ទាន់ហេតុការណ៍
ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​
0

​មហាជន ពិតជា​អស់ជំនឿ​លើ​ចំណាត់ការ​ច្បាប់ របស់​ស្ថាប័ន​ពាក់ព័ន្ធ ជុំវិញ​ករណី​អ្នកល​ក់ឡេ​ឈ្មោះ ឆេង ស្រីរត្ន័ ហៅ .Love  Riya..?

​មហាជន ពិតជា​អស់ជំនឿ​លើ​ចំណាត់ការ​ច្បាប់ របស់​ស្ថាប័ន​ពាក់ព័ន្ធ ជុំវិញ​ករណី​អ្នកល​ក់ឡេ​ឈ្មោះ ឆេង ស្រីរត្ន័ ហៅ .Love  Riya..?

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ​÷ អ្នកល​ក់ឡេ​ល្បីឈ្មោះ​មួយ​នៅ​កម្ពុជា​រហ័ស​នាម​.Love Riya. ដែល​មាន​ងារ​ជា​ឧកញ៉ា និង​មាន​លុយ មាន​ឥទ្ធិពល បាន​ឡាយ​វីដេអូ និយាយ​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ជា​ពិសេស​មាន​អំនួត​អួតអាង​តាំង​ខ្លួនឯង​ថា ព្រះ​នាង​ឥន្ទ្រ​ទេវី និង​ប្រេីភាសា ជេ​ប្រមាថ បង្ហាញ​ពី​ភាព​អសីលធម៌​ដល់​សង្គម​ជាច្រើន តែ​ស្ថាប័ន​ពាក់ព័ន្ធ​មិនបាន​អនុវត្ត​ច្បាប់​នោះទេ​.!​ព្រោះ​មាន​អ្នកធំ​ជួយ​អន្តរាគមន៍​ពី​ក្រោយ​.(​វា​មិន​ខុស​ពី​ពាក្យ​ថា មាន​លុយ​អាច​ប្រើ​ខ្មោច​ឲ្យ​កិន​ម្សៅ​បាន​នោះ​ទេ​)

​សូម​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពី​អ្នក​លក់​ឡេ​ឈ្មោះ ឆេង ស្រីរត្ន័ ហៅ .Love Riya.​បាន​ឡាយ​វីដេអូ​និយាយ​ធ្វើឲ្យប៉ះពាល់​ដល់​សង្គម ធ្វើឲ្យ​មហាជន និង​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក បាន​ប្រតិកម្ម​យ៉ាងខ្លាំងៗ​មក នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥ គេ​សង្កេតឃើញ​នៅ​ទីស្តីការក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មាន​រៀបចំ​កិច្ចប្រជុំ ណែនាំ​មួយ ដោយ​មាន​ការចូលរួម​ពី​តំណាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ តំណាង​សមាគម​ឧកញ៉ា​កម្ពុជា និង​តំណាង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដើម្បី​អប់រំ ណែនាំ​ដល់​ស្ត្រី​ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya. ប៉ុន្តែ​ក្នុង​កិច្ចប្រជុំ​នេះ តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​មិនបាន​អនុវត្ត​ច្បាប់​លើ​ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya.​អ្វី​នោះ​ទេ បានត្រឹមតែ​ណែនាំ នឹង​ធ្វើ​កិច្ចសន្យា​ហើយ​រួច​ផុត​ពី​សំណាញ់​ច្បាប់​.​។​

​ធ្វើឲ្យ​មហាជន​មាន​ការងឿងឆ្ងល់ និង​លើកឡើង​ថា តើ​មកពីរ​ឧកញ៉ា អ្នកល​ក់ឡេ​នោះ មាន​លុយ មានអំណាច ឬ​មាន​អ្នកធំ​អន្តរាគមន៍​ជួយ​ពី​ក្រោយ​.? ទើប​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ហ៊ាន​អនុវត្ត​ច្បាប់ ឬ​ច្បាប់​មាន​ស្តង់ដារ​ពីរ​.?? ក្នុងនោះ​មាន​មហាជន​ជាច្រើន​បាន​ខំ​មិន នឹង​លើកឡើង​ផ្សេងៗ​. ដោយ​ម្ចាស់​អា​ខោ​ន​ឈ្មោះ យ៉ា​ត ឃ្លាំង បាន​លើកឡើង​ថា ស្រុក​ខ្មែរ​អា​ងលុយ​អាង​អំណាច វា​ចឹង​ហើយ មានច្បាប់​អត់​យក​មក​ប្រើ​ទេ ផ្កាយ​វិញ​រក​ស្មា​ពាក់​អត់ បានទេ ។​

​ចំណែក​ម្ចាស់​អា​ខោ​ន​ឈ្មោះ ជាង​ផល ផ្ទះ​មេគង្គ បាន​លើក​ឡើង​ដែល​ថា ខ្ញុំ​មិន​គាំទ្រ​ចំពោះ​ទង្វើ​បែប​នេះ​ទេ​។​ច្បាប់​គ្មាន​តម្លាភាព​។ អ្នកអនុវត្ត​រឹតតែ​គ្មាន​តម្លាភាព​ទៅទៀត​។​

​ម្ចាស់​អា​ខោ​ន​ដ៏​ដែល​បាន​បន្តទៀតថា ច្បាប់​គឺជា​ច្បាប់​មិនមែន​ប្រើ​ប្រព័ន្ធ​ស្តង់ដារ​ពី​នោះទេ​។ អ្នកក្រ ដាក់ទោស​អ្នកមាន​សុំទោស​រួច​ខ្លួន​មែន តើ​នេះ​គឺជា​ច្បាប់​ដែល​មាន​ប្រព័ន្ធ​ស្តង់ដារ​ពី​រ​ឬ​.? ស្រី​ឆ្កួត​ដូចជា​ឡៅ​រី យ៉ា​មិនគួរ​ច្បាប់​លើកលែងទោស​នោះទេ​។ បើ​អញ្ចឹង​ម្នាក់ៗ ធ្វើ​ខុស​ឲ្យតែ​សុំទោស​រួច​ខ្លួន​មែន​អញ្ចឹង​បង្កើត​ច្បាប់ មក​ធ្វើ​អី បន្តិច​ទៀត​កាត់​ក្បាល​គេ ឬក៏​ប្រមាថកាតទាន ដល់​បុព្វបុរស​ហើយ​សុំ​ទោស​រួចខ្លួន​បាត់​។​

​ដោយឡែក​ម្ចាស់​អា​ខោ​ន​ឈ្មោះ សុវណ្ណ ភូមិ បាន​លើកឡើង​ដែរ​ថា កុំហុស​ច្រើនយ៉ាង នឹង​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន អត់​ធ្វើ​អី​គាត់​កើត ធ្វើ​ខុសច្បាប់​គ្រប់​រឿង សូមទោស រួចខ្លួន អន់​ណាស់ ។​

​គួរ​រំលឹក​ផងដែរ​ថា នៅ​រសៀល​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ម្សិលមិញ​នេះ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​សន្និបាត​បូកសរុប​ការងារ​រយៈពេល ៥​ឆ្នាំ របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ថា នេះ​ជា​សកម្មភាព​ផ្ទុយ​ពី​ច្បាប់ បង្កឱ្យមាន​ភាពវឹកវ​រ​ក្នុងសង្គម ដែល​យក​បុព្វបុរស​ខ្មែរ វប្បធម៌ សាសនា​ជាតិ​មកលេង​សេ​ី​ច បេ​ី​ចង់​ធ្វើ​បើ​អ្វីដែល​មិន​ប៉ះពាល់ នឹង​ច្បាប់ ធ្វេី​នៅក្នុង​ផ្ទះ​របស់​ខ្លួន​ទៅ កុំ​បង្ហោះ​ជា​សាធារណៈ តាម​បណ្តាញ​សង្គម ដែល​ធ្វើ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​ទាំងមូល​។​

​សុំ​រំលឹក ផងដែរ​ថា កន្លងទៅ ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya មានឈ្មោះ​ដើម ឡេ វ៉ាន់​ង៉ុក ធ្លាប់​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​សាកសួរ​ម្ដង​ហើយ ជុំវិញ​ករណី​ផលិត ផលិតផល​ក្លែងក្លាយ គ្មាន​គុណភាព ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​អ្នកប្រើប្រាស់ កាលពី​ឆ្នាំ​២០១៧ តាម​ដី​ការ​របស់​តុលាការ ខេត្ត​កណ្តាល ក៏ប៉ុន្តែ ស្ដ្រី​ម្នាក់​នេះ ត្រូវបាន​ដោះលែង​មកវិញ​។​

​ម្យ៉ាងវិញទៀត ស្ដ្រី​ម្នាក់​នេះ គេ​បាន​ឃើញ​ធ្វើការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម ប្រើ​ភាសា ជេ​ប្រមាថ ឈ្លោះប្រកែក​គ្នា បង្ហាញ​ពី​ភាព​អសីលធម៌​ដល់​សង្គម​ជា​ច្រើនលើក​ច្រើនសារ ប៉ុន្តែ​អ្នក​អនុវត្ត​ច្បាប់​មិន​បាន​យក​ច្បាប់​មក​អនុវត្ត​លើ​ស្ត្រី​ឈ្មោះ​.Love Riya.​នោះឡើយ ។​

​មហាជន​រង់ចាំ​មល​ល​ថា តើ​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ នឹង​បន្ត​នីតិវិធី​ច្បាប់​យ៉ាងណា​ចំពោះ​ស្ដ្រី​ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya រូបនេះ ហើយ មហាជន ក៏​រង់ចាំ​មើល​ទៀតថា តើ​លោក​អ្នកធំ មាន​អំណាច​រូប​ណា ចេញមុខ​ការពារ ស្ដ្រី​រូប​នេះ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល