សម្ភារៈ​ផ្ទះបាយ​១​ឈុត និង​ថវិកា​មួយចំនួន​ផង​ដែរ​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល