ទាន់ហេតុការណ៍
ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​
0

ឯកឧត្តម​បណ្ឌិត សុខ ពិ​សិទ្ធ អញ្ជើញ​ប្រកាស​ប្រគល់​តំណែង​កិត្តិយស​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​ក្រុមហ៊ុនវេល​ស៍ខប​ម៉ាឃីធីង ឯ​.​ក នៅ​អាគារ​សាលប្រជុំ​វេលស៍​ស៊ប​សាខា​ខេត្ត​កំពង់ធំ

ឯកឧត្តម​បណ្ឌិត សុខ ពិ​សិទ្ធ អញ្ជើញ​ប្រកាស​ប្រគល់​តំណែង​កិត្តិយស​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​ក្រុមហ៊ុនវេល​ស៍ខប​ម៉ាឃីធីង ឯ​.​ក នៅ​អាគារ​សាលប្រជុំ​វេលស៍​ស៊ប​សាខា​ខេត្ត​កំពង់ធំ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​កំពង់ធំ​)÷ ឯកឧត្តម​បណ្ឌិត សុខ ពិ​សិទ្ធ អ្នក​ស្ថាបនិក​និង​ជា​នាយក​ក្រុមហ៊ុនវេល​ស៍ខប​ម៉ាឃី​ចឹង ឯ​.​ក ថ្ងៃទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០២៥ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ប្រគល់​តំណែង​កិត្តិយស​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​ក្រុមហ៊ុនវេល​ស៍ខប​ម៉ាឃីធីង ឯ​.​ក ។​ពិធី​នេះ​បាន​ប្រារព្ធ​ឡើង​យ៉ាង​អត់ធិ​កអធម នៅ​អាគារ​សាលប្រជុំ​វេលស៍​ស៊ប​សាខា​ខេត្ត​កំពង់ធំ សង្កាត់​កំពង់រ​ទេះក្រុង​ស្ទឹងសែន ដោយ​មាន​ការអញ្ជើញ​ចូលរួម​សមាជិក​ក្រុមហ៊ុន ជា​ម្ចាស់​អាជីវកម្ម ជាង 200 នាក់​មកពី​25 រាជធានី​ខេត្ត​។​

​នៅក្នុង​ឱកាស​នេះ​ផង​ដែរ​ឯកឧត្តម​បណ្ឌិត សុខ ពិ​សិទ្ធ បានបង្ហាញ​ពីរ​គោលបំណង​សំខាន់ៗ ក្នុង​កម្មវិធី​ប្រកាស​ប្រគល់​តំណែង​កិត្តិយស​និង​សិក្ខាសាលា​(​ឱកាស​ការងារ​និង​មុខរបរ​)​មានដូចជា​÷
១- រួមចំណែក​បង្កើត​ការងារ​និង​មុខរបរ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។
២- ដើម្បី​ផ្ដល់​ឱកាស​ជូន​បងប្អូន​ដែល​មិន​មាន​ទុន​ច្រើន តែ​ចង់​ចាប់ផ្ដើម​អាជីវកម្ម អាច​ចាប់ផ្ដើម​អាជីវកម្ម​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុនវេល​ស៍ខប​ម៉ាឃីធីង ឯ​.​ក​។
៣- រួមចំណែក​កំណែ​ទម្រង់​ការ​ធ្វើ​អាជីវកម្ម​អន​ឡា​ញ ឱ្យមាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ច្បាស់លាស់​។
៤- រួមចំណែក​ជួយ​ជំរុញ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យកចិត្តទុកដាក់​លើ​ការងារ​និង​មុខរបរ ជាពិសេស ការប្រកប​អាជីវកម្ម​ដោយ​ភាពឈ្លាសវៃ ដើម្បី​លើកកម្ពស់​ជីវភាព​ឱ្យបាន​ល្អ​ប្រសើរ​។
៥- អបអរសាទរ និង​លើកទឹកចិត្ត​ចំពោះ​ថ្នាក់ដឹកនាំ​ធុរកិច្ច សមាជិក សមាជិកា ដែល​ខិតខំ​ប្រឹងប្រែង​ទទួល​បាន​ភាព​រីកចម្រើន​។​

​ឯកឧត្តម​បណ្ឌិត សុខ ពិ​សិទ្ធ នាយក​ក្រុមហ៊ុនវេល​ស៍ខប​ម៉ាឃីធីង ឯ​.​ក បានបញ្ជាក់​ថា​វេល​ស៍ណា​ណូតិ​ច មាន​៣​ប្រភេទ​គឺ (​ប្រភេទ​គ្រាប់ ប្រភេទ​ម្សៅ និង​ប្រភេទ​ទឹក​)​ក្រុមហ៊ុនវេល​ស៍ខប​ម៉ាឃីធីង ឯ​.​ក បាន​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​ក្រសួង​ពាណិជ្ជកម្ម​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២០
​ដោយ​ស្ថាបនិក​ឯកឧត្តម​បណ្ឌិត សុខ ពិ​សិទ្ធ នាយក​ក្រុមហ៊ុនវេល​ស៍ខប​ម៉ាឃីធីង ឯ​.​ក មាន​ផលិតផល​គោល​៣​ផ្នែក​មាន​÷
១- ផលិតផល​ថែទាំ​សុខភាព​
២- ផលិតផល​ប្រើប្រាស់​និង​គ្រឿងសម្អាង​
៣- ជី​កសិកម្ម សម្រាប់​ប្រើ​លើ​ដំណាំ​គ្រប់​ប្រភេទ​។ ដើម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រក​ប្រាក់ចំណូល​បង្កើន​ជីវភាព​គ្រួសារ​បាន​ធូរធារ​នាពេលខាងមុខ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ក្រោយពី​ស្ដាប់​វាល​គ្មិន​ដែល​មាន​ជំនាញ​បង្ហាញ​ពី​បទ​ពិសោធន៍​ចប់​សព្វគ្រប់​រួច​មក ក្រុមហ៊ុនវេល​ស៍ខប​ម៉ាឃីធីង ឯ​.​ក ក៏​បាន​ប្រគល់​ប័ណ្ណសរសើរ​ដល់​អ្នកចូលរួម​នៅក្នុង​កម្មវិធី​ប្រកាស​ប្រគល់​តំណែង​កិត្តិយស​ថ្នាក់ដឹកនាំ​ធុរកិច្ច​វេលស៍​ស៊ប​សាខា​ខេត្ត​កំពង់ធំ​នេះ​ផង​ដែរ​។​

s

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល