ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង
0

ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត ដឹកនាំ​ប្រតិភូ​ក្រសួង​បរិស្ថាន ចុះ​ពិនិត្យ​ការរៀបចំ​គោលដៅ​លំហែ​បៃតង សម្រាប់​ប្រជា​សហគមន៍​នៅ​តំបន់​ភ្នំ​ខ្នង​ផ្សារ​

ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត ដឹកនាំ​ប្រតិភូ​ក្រសួង​បរិស្ថាន ចុះ​ពិនិត្យ​ការរៀបចំ​គោលដៅ​លំហែ​បៃតង សម្រាប់​ប្រជា​សហគមន៍​នៅ​តំបន់​ភ្នំ​ខ្នង​ផ្សារ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កំពង់ស្ពឺ​៖ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ប្រតិភូ​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ចុះ​ពិនិត្យ​តំបន់ភ្នំ​ខ្នង​ផ្សារ ដែល​កន្លងមក​មាន​អ្នក​ទៅលេង​លក្ខណៈ​ផ្សងព្រេង​ច្រើន​ដែរ មាន​ទាំង​ទេសចរ​ជាតិ និង​អន្តរជាតិ ស្ថិតក្នុង​ភូមិសាស្ត្រ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ ដើម្បី​បង្កើន​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ ជា​គោលដៅ​លំហែ​បៃតង ដើម្បី​ផ្សារភ្ជាប់​ជាមួយនឹង​សហគមន៍ និង​ជួយ​បង្កើន​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន នា​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នៅក្នុង​ភូមិ​តាំង​បំពង់ តំបន់រ​លាក់​កង់ជើង ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ធ្វើដំណើរ ដោយ​ថ្មើរជើង​ចំងាយ​ឡើង​ភ្នំ ជាង ៣​គី​ឡូ និង​បាន​ឆ្លងកាត់​តំបន់​ទេសភាព​ធម្មជាតិ យ៉ាង​ល្អ​ប្រណីត ដូច​ជា​វាល​ស្រល់​បៃតង​ស្រស់ ខ្យល់អាកាស​បរិសុទ្ធ ឆ្លងកាត់​ភ្នំ​ខ្នង​ក្រពើ បន្ត​ទៅ​ភ្នំ​ខ្នង​ស្រូវ និង​បន្ត​មក​តំបន់ភ្នំ​ខ្នង​ផ្សារ ដែល​រដូវ​នេះ បាន​រំ​លេចចេញ​ឱ្យឃើញ​ទេសភាព​ដូច​ក្រាល​ព្រំ​ពណ៌​មាស​លើ​ភ្នំ គួរ​ជាទី​មនោ​រម្យ​។​

​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ស្របតាម​គោលនយោបាយ យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា និង​តាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​បរិស្ថាន បាន​កំពុង​ពិនិត្យ​លើ​ការអភិវឌ្ឍ​គោលដៅ​លំហែ​បៃតង ដើម្បី​ត​ភ្ជាប់​កន្លែង​នីមួយៗ ដែល​មាន​ស​ម្ប​តិ្ត​ធម្មជាតិឬ​បេតិកភណ្ឌ ដែលមាន​សកម្មភាព​ទេសចរណ៍ ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​សហគមន៍​។​

​បន្ដ​មក​ទៀត​នៅ​ថ្ងៃ​ដដែល ឯកឧត្តម​រដ្ឋមន្ដ្រី និង​ប្រតិភូ​ក្រសួង​បរិស្ថាន បាន​បន្ដ​ពិនិត្យ​ទីតាំង​សម្រាប់​សាងសង់ ថ្នាល​បណ្តុះ​កូនឈើ​ថ្នាក់​តំបន់​មួយទៀត ក្នុង​ភូមិសាស្ត្រ​ឃុំ​តា​សាល ស្រុក​ឳ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ ដេ​ី​ម្បី​ជួយ​ពង្រីក​វិសាលភាព​ព្រៃឈើ​កម្ពុជា មាន​សមត្ថភាព​ផលិត​កូនឈើ​បាន​ជាច្រើន​លាន​ដើម ក្នុង​មួយ​ឆ្នាំ តាមរយៈ​ការរួមចំណែក​ដាំ​ពី​ប្រជាជន​កម្ពុជា ឈាន​ឆ្ពោះ​ទៅ​ជា​ប្រទេស​អព្យាក្រឹត​កាបូន និង ពង្រីក​វិសាលភាព​ព្រៃឈើ​ឱ្យបាន​ច្រើន នៅ​ឆ្នាំ​២០៥០ ស្រប​តាម​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​ឆ្នាំ ២០២៣-២០២៨ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធានា​ដល់​កិច្ចការពារ ថែរក្សា និង​អភិរក្ស​ធនធានធម្មជាតិ​។

​ក្រសួង​បរិស្ថាន​សង្ឃឹម​ថា នឹង​មាន​ដើមឈើ​ចំនួន​ប្រមាណ ៣​លាន​ដើម ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​យកទៅ​ដាំ​ស្តារ​ព្រៃ និង​ដាំ​តាម​ទីសាធារណៈ​នានា នៅក្នុង​ឆ្នាំ​២០២៥ ហើយ​ពិសេស​ដែរនោះ គឺ​ក្រសួង​ក៏​គ្រោង​ដាំ​ដើម​ត្នោត​ចំនួន ១​លាន​ដើម​ផងដែរ​។

​ក្រសួង​បរិស្ថាន បន្ត​បណ្ដុះ​កូន​ឈើ​នៅ​តាម​មន្ទីរ​បរិស្ថាន​នានា ទូទាំង​ប្រទេស រៀបចំ​ថ្នាល​បណ្ដុះ​កូនឈើ​ខ្នាត​តំបន់​៥​កន្លែង ជា​បន្តបន្ទាប់ ដើម្បី​បង្កើន​ការ​បណ្ដុះ​កូនឈើ ចែកជូន​ប្រជាពលរដ្ឋ យក​ទៅ​ដាំ​ស្តារ​ព្រៃ ដាំ​តាម​ទីសាធារណៈ សំដៅ​លើកកម្ពស់​ជីវភាព​សហគមន៍ និង​ឈាន​ឆ្ពោះ​ទៅកាន់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល