ទាន់ហេតុការណ៍
ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​
0

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​សម្ពោធ​ឆ្លង​មហា​កុដិ និង​សមិទ្ធផល​នានា ក្នុង​វត្ត​តេជ​សុវណ្ណ​ភូមិ នៅ​ទី​រួម​ខេត្ត​ត្បូងឃ្មុំ​

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​សម្ពោធ​ឆ្លង​មហា​កុដិ និង​សមិទ្ធផល​នានា ក្នុង​វត្ត​តេជ​សុវណ្ណ​ភូមិ នៅ​ទី​រួម​ខេត្ត​ត្បូងឃ្មុំ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ត្បូងឃ្មុំ​)៖ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​មហា​កុដិ និង​សមិទ្ធផល​នានា នៅ​វត្ត​តេជ​សុវណ្ណ​ភូមិ នា​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ស្ថិតនៅ​ភូមិ​និគម​លើ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ទី​រួម​ខេត្ត​ត្បូងឃ្មុំ​។​

​ក្នុងនោះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម​បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា ឯកឧត្តម លោកជំទាវ សមាជិក​ព្រឹទ្ធសភា រដ្ឋសភា និង​ប្រតិភូ​ថ្នាក់ជាតិ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃ​គណ​អភិបាលខេត្ត​ត្បូងឃ្មុំ ព្រមទាំង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កម្លាំង​ទាំង បី ប្រភេទ អាជ្ញាធរ​ក្រុង​/​ស្រុក ឃុំ សប្បុរសជន​ជា​ញាតិ​ព្រះធម៌ សមាគម លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និង​ប្រជា​ពុទ្ធបរិស័ទ​យ៉ាងច្រើន​កុះករ​។

​នា​ឱកាស​នោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ មានប្រសាសន៍​ឲ្យដឹងថា សមិទ្ធផល​ដែល​ត្រូវ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នា​ថ្ងៃ​នេះ​រួមមាន ដី​បង្កើត​វត្ត និង​ផ្លូវ​ចូល​វត្ត​២០,០០០ ម៉ែត្រការ៉េ​, កុដិ​ថ្ម ១ ខ្នង កម្ពស់ ពីរ ជាន់ ទំហំ ១២ ម x២៤​ម សាលា​ពុទ្ធិកៈ ១​ខ្នង ១​បន្ទប់ ទំហំ ៧​ម​x១២​ម​, បូជនីយដ្ឋាន​ព្រះអង្គ​ធំ ទំហំ ១២​ម​x១៨​ម និង​ព្រះវិហារ​កំពង់​សាងសង់ បាន ១០ % ដែល​ចំណាយ​ថវិកា​សរុប ចំនួន ៥០៩,១៣២ ដុល្លារ ។​

​ឯកឧត្តម ប៉ែន កុសល្យ គូសបញ្ជាក់ថា ថវិកា​ទាំងអស់ កើតចេញ​ពី​សទ្ធា​ជ្រះថ្លា របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេជ្រ ចន្ទ​មុនី រួម​ទាំង​ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​លោកជំទាវ ឯកឧត្តម វង សូ​ត អនុប្រធាន​ទី​២ នៃ​រដ្ឋសភា និង​លោកជំទាវ ឯកឧត្តម​បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា និង​លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត​ត្បូងឃ្មុំ ឯកឧត្តម លោកជំទាវ លោក លោកស្រី និង​សប្បុរសជន​នានា ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ជិត​ឆ្ងាយ​។​

​ក្នុង​ឱកាស​ដ៏​ថ្លៃថ្លា​នោះ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​អំពី​សម្តេច មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ចំពោះ​លោកតា លោកយាយ អ៊ំ ពូ មីង បងប្អូន​ដែល​មាន​វត្តមាន នៅ​ទីនេះ​ផង​ដែរ​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បានលើកឡើង​ពី​វិស័យ​បរិស្ថាន ដែល​ត្រូវបាន​ទទួល​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​រាជរដ្ឋាភិបាល ដោយមាន​កិច្ចសហការ​យ៉ាង​ជិតស្និត​ពី​ក្រសួង​-​ស្ថាប័ន ពាក់ព័ន្ធ​និង​ដៃគូ​អភិវឌ្ឍន៍ ព្រមទាំង​ការចូលរួម​យ៉ាង​សកម្ម​ពី ប្រជាពលរដ្ឋ លើ​ការគ្រប់គ្រង​បរិស្ថាន​និង​ធនធានធម្មជាតិ​។

​បន្ថែម​នោះ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បាន​លើកឡើង​ផង​ដែរ ចំពោះ​សមិទ្ធផល​ដែល​សម្ពោធ​នា​ថ្ងៃនេះ បង្ហាញឱ្យឃើញ​ពី​ការរីកចម្រើន ក្នុង​វិស័យ​ពុទ្ធចក្រ ដែល​កើតឡើង​ពី​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​នេះ គឺ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ផ្តើមចេញ​ពី​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសប់​របស់ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី បច្ចុប្បន្ន​ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ ដោយ​បន្ត​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕a

   

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល