ទាន់ហេតុការណ៍
ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​
0

លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ អញ្ជើញ​ជា​អធិបតី ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ផ្នែក​ក្រៅ​ប្រព័ន្ធ នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល​

លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ អញ្ជើញ​ជា​អធិបតី ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ផ្នែក​ក្រៅ​ប្រព័ន្ធ នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖ លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ផែ្ន​កក្រៅ​ប្រព័ន្ធ យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្ដាល បាន​អញ្ជើញ​ជា​អធិបតី ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ផែ្ន​កក្រៅ​ប្រព័ន្ធ នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្ដាល នា​ព្រឹក​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នៅ​វិមាន ៧​មករា រាជធានី​ភ្នំពេញ និង​មាន​ការអញ្ជើញ​ចូលរួម​ពី អនុប្រធាន​ផែ្ន​ក និង​សមាជិក​ជំនួយការ ចំនួន ២១២​នាក់​។​

​ក្នុងឱកាស មតិ​ស្វាគមន៍​បើក​កិច្ចប្រជុំ លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ ប្រធាន​អង្គប្រជុំ បាន​លើកឡើង​ថា ផ្នែក​ក្រៅ​ប្រព័ន្ធ ដែល​ជា​យន្តការ ចំណុះ​របស់​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល​ដែល​ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​គណបក្ស និង​ជា​ប្រធាន យុវជន​គណបក្ស​ថ្នាក់កណ្តាល​។

​បន្ដ​មក ឯកឧត្ដម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ ក្រសួង​បរិស្ថាន និង​ជា​អនុប្រធាន​ផែ្ន​កក្រៅ​ប្រព័ន្ធ នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្ដាល បាន​អាន​របាយការណ៍​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៥ ជូន​អង្គប្រជុំ​អំពី​វឌ្ឍនភាព​ការងារ ឆ្នាំ​២០២៤ និង​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៥​។​
​ឯកឧត្ដម ម៉ឹង ពន្លក សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​អនុប្រធាន​ផែ្ន​កក្រៅ​ប្រព័ន្ធ នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្ដាល បាន​អាន​សេចក្តីជូនដំណឹង ស្តីពី​លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤៥ អាណត្តិ​ទី​៥​។​

​កិច្ចប្រជុំ​នេះ​បាន​លើកយក​របៀបវារៈ​សំខាន់ៗ ចំនួន​០៤ ដើម្បី​ធ្វើ​ការពិភាក្សា​ដូច​មាន​ខាងក្រោម​៖
– ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​ស្តីពី​លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល លើក​ទី​៤៥ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​
– ពិនិត្យ ពិភាក្សា​លើ​ព្រាង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ ដែល​បាន​អាន និង​សុំ​អនុម័ត​។​
– ប្រកាស​សមាសភាព ថ្នាក់ដឹកនាំ និង​សមាជិក​ដែល​បាន​ចាត់តាំង​ថ្មី​ក្នុងនោះ​គឺ អនុប្រធាន​ផ្នែក ចំនួន​២ រូប​គឺ ឯកឧត្តម ង៉ូវ បូរី​ណា និង​ឯកឧត្តម សរ សុ​ពុត្រា និង​សមាជិក​ផ្នែក ចំនួន ២​រូប គឺ ឯកឧត្តម ប្រាក់ សោភ័ណ និង​លោក ស្រ៊ន សំ​ឬ​ទ្ធី​។​
– ប្រជុំ​បាន​ពិភាក្សា អំពី​សកម្មភាព បទពិសោធន៍ ចំណុចខ្លាំង ចំណុច​ខ្វះខាត បញ្ហា​ប្រឈម ឱកាស និង​សំណូមពរ ក្នុងការ​កៀរគរ​យុវជន​ក្រៅ​ប្រព័ន្ធ ឱ្យ​បន្ត​គាំទ្រ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​មុន​នឹង​បិទ​បញ្ចប់ ឯកឧត្ដម ងួន រតនៈ អនុប្រធាន​ផ្នែក នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្ដាល បាន​ចូលរួម​ជា​មតិ​ពិភាក្សា និង​ផ្ដល់​នូវ​បទពិសោធន៍​ការងារ​លើ​ការដឹកនាំ និង​កិច្ចការ​មូលដ្ឋាន​ជា​យុទ្ធសាស្ដ្រ ជូន​អង្គប្រជុំ​ផងដែរ​។​

​នៅវេលា​ម៉ោង ១១៖៥០​នាទី កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ ត្រូវ​បាន​បិទ​បញ្ចប់ ប្រកប​ដោយ​ភាតរភាព និង​សេចក្ដី​រីករាយ​យ៉ាង​ក្រៃលែង ព្រមទាំង​បាន​ប្រគល់​សេចក្ដីសម្រេច​តែងតាំង​សមាសភាព​ជូន ថ្នាក់ដឹកនាំ និង​សមាជិក​ជំនួយការ​ផងដែរ​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល