ទាន់ហេតុការណ៍
ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​
0

មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង បាន​រៀបចំ​កម្មវិធី​យុទ្ធនាការ​« កំពង់ឆ្នាំង​ស្អាត ខ្មែរ​ធ្វើ​បាន » ដោយ​មាន​អ្នកចូលរួម ១.២៥៥ នាក់​

មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង បាន​រៀបចំ​កម្មវិធី​យុទ្ធនាការ​« កំពង់ឆ្នាំង​ស្អាត ខ្មែរ​ធ្វើ​បាន » ដោយ​មាន​អ្នកចូលរួម ១.២៥៥ នាក់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ឆ្នាំង​÷ នៅ​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០២៥ រដ្ឋបាល​ក្រុង​កំពង់ឆ្នាំង សហការ​សម្របសម្រួល​ជាមួយ​ក្រុម​ការងារ​មន្ទី​រ​បរិស្ថាន​ខេត្តកំពង់ឆ្នាំង រៀបចំ​កម្មវិធី​អនុវត្ត​យុទ្ធនាការ​« កំពង់ឆ្នាំង​ស្អាត ខ្មែរ​ធ្វើ​បាន ផ្លូវជាតិ​គ្មាន​សំរាម និង​សំណល់​ប្លា​ស្ទិក » ដោយ​មាន​ការអញ្ជើញ​ចូល​ពី​លោក ម៉ន ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង និង​លោក សាន់ អូស្មាន អភិបាលរងក្រុង​កំពង់ឆ្នាំង និង​មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន និង​លោកគ្រូ អ្នកគ្រូ ព្រមទាំង​សិស្សានុសិស្ស​សរុប​មាន​ចំនួន ១.២៥៥ នាក់ នៅ​ទីតាំង​សួន​ត្រី​ក្រ​ហោ ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង ។​

​លោក ម៉ន ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង ដោយ​អនុវត្ត​តាម​សេចក្តីណែនាំ​លេខ ៣២/០១២៥ ប​.​ស្ថ ចុះ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២៥ របស់ ឯកឧត្តម​រដ្ឋ​ក្រសួងបរិស្ថាន ស្តីពី​ការអនុវត្ត​យុទ្ធនាការ​សម្អាត​ផ្លូវជាតិ (​ផ្លូវជាតិ​គ្មាន សំរាម​ប្លា​ស្ទិក​) ក្នុងនោះ​លោក​បាននិងកំពុង​បំផុស​ចលនា​ទៅដល់​ភូមិ ឃុំ សង្កាត់ រោច​ក្រ សហគ្រាស វត្ត​អា​រ៉ា​ម សាលារៀន និង​សាធារណជន រួម​និង​ក្រុមហ៊ុន​សេវា​ប្រមូល ក្នុង​ដែន​សមត្ថកិច្ច ឱ្យ​ចូលរួម​ប្រមូល សម្អាត នៅតាម​ដងផ្លូវ សាធារណៈ ទីប្រជុំជន ជា​ប្រចាំ​ផង​ដែរ​។​

​លោក ម៉ន ផល្លា បានឲ្យដឹង​ទៀតថា​ក្នុង​កម្មវិធី​អនុវត្ត​យុទ្ធនាការ​« កំពង់ឆ្នាំង​ស្អាត ខ្មែរ​ធ្វើ​បាន » ដោយ​មាន​ការចូលរួម ពី​មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន​
​នឹង​លោកគ្រូ អ្នកគ្រូ ព្រមទាំង​សិស្សានុសិស្ស មក​ពី​សាលា​ចំនួន​០៥ ដោយ​មាន​អ្នក​ចូល​រួមមាន​ចំនួន :១.២៥៥ នាក់​ស្រី ៤៧៤ នាក់ និង​ប្រមូល​សំរាម​បាន​ចំនួន​: ៦០ គ​.​ក ។​

​ទន្ទឹមនេះ លោក ម៉ន ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន និង រដ្ឋបាល​ក្រុង ស្រុក បាន​ធ្វើ​ការផ្សព្វផ្សាយ​ជា​សាធារណៈ ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម កុំ​ដុត​ប្លា​ស្ទិក កុំ​ចោល​ប្ទា​ស្ទិកក្នុង​ទឹក កុំ​កប់​ប្ទា​ស្ទិកក្នុង​ដី និង​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ប្រើប្រាស់​សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម​យក​ទៅ​ដាក់​នៅ​ទីលាន​ទាំងអស់គ្នា និង​ជួយ​ចូលរួម​ដាំ​កូន​ឈើ​នៅ​តាម​ដងផ្លូវ​សំខាន់​ឱ្យក្លាយ​ទៅ​ជា​ផ្លូវ​បរិស្ថាន ។ ប្រទេស​យើង​ស្អាត ផ្ដើមចេញ​ពី​យើង​ទាំងអស់គ្នា សូម​ចូលរួម​សម្អាត​បរិស្ថាន​ឲ្យបាន​គ្រប់គ្នា ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល