ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

សមាគម អភិវឌ្ឍន៍ វិជ្ជាជីវៈ អ្នកសារព័ត៌មាន​កម្ពុ​ជា បើក​វគ្គ​សិក្ខាសាលា លើក​ទី​១ ស្ថិត​នៅ​សាលា​ប្រជុំ​អគារ​តេជោ​បូពា​(​ស ស យ ក​)​ត្បូងឃ្មុំ ស្តីពី ការផ្សព្វផ្សាយ ក្រមសីលធម៌ វិជ្ជាជីវៈ​អ្នកសារព័ត៌មាន និង​សមិទ្ធផល​ខេត្ត​ត្បូងឃ្មុំ ដែល​មាន​សិក្ខាកាម ចូលរួម ចំនួន​៤៣២​នាក់​

សមាគម អភិវឌ្ឍន៍ វិជ្ជាជីវៈ អ្នកសារព័ត៌មាន​កម្ពុ​ជា បើក​វគ្គ​សិក្ខាសាលា លើក​ទី​១ ស្ថិត​នៅ​សាលា​ប្រជុំ​អគារ​តេជោ​បូពា​(​ស ស យ ក​)​ត្បូងឃ្មុំ ស្តីពី ការផ្សព្វផ្សាយ ក្រមសីលធម៌ វិជ្ជាជីវៈ​អ្នកសារព័ត៌មាន និង​សមិទ្ធផល​ខេត្ត​ត្បូងឃ្មុំ ដែល​មាន​សិក្ខាកាម ចូលរួម ចំនួន​៤៣២​នាក់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ត្បូងឃ្មុំ​៖​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ឯកឧត្តម​បណ្ឌិត សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៏មាន​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី បើក​វគ្គ​ជូន​សិក្ខាកាម ដែល​បាប​ចូលរួម​សុក្ខាសាលា​ស្ដីពី ការផ្សព្វផ្សាយ ក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន និង​សមិទ្ធផល​ខេត្ត​ត្បូងឃ្មុំ ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ម៉ៅ ឌុ​ង អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ លោកជំទាវ មាស ច័ន្ទ​ធីតា អនុរដ្ឋលេខាធិការ ក្រសួង​បរិស្ថាន ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអធិបតី មន្ត្រីរាជការ កងកម្លាំង​ទាំង​បី យុវជន កាកបាទក្រហមកម្ពុជា យុវជន​កាយរឹ​ទ្ឋ យុវជន សស​យក និង​សិក្ខាកាម​ដែល​មាន​ចំនួន​៤៣២​នាក់ ក្នុងនោះ​ស្ត្រី ៦៥​នាក់ ប្រុស ៣៦៧​នាក់ ។​

​ថ្លែង​នៅក្នុង​ពិធី​បើក​វគ្ក​សិក្ខា​សិលា​នាពេលនោះ ឯកឧត្តម​បណ្ឌិត សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​មានមតិ​សំណេះសំណាល និង​ផ្តាំផ្ញើរ​ទៅ​សិក្ខាកាម​ទាំងអស់ ដែល​បាន​ចូលរួម ត្រូវតែ​ព្យាយាម​ក្រេប​យក​នូវ​ចំណេះដឹង និង​បាន​ពាំង​នាំ​ប្រសាសន៍​ឯកឧត្តម នេ​ត ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​  សួរសុខទុក្ខ​ដល់​បងប្អូន​ដែល​ជា​សិក្ខាកាម​ដែល​បាន​មក​ចូលរួម​វគ្គ​សិក្ខាសាលា​នៅ​ក្នុង​វេលា​នោះ​ផងដែរ ។​

ឯកឧត្តម ម៉ៅ ឌុ​ង អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​មានប្រសាសន៍ថា​ខេត្ត​ត្បូងឃ្មុំ​ជា​ខេត្ត​ថ្មី​ហើយ​នេះ​ជា​លើក​ទី​មួយ​សម្រាប់​ខេត្ត​ត្បូ​ឃ្មុំ ដែល​មាន​សមាគមន៍​អភិវឌ្ឍន៍​វិជ្ជាជីវៈ អ្នកសារព័ត៌មាន​កម្ពុ​ជា ដែល​មាន​លោក​បណ្ឌិត ហោ គន្ធា ជា​ប្រធាន​បាន​មក​បើក​វគ្គ​សិក្ខាសាលា​ជូន​សិខា​កាម ទោះជា​ការបើក​វគ្គ​នេះ​មាន​ពេល​ខ្លី ក្នុង​មួយ​ថ្ងៃ​មែន (​ប៉ុន្តែ​ខ្លី​.​ក្លិន​) អាច​ឲ្យ​សិខា​កាម​យល់បាន ។​

ក្នុងនោះ ឯកឧត្តម ម៉ៅ ឌុ​ង បានបង្ហាញ​ពីរ​សមិទ្ធផល និង​ហេដ្ឋារចនាសម្ព័ន្ធ ជូន​សិក្ខាកាម​ដែល​កន្លង​មក​រដ្ឋបាល​ខេត្ត​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍ ហើយ​ក្នុង​អាណត្តិ​ទី​៧​នេះ រដ្ឋបាល​ខេត្ដ​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ បន្ត​និង​ខិតខំ​ទាក់ទាញ​អ្នកវិនិយោគទុន​មក​វិនិយោគ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ជួយ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ផងដែរ​។​

លោកជំទាវ មាស ច័ន្ទ​ធីតា អនុរដ្ឋលេខាធិការ ក្រសួង​បរិស្ថាន​.​បាន​អញ្ជើញ​ចូលរួម​បង្ហាញ​ពីរ​បរិស្ថាន លោកជំទាវ​បាន​មានប្រសាសន៍ថា​ក្រសួង​បរិស្ថាន​បាន​យកចិត្តទុកដាក់​ទៅលើ​បរិស្ថាន​ដើម្បី​សំដៅ​ទៅលើ​.​ភាព​ស្អាត ភាព​បៃតង និង​ចីរភាព ក្នុង​នោះ​ក្រសួង​បានដាក់​យុទ្ធនាការ (​ខ្មែរ​ធ្វើ​បាន ផ្លូវជាតិ​គ្មាន​សំរាម និង​សំណល់​ប្លា​ស្ទិក​) ដើម្បី​សម្រេចបាន​ចក្ខុវិស័យ​កម្ពុជា ជា​ប្រទេស​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ​២០៥០​។​

លោក​បណ្ឌិត ហោ គន្ធា ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា បាន​លើកឡើងថា​នេះ​ជា​លើក​ទី​១ ហើយ​ដែល​សមាគម អភិវឌ្ឍន៍​វិជ្ជាជីវៈ អ្នកសារព័ត៌មាន​កម្ពុ​ជា បាន​បើក​សិក្ខាសាលា នៅតាម​បណ្តាល​ខេត្ត កន្លងមក សមាគម​ធ្លាប់បាន​បើក​នៅ​ទីក្រុង​ភ្នំពេញ បាន​ច្រើន​លើក​រួចមកហើយ ហើយ​ការបើក​វគ្គ​សិក្ខាសាលា​នេះ​ប្រព្រឹត្តទៅ​បាន​ដោយ​គុំនិត​ផ្តួចផ្តើម របស់​សមាគម អភិវឌ្ឍន៍​វិជ្ជាជីវៈ អ្នកសារព័ត៌មាន​កម្ពុ​ជា និង​ក្រោម​ការចង្អុលបង្ហាញ គាំទ្រ​ពី​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន​។​

​សមាគម អភិវឌ្ឍន៍​វិជ្ជាជីវៈ អ្នកសារព័ត៌មាន​កម្ពុ​ជា ដែលមាន លោក​បណ្ឌិត ហោ គន្ធា ជា​ប្រធាន អនុប្រធាន សមាជិក សមាជិកា របស់​សមាគម នឹង​ខិតខំ បើក​វគ្គ​សិក្ខាសាលា​នេះ​បន្តទៅទៀត ក្នុង​គោលបំណង ពង្រឹង​វិស័យ​សារព័ត៌មាន​នៅ​ក​ម្ពជា ជា​ពិសេស​ពង្រឹង​ដល់​អ្នកសារព័ត៌មាន​អោយ​យល់ដឹង​អំពី ក្រមសីលធម៌ វិជ្ជាជីវៈ ព្រោះ​ជា​អាវ​ក្រុស​សម្រាប់​ការពារ​ខ្លួន​។​

​ក្នុងនោះ​ដែរ​លោក​បណ្ឌិត ហោ គន្ធា​  បាន​ផ្តាំផ្ញើ​ដល់ អ្នកសារព័ត៌មាន មុន​នឹង​សរសេរ ឬ​និពន្ធ​អត្ថបទ​ព័ត៌មាន គួរ​គប្បី​ត្រូវ​ប្រកាន់​ភ្ជាប់​នៅ​ក្រមសីលធម៌ វិជ្ជាជីវៈ ជា​អ្នកសារព័ត៌មាន សរសេរ​នៅ​ព័ត៌មាន​ពិត មិន​ប្រឌិត​ព័ត៌មាន ត្រូវ​មាន​តុល្យភាព និង​អា​ព្យាក្រឹត្រ ត្រូវ​រក្សា​នូវ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​បុគ្គ​ល​មិន​មាន​ភាពលម្អៀង ទៅកាន់​ភាគី​ណាមួយ​នោះឡើយ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ អ្នកសារព័ត៌មាន​កម្ពុ​ជា ធ្លាប់​បើក​វគ្គ​សិក្ខាសាលា ជាច្រើន​លើក​មក​ហើយ ក្នុង​មួយ​លើកៗ​សិក្ខាកាម​ចូលរួម​មិន​ក្រោម​ជាង​៣០០​នាក់​ឡើយ អាច​មាន​រហូត​ទៅ​ជាង​៧០០​នាក់ ជាង​នេះ​ទៅ​ទៀត​សមាគម ក៏​ធ្លាប់បាន​ធ្វើ​ពិធី ប្រគល់​ពាន ជូន​ដល់​អ្នកសារព័ត៌មាន​ផងដែរ​៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល